ព័ត៌មាន

ម៉ូដែលចំនួនពីររបស់ Canon ឃើញហើយចងប្រើដោយ Sensor ទំហំ 50.6 មេហ្គាភិចសែល

 

image

ក្រុមហ៊ុន Canon ទទួលបានទីផ្សារផលិតផលកាមេរ៉ាខ្ពស់លើទីផ្សារសាកលលោក។ ផលិតផលថ្មីៗជាច្រើនៗត្រូវបានបំពាក់ និងបន្ថែមសមត្ថភាពកាន់តែខ្ពស់ដើម្បីតម្រូវទីផ្សារបច្ចុប្បន្ន។

 

ថ្មីៗនេះក្រុមហ៊ុន  Canon បានប្រកាសម៉ូដែលថ្មីចុងក្រោយរបស់ខ្លួន Canon EOS 5DS និងម៉ូដែល EOS 5DS R ដែលភ្ជាប់ sensor គុណភាពខ្ពស់។ ម៉ូដែលថ្មីចំនួនពីរម៉ូដែល EOS 5DS និង 5DS R  ត្រូវបានគេអភិវឌ្ឈន៍បន្ថែមជាមួយ sensor ប្រភេទ CMOS ទំហំ 50.6 មេហ្គាភិចសែល។ ការភ្ជាប់ទំហំភិចសែលថ្មីបានធ្វើឱ្យល្បឿនថតរូបរបស់ម៉ូដែលទាំងពីរកាន់តែលឿន។ នេះមានន័យថា អ្នកអាចថតបាន 5 បុស្សក្នុងមួយវិនាទី។ លើសពីនេះទៅទៀតអ្នកអាចប្រើ focus ស្វ័យប្រវត្តត្រង់ 61-point​​ និងcrop ពេលកំពុងថតបានដោយស្វ័យប្រវត្ត។

 

image

លក្ខណះពិសេសថ្មីដែលប្លែកពីម៉ូដែលមុនៗ

កាមេរ៉ាទំហំ 50.6 មេហ្គាភិចសែល ប្រើ sensor ប្រភេទ  CMOS  និងប្រើប្រព័ន្ធដំណើរការ dual DIGIC 6 (processors)។ បូកផ្សំជាមួយសមត្ថភាព Sensor ប្រើប្រព័ន្ធភិចសែលប្រភេទ RGB+IR ទំហំ 150K និងបច្ចេកវិទ្យា 61-point AF ប្រើ Crop ពេលកំពុងថតបានដោយស្វ័យប្រវត្ត។

សរុបមកម៉ូដែល Canon EOS 5DS និងម៉ូដែល EOS 5DS R កាន់តែគួរឱ្យទាក់ទាញជាងមុនទ្វេដងដោយសារការបន្ថែមសមត្ថភាពកាន់តែពិសេស៕

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ក្រុមហ៊ុន SAMSUNG ល្បីខាងឧស្សាហកម្មទូរទស្សន៍បន្ថែមទៀត

ប្រភព៖Canon