ព័ត៌មាន

Huawei Ascend Mate 7, Ascend P7 និង Ascend G7 ជាកាដូដ៏ពិសេសបំផុតក្នុងថ្ងៃនៃសេចក្តីស្រឡាញ់

ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ដែលហៅថា “”Valentine’s Day” នេះជាថ្ងៃដែលពិសេសបំផុតមិនមែនតែសម្រាប់តែយុវវ័យនោះទេ គឺសម្រាប់មនុស្សគ្រប់វ័យក្នុងការបង្ហាញពីចិត្តស្មោះស្ម័គ្រ និងទឹកចិត្តស្រឡាញ់ចំពោះគ្នានោះ។ ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់តែងតែធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ និងធ្វើឡើងនៅច្រើនប្រទេសនៅលើពិភពលោក។ តើលោកអ្នកបានត្រៀមកាដូសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកហើយឬនៅ?

image

ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ដែលយុវវ័យភាគច្រើនហៅថា បុណ្យសង្សារនោះ តើអ្នកកំពុងតែគិតថា ចង់ទិញកាដូអ្វីជូនមនុស្សជាទីស្រឡាញ់របស់អ្នក? សម្រាប់អ្នកដែលមិនមានសង្សារ តើអ្នកបានត្រៀមកាដូសម្រាប់ជូនមនុស្សជាទីស្រឡាញ់របស់អ្នកគឺឪពុកម្តាយដែលខំចិញ្ចឹមបីបាច់អ្នក ឬមិត្តភក្តិជាទីស្រឡាញ់របស់អ្នកហើយឬនៅ?

ប្រសិនបើអ្នកមិនទាន់បានត្រៀមកាដូសម្រាប់ថ្ងៃនៃបុណ្យស្រឡាញ់ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ យើងសូមឲ្យអ្នកពិចារណាទៅលើទូរស័ព្ទ 3 ម៉ូដែលរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញដែលទទូលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសធំៗជាច្រើនទៀតនៅលើពិភពលោក។

 image

នាពេលបច្ចុប្បន្ននេះ ទូរស័ព្ទHuawei Ascend Mate 7, Ascend P7 និង Ascend G7 គឺជាទូរស័ព្ទដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា និងជាកាដូដ៏ពិសេសបំផុតក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ ហើយមនុស្សជាទីស្រឡាញ់របស់អ្នកនឹងពេញចិត្តជាមួយនឹងកាដូនេះជាក់ជាមិនខាន។

