ព័ត៌មាន

វែនតា Sony ភ្ជាប់សមត្ថភាពពិសេសខុសពីវែនតាផ្សេង{វីដេអូរ}

image

 

ក្រុមហ៊ុន Sony មានសមត្ថភាពខ្លាំងអាចឈជើងលើវស័យផលិតផលថ្មីៗដោយបូកផ្សំនឹងការផលិតថ្មី និងបន្ថែមសមត្ថភាពលើផលិតផលកាន់តែពិសេស។ ក្រុមហ៊ុន Sony ទទួលបានភាពល្បីល្បាញជាមួយផលិតផលខ្លាំងៗមួយចំនួនដូចជា ទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រ កាមេរ៉ា និងថ្មីៗនេះមានវែនតាថ្មីមួយទៀតដែលមានសមត្ថភាពខ្ពស់។

 

ក្រុមហ៊ុន Sony បានផលិតវែនតាថ្មីមួយទៀតដែលមានសមត្ថភាពពិសេស ហើយថែមទាំងផលិតជាវីដេអូរខ្លីដើម្បីបង្ហាញគុណភាពផលិតផលរបស់ខ្លួន។ វែនតាថ្មីភ្ជាប់ Single Lens បង្ហាញពីរបៀបណែនាំក្នុងការប្រើប្រាស់។ កញ្ចក់បង្ហាញមានទំហំ 0.23 អ៊ីង កម្រិតបង្ហាញខ្ពស់ ដោយប្រើអេក្រង់បង្ហាញប្រភេទ OLED micro ដែលតូចជាងគេបំផុតក្នុងលោក។

 

កម្រិតច្បាស់  640 x 400 ភិចសែល ជាមួយនឹងគុណភាព contrast ratio of 10,000:1. Combined ជាមួយសមត្ថភាព micro-optical ដែលជួយដល់អេក្រង់ប្រភេទ OLED មានដំណើរការកាន់តែប្រសើរ។ វែនតានេះមានសមត្ថភាពរងពន្លឺក្នុងលក្ខណ្ឌខ្ពស់គុណភាពវែនតាភ្លឺច្បាស់ទោះបីជានៅក្រៅផ្ទះ។

ផលិតផលថ្មីនេះនឹងត្រូវបានដាក់បង្ហាញ និងដាក់លក់នៅពេលឆាប់ៗនេះបំផុត៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖

កំណត់កាលចុងក្រោយមុនពេលស្លាប់លើ Facebook ទៅរួច ស្ទើរតែមិនគួរឱ្យជឿ

ប្រភព៖Sony