ព័ត៌មាន

ក្រុមហ៊ុន Googleក្តៅត្រជៀក ព្រោះគេចុចចំស្ទួនៗ

image

 

Android Play របស់ក្រុមហ៊ុន Google ត្រូវបានអ្នកប្រើប្រាស់រិះគន់យ៉ាងខ្លាំង។ ពេលនេះអ្នកជំនាញ Avast បានចុចចំៗថា Google Play កម្មវិធីនៅលើ Google Play នៅតែប្រើប្រាស់កម្មវិធីរំខានដល់អ្នក។

កម្មវិធីរំខានមួយចំនួនមើលទៅពិតជាមានភាពទាក់ទាញដែលជាមូលហេតុនាំឱ្យអ្នកប្រើប្រាស់ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ទាញយករាប់ពាន់អ្នក។ កម្មវិធីខ្លះត្រូវបានគេដំឡើងជាង 15 រយលានដង។ ជាអាថ៌ហ្គេម Durak មើលទៅជាហ្គេមធម្មតាៗ តែត្រូវការ Reboot លើឧបករណ៍យ៉ាងហោចណាស់ពីរបីថ្ងៃបានចប់។ លើសពីនេះទៅទៀត អាចរង់ចាំមួយសប្តាហ៍ ឬពីរសប្តាហ៍ ពិតជារំខានខ្លាំងណាស់។

 

image

កម្មវិធីមួយចំនួនគ្រាន់តែដំឡើងហើយ កម្មវិធី Avast ស្រែកក្តែងបន្តចាប់មេរោគគ្មានលោះនាទី។ កម្មវិធីខ្លះទៀតដំឡើងមកគ្រាន់តែឱ្យគាំងម៉ាស៊ីន ដែលគួរតែក្រុមហ៊ុនGoogle គួរតែពិចារណាលុបចោលខ្លះ កុំទុកឱ្យអ្នកប្រើប្រាស់ទាញយកប្រើហើយតែមានបញ្ហា។

អ្នកស្រាវជ្រាវលើ Avast បានឱ្យដឹងថា លើវ៉ិបសាយ blog ផ្លូវការ ក៏បានលើកឡើងផងដែរ ពីកម្មវិធីមួយចំនួនដែលទាញចេញពី Google Play នោះ គ្រាន់តែបើកម៉ាស៊ីនដំណើរការភ្លាម ផ្ទាំងបញ្ចូនបញ្ហាលោតមកស្ទួនៗ។

 

image

រឿងនេះ ក្រុមហ៊ុន Google បានលុបកម្មវិធីរំខានចំនួនបីធំៗចេញពី Store ជាផ្លូវការ។ ពីមុនអ្នកកាន់  Kaspersky Security ក៏បានរាយការឱ្យដឹងថាកម្មវិធីអាក្រក់ៗ រំខានមានលើ Android platform ចំនួន 99 ភាគរយហើយ។  ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុន Microsoft ក៏ធ្លាប់រិះគន់ចំៗចំពោះក្រុមហ៊ុន Google ផងដែរ ថាផលិតកម្មវិធីយកតែលុយ រយះពេលប្រើប្រាស់ខ្លី ហើយសុវត្ថិភាពផុយៗ៕

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ក្រុមហ៊ុន Samsung កំណត់ថ្ងៃបង្ហាញម៉ូដែលពិសេសរបស់ខ្លួន

ប្រភព៖Blog