ព័ត៌មាន

អ្នកប្រើសម្ភារៈនិយម នាំគ្នាផ្អើលប្រើ HUAWEI G7 យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​

 

 image

អ្វី​ដែល​​ជា​ចំណុច​ទាក់​ទាញ​ដ៏​ខ្លាំងក្លា​​របស់ HUAWEI G7 នោះ​គឺ​ រូប​រាង ថ្ម​ កាមេរ៉ា និង​ល្បឿន​​អ៊ីនធើណេត​លឿន​អស់​ស្ទះ​​។ បើ​និយាយ​ពី​រូប​រាង​គឺ​ទាក់​ទាញ ស្តើង​ ស្រាល មាំ​ ជា​មួយ​នឹង​តួ​ទាំង​មូលស្រោប​លោហធាតុ​ដែល​មាំ​ ធុន មិន​របក​ថ្នាំ ឬ​ទន់​ដោយ​ប្រើ​ជ័រ​ទន់​ ឬ​ជ័រ​ស្រួយ​ ឬ​សម្ភារៈ​ដែល​ងាយ​បែក​ ឬ​ខូច​ដោយ​គ្រាន់​តែ​បាញ់​ថ្នាំ​ពណ៌​អ៊ីណុកដូច​ម៉ាក​ផ្សេងៗ​។

 

image

ជា​ពិសេស​ កាមេរ៉ា​កាន់​តែអ៊ែម​ជាមួយ​នឹង​កាមេរ៉ា​សែល​ហ្វី​អស់​ទាស់ និង​មុខ​ងារ​ទំនើបៗ ​ថ្មី​។ បើ​​និយាយ​ពី​ថ្ម​វិញ​ គឺ​វ៉ាដាច់​ម៉ាកផ្សេងៗ​ដែលប្រើបាន​តែ​កន្លះ​ថ្ងៃ​ ឬ​ពី​ព្រឹក​ដល់​រសៀល មិន​អាច​​ធៀប​ HUAWEI G7 ដែល​អាច​ប្រើ​ពី​ព្រឹក​ដល់​ល្ងាច​ ឬយប់​។

 

 

image

គួរ​កត់​សម្គាល់​ថា HUAWEI ឌឺ​ម៉ាចាស់​ដៃ​ តាម​រយៈការ​​ចេញ​ម៉ូដែល​កាលីបៗ​ ថ្មីៗ​ ធានា​​ថា​យុវវ័យ​សម័យ​ស្មាត​ហ្វូន​នេះ​​ នឹង​នាំ​គ្នា​ផ្អើល​មក​ប្រើ​​គ្រប់​ៗ​គ្នា​ក្នុង​ទី​ផ្សារ​កម្ពុជា​ចុង​ឆ្នាំ​ ២០១៤ នេះ​ ដោយ​ចាប់​ផ្តើម​ពី​ HUAWEI Mate 7, Honor 6 និង​ចេញ​ស៊េរី​កាចៗ​បន្ថែម​ទៀត​​ក្នុង​ឆ្នាំ​ ២០១៥ ដូច​ជា៖​ G7, Honor 6 plus, X2, P8, Mate 8, G8 ដើម្បី​ផ្តួ​ល​ម៉ាក​ផ្សេងៗទៀត​​ ដែល​មាន​អត្ថ​ប្រយោជន៍​ប្រហាក់​ប្រហែល​ ឬ​អន់​ជាង​ តែ​តម្លៃ​ថ្លៃ​ជាង​គ្មាន​បាន​ប្រយោជន៍​។ អត្ថ​ប្រយោជន៍ និង​សមត្ថភាព​មិន​ធម្មតា​របស់​ HUAWEI G7 មាន​ត្រួសៗ​ដូចជា៖ អេក្រង់​ធំ​ពេញ​ភ្នែក​ ទំហំ​ ៥,៥ អ៊ីញ​ HD IPS LTPS Display (1280X720 pixels) អង្គ​ប្រតិបត្តិការ​ Quad-core Qualcomm MSM8916 12.GHz ល្បឿន​អង្គ​ចង​ចាំ​  RAM:

image

2GB និង​ទំហំ​ផ្ទុក​ទិន្ន​ន័យ​ ROM 16GB និង​អាច​បន្ថែម​អង្គ​ចង​ចាំ​រហូត​ដល់​ 32GB ជា​ពិសេស​បច្ចេកវិទ្យា​ទំនើបៗ​នៃ​កាមេរ៉ា​ដែល​​មាន​ទំហំ​ 13PM និង​ 5MP ដោយ​បំពាក់​បច្ចេក​វិទ្យាថត​រូប​លឿន​ដោយ​មិន​ចាំ​បាច់​បើក​ទូរស័ព្ទ​ (Ultra snapshot) ត្រឹម​តែ​១,៤ វិនាទី​ កាមេរ៉ាមុខ​ថត​សែលហ្វី​ផ្តេក​ទ្រវែង ​បាន​ទូលាយ​ច្បាស់ និង​កាមេរ៉ា​ក្រោយ​ថត​ Panorama ផ្តេក​ទ្រវែង និង​បញ្ឈរ​។

