ព័ត៌មាន

ក្រុមហ៊ុន Samsung ត្រៀមម៉ូដែលពីរបង្ហាញជាបន្តបន្ទាប់

image

 

 

ម៉ូដែលថ្មីពីគ្រឿងរបស់ក្រុមហ៊ុន Samsung ត្រូវបានផលិតចប់សព្វគ្រប់ និងត្រៀមដាក់បង្ហាញជាផ្លូវការ។ ម៉ូដែលទាំងពីរនេះល្បីថា ភ្ជាប់សមត្ថភាពកាន់តែខ្លាំងជាងម៉ូដែលមុនៗទ្វេដង។

ពេលនេះមានពត៌មានបែកធ្លាយមួយទៀតបង្ហាញថា​ ម៉ូដែល Samsung Galaxy S6 នឹងត្រូវបានដាក់បង្ហាញនៅថ្ងៃទី 22  ខែមីនា។ ការដាក់លក់ម៉ូដែលទាំងពីរនឹងចាប់ផ្តើមចែកចាយជាបន្តបន្ទាប់ទាំងលក់ដុំ លក់រាយ។ ការដាក់លក់រាយត្រូវបានធ្វើឡើងជាលើកដំបូងកំណត់រយះពេលពីថ្ងៃទី 22  ខែមីនា រហូតដល់ថ្ងៃទី 27 ខែមីនា ឆ្នាំ 2105 នេះ។ ក្រោយពីដាក់លក់ម៉ូដែល Samsung Galaxy S6 ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញម៉ូដែលបន្ទាប់ Galaxy S6 Edge ក្នុងអំឡុងខែមេសា។

 

សរុបមកវត្តមានម៉ូដែលថ្មី របស់ក្រុមហ៊ុន Samsung នឹងមានវត្តមានជាផ្លូវការនៅថ្ងៃទី 22 មីនា ឆ្នាំ 2105 ហើយម៉ូដែលបន្ទាប់នឹងត្រូវបានដាក់បង្ហាញនៅថ្ងៃទី 19 ខែមេសា។

 

អត្តបទប្រែសម្រួល៖ ក លក្ខិណា

អាន៖នាឡិកាដៃឬស្សី លើកម្ពស់បរិស្ថាន

ប្រភព៖ Samsung