ព័ត៌មាន

ក្រុមហ៊ុន Samsung កំណត់ថ្ងៃបង្ហាញម៉ូដែលពិសេសរបស់ខ្លួន

 

 

image

 

ក្រុមហ៊ុន Samsung បានផលិតម៉ូដែលថ្មីៗជាច្រើន ប៉ុន្តែសម្រាប់ម៉ូដែលដែលត្រូវដាក់បង្ហាញក្នុងឆ្នាំនេះជាម៉ូដែលដែលប្រើ ប្រាស់ប្រព័ន្ធដំណើរការខ្លួនឯងដោយឈប់ប្រើប្រាស់ប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន Qualcomm

 

Galaxy S6 ជាម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានសមត្ថភាពខ្ពស់។ ម៉ូដែលនេះជាទូរស័ព្ទជំនាន់ក្រោយតែ បានភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាលថ្មីរបស់ក្រុមហ៊ុន Samsung ដំបូងគេបង្អស់។ សមត្ថភាពថ្មីដោយសារប្រព័ន្ធដំណើរការ Exynos 7 ផ្ទាល់ខ្លួនម៉ូដែលនេះត្រូវបានគេបំពាក់អេក្រង់ទំហំ  5.3-អ៊ីងប្រភេទបង្ហាញ 4K AMOLED display, ទំហំ  64-bit និងបំពាក់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល និងភ្ជាប់ sensor chip ប្រភេទ Broadcom ថ្មី។

 

image

 

អ្នកវិភាគប្រព័ន្ធដំណើរការបានឱ្យដឹងថា​ Exynos 7 នឹងធ្វើឱ្យទីផ្សារទូរស័ព្ទរបស់ក្រុមហ៊ុន  Samsung លក់បានប្រសើរ ជាងការប្រើប្រាស់ប្រព័ន្ធដំណើរការចាស់។ សម្រាប់ការដាក់លក់ក្រុមហ៊ុន Samsung បានធ្វើលិខិតអញ្ចើញរួចរាល់ និងប្រកាសយកខែមីនាជាថ្ងៃបង្ហាញទូរស័ព្ទរបស់ខ្លួន៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖

privacy policy របស់ Google ត្រូវពង្រឹងបន្ថែមព្រោះកន្លងមកវា…………

ប្រភព៖Samsung