ព័ត៌មាន

ម៉ូដែលថ្មីពីរគ្រឿង នឹងចែកចាយនៅពេលឆាប់ៗ

image

 

 

ចិន៖ ព្រឹកនេះម៉ូដែថ្មីៗចំនួនពីររបស់ក្រុមហ៊ុន Microsoft ត្រូវបានបង្ហាញខ្លួន  ម៉ូដែល Lumia 435 និង Lumia 532 ក្នុងតម្លៃសមរម្យ។

 

ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងសត្ថភាពរបស់ផលិតផលថ្មី ពេលនេះក្រុមហ៊ុនបានដាក់បង្ហាញ និងបញ្ចេញលក់ជាផ្លូវការ។ Lumia 435 ជាស្មាតទូរស័ព្ទថ្មីដែលផលិតឡើងមាន 400  ប្រភេទ ដោយប្រើ Lumia platform ទាំងអស់ ហើយម៉ូដែលនេះត្រូវបានភ្ជាប់ជាមួយប្រព័ន្ធដំណើរការ Windows 8.1 ប្រើកាមេរ៉ាទំហំ  2-មេហ្គាភិចសែល និងភ្ជាប់មេម៉ូរ៉ីទំហំ 8GB ។

 image

Lumia 532  វិញបំពាក់អេក្រង់ទំហំ  5- មេហ្គាភិចសែល ភ្ជាប់អង្គចងចាំទំហំ 1GB( RAM)។ ម៉ូដែលទាំងពីរភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ  30GB លើ OneDrive cloud ដោយមិនគិតថ្លៃដែលផ្តល់ដោយក្រុមហ៊ុន Microsoft។ លើសពីនេះទៅទៀត កាត Micro SD slot  មានសម្ថភាពភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 128GB។

 

 

image

 

ម៉ូដែល  Lumia 532  និង Lumia 435  នឹងចរាចរចែកចាយទូរទាំងសាកលលោកជាផ្លូវការនៅថ្ងៃទី 20 ខែកុម្ភះ ឆ្នាំ 2015៕​

 

 

 

 

អត្តបទប្រែសម្រួល៖ក លក្ខិណា 

អាន៖

ចូលប្រើប្រាស់ Account របស់យើង ត្រូវប្រយ័ត្នគ្រប់ពេល

ប្រភព៖Microsoft