ព័ត៌មាន

ក្រុមហ៊ុន​LG ភ្ជាប់សមត្ថភាពទូរទស្សន៍ដូចកុំព្យូទ័រ គ្រប់គ្រងដោយទូរស័ព្ទ

ទូរទស្សន៍ថ្មីរបស់ក្រុមហ៊ុន LG ល្បីថាអេក្រង់បង្ហាញកោងតែរូបភាពច្បាស់គ្រប់ជ្រុង និងប្រើបច្ចេកទេសថ្មីប្រភេទ​ 21:9 all-in-one PC។

ក្រុមហ៊ុន​LG បានផលិតទូរស្សន៍ថ្មី មានមុខងារ និងលក្ខណះសម្បត្តិកាន់តែប្រសើរ។29V950  ជាទូរទស្សន៍ទំនើបដែលបំពាក់អេក្រង់ទំហំ  29អ៊ីង ប្រើប្រាស់កម្រិតភាពច្បាស់ 2560 x 1080 ភិចសែល និង កម្រោតបង្ហាញប្រភេទ 1000:1 contrast ratio។

 

 

image

អាន៖ ទូរស័ព្ទប្រើឈ្មោះចំឡែកអាល់ហ្វាមេគុណគណិតគុណភាពពិសេសបង្ហាញខ្លួន

 

ក្រៅពីមានមុខងារជាទូរទស្សន៍ វាជាកុំព្យូទ័រយួដៃដែលមានសមត្ថភាពពិសេសប្រើថាមពលអស់តិចបំផុត។ សមត្ថភាពខ្លាំងក្លាមួយចំនួនដូចជា ម៉ូដែលនេះភ្ជាប់ប្រព័ន្ធដមណើរការខួរក្បាលប្រភេទ Intel Pentium dual-core 3805U  ដែលប្រើខ្នាត 14-nm Broadwell ល្បឿន 1.9GHz ទំហំ 2MB cache និងប្រើ TDP មានអនុភាព 15W។ ផ្នែកខាងក្នុងផ្ទុកទិន្ន័យដោយអង្គចងចាំទំហំ 4GB ( RAM  ប្រភេទDDR3L )។ ការភ្ជាប់បន្ថែមដូចកុំព្យូទ័រប្រើ  hard disk drive ទំហំ 1TB      802.11ac ជាមួយគ្រាប់បាស 7W speakers ពីរគ្រាប់។ លើសពីនេះទៅទៀត វាក៏មានភ្ជាប់ Bluetooth 4.0 LE  ប្រើផត  Gigabit Ethernet  កាត card reader និងផត  USB 3.0 ចំនួនពីរ រួមជាមួយផត  USB 2.0 ចំនួនពីរ បូករួមនឹង  HDMI in/out។

សូមបញ្ជាក់ថា ចំណុចពិសេសបន្ថែមទៀតនោះប្រព័ន្ធរបស់ទូរទស្សន៍អាចគ្រប់គ្រងដោយទូរស័ព្ទដៃ ទោះបីជាឧបករណ៍ទាំងពីមិននៅជិតគ្នាក៏ដោយ៕

អត្តបទប្រែសម្រួល: ក. លក្ខិណា

ប្រភព៖LG