ព័ត៌មាន

ក្រុមហ៊ុន Microsoft ប្រកាសប្រើប្រាស់ប្រព័ន្ធដំណើរការដែលក្រុមហ៊ុន Samsung ឈប់ប្រើ

ក្រុមហ៊ុន Qualcomm បានខិតខំបង្ហាញ និងពង្រីកវិសាលភាពប្រព័ន្ធដំណើរការខួរក្បាលរបស់ខ្លួន Qualcomm Snapdragon 810 (processor)ដោយចែកចាយជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនក្នុងនោះក្រុមហ៊ុន Microsoft ក៏ចូលរួមប្រើប្រាស់ដែរ។

Qualcomm Snapdragon 810 (processor) ជាប្រព័ន្ធដំណើរការចាស់របស់ក្រុមហ៊ុន Samsung  ប៉ុន្តែដោយសារតែក្រុមហ៊ុន Samsung  មានប្រព័ន្ធដំណើរការដោយខ្លួនឯង។ ក្នុងឆ្នាំនេះមានក្រុមហ៊ុនជាច្រើនបានជ្រើសរើសយកប្រព័ន្ធដំណើរ​ការខួរក្បាល Qualcomm Snapdragon 810 (processor)។ ក្នុងចំណោមការប្រើប្រាស់ជាច្រើន ក្រុមហ៊ុន Microsoft បានជ្រើសរើសយកប្រព័ន្ធដំណើរការSnapdragon 810 processors របស់ក្រុមហ៊ុនប្រើជាមួយទូរស័ព្ទស្មាតហ្វូន Lumia ដែលប្រើប្រើប្រាស់ប្រព័ន្ធដំណើរការ  Windows Phone

image

 

ការធ្វើបែបនេះក្រុមហ៊ុន Microsoft ចង់ច្របាច់បញ្ចូលប្រព័ន្ធ ដំណើរការឱ្យមានថាមពលពិសេសទាំងផ្នែកបង្ហាញរូបភាពមានក្រាហ្វិកច្បាស់ល្អ និងសមត្ថភាពភ្ជាប់  wireless កាន់តែលឿនជាងមុន។  ក្រៅពីមានក្រុមហ៊ុន  Microsoft ប្រកាសថាម៉ូដែល  Lumia flagship នឹងប្រើប្រព័ន្ធដំណើរការ  Snapdragon 810 នោះ ក្រុមហ៊ុន Qualcomm ក៏បានបង្ហាញថា ប្រព័ន្ធដំណើរការរបស់ខ្លួនត្រូវបានក្រុមហ៊ុន  Sony យកទៅភ្ជាប់ជាមួយម៉ូដែល Xperia  អាចជា Xperia Z4ផងដែរ៕

អត្តបទប្រែសម្រួល៖ ក លក្ខិណា

អាន៖

ក្រុមហ៊ុន Intel ទទួលបានដៃគូរខ្លាំងថ្មី

ប្រភព៖Qualcom