 

ជាង​នេះ​ទៅ​ទៀត​ កាមេរ៉ា​បាន​បន្ថែម​​នូវ​មុខ​ងារ​ថ្មីៗ​ ដូចជា​ មុខ​ងារ​ថត​រូប​ស្អាត​ បញ្ជា​ដោយ​សំឡេង​ ថត​រូប​ជាប់​ជាមួយ​សំឡេង​ ១០​វិនាទី​ រួម​ទាំង​វីដេអូ​មាន​មុខ​ងារថត​​ All focus។

 

ដោយ​សារ​​តែ​យុវវ័យ​សម័យ​ស្មាត​ហ្វូន​នាំ​គ្នា​ផ្អើល​ប្រើ​ HUAWEI G7 ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី ជា​ពិសេស​ក្រុម​អ្នក​ high class ចង់​ទិញ​ និង​ប្រើ​បែប​នេះ​​ហើយ ​ទើប​ធ្វើ​ឲ្យ​ HUAWEI G7 លក់​អស់​២០០០គ្រឿង ត្រឹម​តែ​៧​ថ្ងៃ​បន្ទាប់​ពី​នាំ​ចូល​មក​លក់​ក្នុង​ដើម​សប្តាហ៍​នេះ​ មាន​ ពីរ​ពណ៌​ ទឹក​ប្រាក់​ ពណ៌​ខ្មៅ​ ស៊ីម​១ ដែល​មាន​លក់​សព្វ​ថ្ងៃ​នេះ​ និង​ស៊េរី​ខ្ពស់​ពណ៌​ទឹក​ប្រាក់​ស៊ីម​២​ ក្នុង​ពេល​ឆាប់ៗ​នេះ​។

 image

 

អំពីក្រុម​ហ៊ុន ​Huawei Consumer BG

ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំនួន ១៦​ នៅក្នុងប្រទេស​ជា​ច្រើន ​រួម​មាន​ ប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ផលិតផល និងសេវា​កម្ម​របស់ក្រុមហ៊ុន Huawei ពង្រីកដល់ជាង ១៧០​ ប្រទេស កំពុងបម្រើមួយភាគបី នៃចំនួនប្រជាជន​សរុបក្នុងពិភពលោក។ នៅឆ្នាំ ២០១៤ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បាន​​ជាប់​លំដាប់ថ្នាក់​លេខ​បីនៅលើពិភពលោក។ គ្រុប​អាជីវកម្ម​មួយ ​ក្នុងចំណោម​គ្រុប​អាជីវកម្ម​បី​របស់​ក្រុមហ៊ុន Huawei មានដូចជា គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei (BG) ដែល​ចែកចាយ​នូវ​ផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍អ៊ីនធើណេតតាមទូរស័ព្ទ (MBB) និង​ឧបករណ៍​អ៊ីនធើណេត​តាម​ផ្ទះ​។ ជាមួយនឹងបទពិសោធន៍អាជីវកម្មដ៏លើសលប់ផ្នែកបច្ចេក​វិជ្ជា​​ព័ត៌មាន និងទូរគមនាគមន៍(ICT) អស់រយៈពេលជាង២០ឆ្នាំ ជាបណ្តាញសកលដ៏ទូលំទូលាយ ប្រតិបត្ដិការអាជីវកម្មលំដាប់ពិភពលោក ព្រមទាំងជាដៃគូដ៏មានបទពិសោធន៍ គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei (BG) បានប្តេជ្ញាពាំនាំយកបច្ចេកវិជ្ជាចុងក្រោយបំផុត ជូនដល់អតិថិជន ផ្តល់ជូនពិភពលោកនូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យ​សម្រាប់​​អ្នកប្រើប្រាស់គ្រប់ទីកន្លែង៕ ​

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ consumer.huawei.com

អត្តបទ៖ ក្រុមហ៊ុន