ព័ត៌មាន

ម៉ូដែលថ្មីចំនួនពីរគ្រឿងរបស់ Samsung នឹងបំពាក់អេក្រង់កោងស្តើងប្លែកបំផុត

 

 

image

ក្នុងរយះពេលដើមឆ្នាំនេះ ក្រុមហ៊ុន Samsung មមាញឹកក្នុងការផលិតទូរស័ព្ទថ្មីៗជាច្រើន ហើយក៏បានដាក់បង្ហាញជាផ្លូវការ និងដាក់លក់ទូរទាំងសាកលលោក។ ថ្មីៗក្រុមហ៊ុនបានបង្ហាញពីគម្រោងបង្ហាញម៉ូដែលថ្មីចំនួនពីរគ្រឿងបន្ថែមទៀត។

 image

ការផលិតទូរស័ព្ទពិតជាមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះក្រុមហ៊ុន Samsung បានផលិតម៉ូដែលថ្មីចំនួនពីរគ្រឿងបន្ថែមទៀត។ ម៉ូដែល Galaxy S6 និង Galaxy S Edge ជាម៉ូដែលជំនាន់ថ្មីដែលត្រូវបានភ្ជាប់ និងបំពាក់បច្ចេកវិទ្យាទំនើបខុសពីម៉ូដែលមុនៗ។ ម៉ូដែលទាំងពីរត្រូវបានគេសាកល្បង និងត្រួតពិនិត្យម៉ាស៊ីនរួចដើម្បីសាកល្បងប្រព័ន្ធដំណើរការលើរូបរាងថ្មី។ រូបរាងកោង ស្រស់ស្អាត ប៉ុន្តែការភ្ជាប់សមត្ថភាពខ្ពស់នឹងមានលើម៉ូដែល Galaxy S Edge។ ក្នុងនោះអ្នកត្រួតពិនិត្យនៅប្រទេសឥណ្ឌាក៏បានសាកល្បងម៉ូដែលទាំងពីរនោះផងដែរ។

 image

ទើបតែពេលថ្មីៗនេះ​ក្រុមហ៊ុន Samsung បានធ្វើការលើម៉ូដែល  Galaxy S6 ក្រោមគម្រោង ‘Project Zero‘។  Project Zero នឹងអាចឱ្យផលិតផលរបស់ក្រុមហ៊ុន Samsung  ប្លែក និងមានលក្ខណះប្រើប្រាស់ខុសគេក្នុងចំណោមម៉ូដែលត្រកូល Galaxy ។

លើបញ្ចីកំណត់សមត្ថភាព ម៉ូដែល  S6 នឹងបំពាក់អេក្រង់ទំហំ 5.3 អ៊ីង  និងមានសមត្ថភាពបង្ហាញប្រភេទ 4K លើអេក្រង់ដែលធ្វើឱ្យគុណភាពវីដេអូរភ្លឺច្បាស់ត្រជាក់ភ្នែក។ គុណភាពរូបភាព និងវីដេអូរកាន់តែច្បាស់ឥតព្រាលជាមួយកម្រិតបង្ហាញរូបភាព 3840×2160 ភិចសែល និងកម្រិតម៉ត់មានដង់ស៊ីតេ 375 ppi លើអេក្រង់ប្រភេទ AMOLED ។ ដំណើរការលើទូរស័ព្ទរលូនឥតអាក់ជាមួយនឹងប្រព័ន្ធដំណើរការខួរក្បាលប្រភេទ  Qualcomm Snapdrgon 810 សាកសមជាមួយអង្គចងចាំទំហំ 4GB (RAM)។

 

 

image

របាយការណ៍ថ្មីមួយបានចេញបញ្ជាក់ថា​ ក្រុមហ៊ុន Samsung នឹងភ្ជាប់ Chip ថ្មីរបស់ខ្លួនដោយមិននាំចូលពីក្រុមហ៊ុនដ៏ទៃ។ Exynos (processors) ជាប្រព័ន្ធខួរក្បាលរបស់ក្រុមហ៊ុនSamsung នឹងត្រូវភា្ជប់ជំនួសប្រព័ន្ធដំណើរការ Qualcomm Snapdragon 810 (chipset)  ដែលប្រើប្រាស់លើម៉ូដែលមុនៗ។ ក្រុមហ៊ុន Qualcomm ក៏បានចេញមកបញ្ជាក់ថា  ក្រុមហ៊ុន Samsung ពិតជា updat លើ version ​របស់ Snapdragon 810 chip សម្រាប់ម៉ូដែល Galaxy S6៕

 

image

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖PASSWORD1​បានក្លាយជាកម្មវិធី UPDATE ថ្មីលើ IOS និង MAC

ប្រភព៖Samsung