ទូរស័ព្ទ Galaxy S6 ជាម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានពត៌មានសរសើរពីលក្ខណះពិសេសរបស់មិនចេះអស់។ ថ្មីៗនេះ មានពត៌មានបែកធ្លាយថ្មីស្តីពីគុណភាពកាមេរ៉ាដែលថតយករូបភាពបាន។
ក្រុមហ៊ុន Samsung បានផលិតទូរស័ព្ទថ្មីៗជាច្រើន និងបានដាក់បង្ហាញជាបន្តបន្ទាប់។ មួយរយះក្រោយនេះ ពត៌មានពាក់ព័ន្ធនឹងម៉ូដែល Galaxy S6 ជាម៉ូដែលទំនើបបន្ថែមសមត្ថភាពខាងក្នុង និងភ្ជាប់មុខងារកាន់តែពិសេសដើម្បីប្រជែងជាមួយទីផ្សារទូរស័ព្ទធំៗ។
អ្វីដែលជាចំណុចពិសេសថ្មីសម្រាប់ក្រុមហ៊ុន Samsung នោះគឺ ម៉ូដែលនេះជាម៉ូដែលដំបូងបំផុតដែលភ្ជាប់ chip ថ្មីដែលផលិតឡើងដោយក្រុមហ៊ុន Samsung ផ្ទាល់។ ម៉ូដែលមុនៗរបស់ត្រកូល Galaxy ប្រើ chip ប្រភេទ Snapdragon 810 គុណភាពល្អទទួលបានទីផ្សារចែកចាយបានកាន់តែទូលាយ។ ក្នុងការចាប់យកលំដាប់ទីផ្សារដាក់លក់បន្ទាប់ម៉ូដែល Galaxy S6 បានប្តូរ Chip ថ្មីជាមួយនឹងការបន្ថែមសមត្ថភាពកាមេរ៉ាកាន់តែពិសេស។
កាមេរ៉ាថ្មី មានទំហំ 20- មេហ្គាភិចសែលសម្រាប់ប្រើប្រាស់ថតរូប។ ទំហំថ្មីរបស់កាមេរ៉ានេះ ថតយករូបភាពបានកាន់តែច្បាស់។ អ្នកអាចប្រើកាមេរ៉ាថតរបស់ Galaxy S6 ដើម្បីថតវីដេអូរដែលមានរយះពេលយូរជាងមុនជាមួយនឹងទំហំរូបភាពកាន់តែធំ និងកម្រិតរូបភាពច្បាស់មិនចាញ់កាមេរ៉ារបស់អ្នកថតរូបអាជីពនោះទេ៕
អត្តបទប្រែសម្រួល៖ ក. លក្ខិណា
អាន៖ម៉ូដែលរបស់ MICROSOFT នឹងបង្ហាញខ្លួនក្នុងសប្តាហ៍នេះជាផ្លូវការ
ប្រភព៖ Samsung