ពេលនេះ យើងនឹងស្វែងយល់ពីលក្ខណៈពិសេសរបស់ទូរស័ព្ទទាំង 3 ម៉ូដែលនេះ៖

  • លក្ខណៈពិសេសរបស់ Huawei Ascend Mate 7

 image

Huawei Ascend Mate 7 គឺជាទូរស័ព្ទស៊េរីថ្មីដែលមានរូបរាងយ៉ាងស្រស់ស្អាត និងមានការគាំទ្រយ៉ាងខ្លាំងពីសំនាក់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។ Huawei Ascend Mate 7 មានអេក្រង់ទំហំ 6 អ៊ីងជាមួយនឹងអេក្រង់ IPS LCD Capacitive Touchscreen 16M Colors ប្រភេទ Corning Gorilla Glass 3 និងមានកម្រិតភាពច្បាស់ 1080 x 1920 pixels ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងមានភ្ជាប់ជាមួយនឹង Fingerprint Sensor មានទំងន់ស្រាលត្រឹមតែ 185g និងមានវិមាត្រ 157 x 81 x 7.9 mm។ លើសពីនេះទៀតវាមានបំពាក់នូវ CPU ប្រភេទ Quad-core 1.8 GHz Cortex-A15 & quad-core 1.3 GHz Cortex-A7 ដែលមានល្បឿនលឿន មាន GPU ប្រភេទ Mali-T628 ក៏ដូចជា Chipset ប្រភេទ HiSilicon Kirin 925 និងមាន microSD កាតដែលអាចផ្ទុកទិន្នន័យដល់ទៅ 128GB។ កាន់តែពិសេសជាងនេះទៅទៀត Huawei Ascend Mate 7​ មានបំពាក់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 13MP ដែលអាចថតរូបភាពបានច្បាស់ក្នុងកម្រិត 4128 x 3096 pixels ព្រោះវាភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Autofocus, Geo-tagging, Face Detection, HDR, Panorama និង LED Flash ផងដែរ។ ចំនែកកាមេរ៉ាខាងមុខរបស់វាមានទំហំដល់ទៅ 5MP ដែលអាចថតវីដេអូបានច្បាស់ដល់ទៅ 1080p@30fps។ Huawei Ascend Mate 7 មានពីរជម្រើសសម្រាប់ជ្រើសរើសគឺទំហំ 16GB ជាមួយនឹងអង្គចងចាំទំហំ 2GB ឬ Huawei Ascend Mate 7 ទំហំ 32GB ជាមួយនឹងអង្គចងចាំទំហំ 3GB និងមានកម្លាំងថាមពលថ្មខ្លាំងដល់ទៅ 4100mAh ប្រភេទ Li-Pro ដែលអាចប្រើបាន 648 ម៉ោង (Stand-by)។ Huawei Ascend Mate 7 មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌មាសដែលសក្តិសមបំផុតសម្រាប់កាដូថ្ងៃបុណ្យនៃក្តីស្រឡាញ់។

  • លក្ខណៈពិសេសរបស់ Huawei Ascend P7

 image

កាដូទី 2 ដែលសក្តិសមបំផុតសម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់គឺ Huawei Ascend P7 ។ Huawei Ascend P7 ជាទូរស័ព្ទដែលមានរូបរាងយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញបំផុតដែលបង្ហាញពីភាពកាលីបទាន់សម័យ។ Huawei Ascend P7 មានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 pixels ជាមួយនឹងកញ្ជក់ប្រភេទ IPS LCD Capacitive Touchscreen 16M Colors ប្រភេទ Corning Gorilla Glass 3 ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Huawei Ascend P7 មាន Chipset ប្រភេទ HiSilicon Kirin 910T មានអង្គប្រតិបត្តិការប្រភេទ Quad-core 1.8 GHz Cortex-A9 បង្កើនល្បឿនលឿនព្រោះវាភ្ជាប់ជាមួយនឹង GPU ប្រភេទ Mali-450MP4។ Huawei Ascend P7 មាន Storage ទំហំ 16GB ភ្ជាប់ជាមួយនឹងអង្គចងចាំទំហំ 2GB និងមាន microSD កាតដែលអាចផ្ទុកទិន្នន័យបានដល់ទៅ 64GB។ កាន់តែអស្ចារ្យជាងនេះទៀត វាមានកាមេរ៉ាខាងក្រោយដល់ទៅ 13MP ដែលអាចផ្តិតយករូបភាពបានច្បាស់ដល់ទៅ 4160 x 3120 pixels និងមានកាមេរ៉ាខាងមុខទំហំ 8MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Autofocus, LED Flash, Geo-tagging, Touch Focus, Face/smile Detection, Panorama និង HDR ព្រមទាំងអាចថតវីដេអូបានច្បាស់ក្នុងកម្រិត 1080p@30fps ។ លើសពីនេះទៀត វាមានថ្មប្រភេទ Li-Pro ដែលមានកម្លាំង 2500mAh និងអាចប្រើបាន 422 ម៉ោង (Stand-by) និងមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ស និងពណ៌ផ្កាឈូកដែលជាទីជម្រើសដ៏ស្រស់ស្អាតសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។

  • លក្ខណៈពិសេសរបស់ Huawei Ascend G7

Huawei Ascend G7 ជាទូរស័ព្ទស៊េរីថ្មីដែលមានរូបរាងកាន់តែស្រស់ស្អាត មានទម្ងន់ស្រាល និងមានរូបរាងឡូយខុសប្លែកពីម៉ូដែលមុនៗដែលវាទទួលបានការពេញនិយមមិនត្រឹមតែទីផ្សារអន្តរជាតិប៉ុណ្ណោះនោះទេ វាថែមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

 image

បច្ចេកវិទ្យាដែលបំពាក់នូវលើទូរស័ព្ទ Huawei Ascend G7 ក៏ដូចជាប្រព័ន្ធកាមេរ៉ាថ្មីនេះនឹងផ្តល់នូវភាពពេញចិត្តសម្រាប់អតិថិជនយកទៅប្រើប្រាស់បានព្រោះបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះកាន់តែផ្តោតសំខាន់ទៅលើផ្នែកកាមេរ៉ាព្រោះអ្នកប្រើប្រាស់ភាគច្រើនចូលចិត្តថតរូប Selfie និងផ្តិតនូវទេសភាពដែលស្រស់ស្អាតនៅពេលដែលពួកគេបានធ្វើដំណើរទៅកាន់ទីកំសាន្ត ឬកន្លែងណាមួយដែលពួកគេពេញចិត្តដើម្បីទុកជាអនុស្សាវរីយ៍នោះ។ ។

  • ទំហំអេក្រង់ (Screen Display)៖ Huawei Ascend G7 មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹង Resolution ខ្ពស់ដល់ទៅ 720 x 1280 pixels និងភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ IPS LCD Capacitive Touchscreen,16M Colors + Emotion UI 3.0។

  • ទម្ងន់ និងវិមាត្រ (Weight & Dimension)៖ វិមាត្ររបស់វាត្រឹមតែ 153.5 x 77.3 x 7.6 mm និងមានទម្ងន់ស្រាលត្រឹមតែ 165 g តែប៉ុណ្ណោះ។

  • អង្គប្រតិបត្តិការ (CPU)៖ វាបំពាក់នូវអង្គប្រតិបត្តិការប្រភេទ Quad-Core Qualcomm Snapdragon ដែលមានល្បឿនលឿនដល់ទៅ 1.2GHz ។

  • ម៉េម៉ូរី៖ Ascend G7 មានម៉េរូរីទំហំ 16GB ជាមួយនឹង microSD កាតបន្ថែមបានរហូតទៅដល់ 32GB ។

  • អង្គចងចាំ (RAM)៖ Ascend G7 មានអង្គចងចាំ 2GB ។

  • កាមេរ៉ា ៖ Ascend G7 មានកាមេរ៉ាខាងក្រោយទំហំដល់ទៅ 13MP ជាមួយនឹងកម្រិតភាពច្បាស់ 4160 x 3120 ភិចសែលភ្ជាប់ជាមួយនឹង Autofocus, LED Flash, Geo-Tagging, Touch Focus, Face/smile Detection, Panorama, HDR និងអាចថតវីដេអូក្នុងកម្រិតខ្ពស់ដល់ទៅ 1080p@30fps ហើយវាមានកាមេរ៉ាខាងមុខទំហំ 5MP ។

  • ថ្ម៖ Ascend G7 មានកម្លាំងថ្មដែលមានថាមពល 3000 mAh ប្រភេទ Li-Pro និងអាចប្រើប្រាស់បានយូរដល់ទៅ 600h (Stand-by Mode) ។

  • បណ្តាញតភ្ជាប់ (Network)៖ Ascend G7 ប្រើប្រាស់នូវ WLAN ប្រភេទ Wi-Fi 802.11 b/g/n, Hotspot ក៏ដូចជាប្រព័ន្ធ Bluetooth, GPS, NFC, Radio និង microUSB v2.0 + USB Host ផងដែរ។

  • ពណ៌៖ Ascend G7 មានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅ។

ដូចនេះ ទូរស័ព្ទ Huawei Ascend Mate 7, Ascend P7 និង Ascend G7 សុទ្ធតែជាម៉ូដែលល្បីដែលកំពុងតែពេញនិយមនៅក្នុងទីផ្សារបច្ចុប្បន្ន និងជាកាដូដ៏ពិសេសបំផុតក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ ហើយវាជាកាដូដ៏សក្តិសមបំផុតសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។

ដោយ៖ ឆាន សុផា