ព័ត៌មាន

មហិជ្ជតាដ៏ធំរបស់ Apple Car ប្រមូលផ្តុំដៃឯកផលិត

ទើបតែពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសពីគម្រោងថ្មីក្នុងការផលិតឡានផ្ទាល់ខ្លួន។ ឡាននោះទៀតសោតជាឡ្ានដែលបើកបរ ដោយស្វ័យប្រវត្ត។

 

 

image

ពិតជាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដែលក្រុមហ៊ុន Apple មានគម្រោងផលិតឡានដោយខ្លួនឯង។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុន បានគូសបញ្ជាក់ពី រចនាសម្ព័ន្ធភ្ជាប់បច្ចេកវិទ្យាខ្លាំងៗជាច្រើនដើម្បីអាចឱ្យឡានទំនើបរបស់ខ្លួនមានដំណើរការដោយស្វ័យប្រវត្ត។

 

 

image

យោងតាមរបាយការណ៍ថ្មីៗពីវីបសាយ loomberg បានឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុន Apple បានជួលអ្នកផលិតឡានខ្លាំងៗមាន បទពិសោធន៍ចំណាប់ពីក្រុមហ៊ុនផលិតឡាននានា រួមទាំងអ្នកផលិតម៉ូតូផងដែរដើម្បីមកផលិត Apple Car ទំនើបរបស់ខ្លួន។ ក្រុមហ៊ុន Apple បានបន្តគម្រោងជាលំដាប់ដើម្បីផលិតឡានទំនើបរបស់ខ្លួន ដោយពេលនេះអ្នកមានថ្មីដៃចំនួន 200 នាក់បានចាប់ផ្តើមចង ការងារ​​ជាក្រុមដើម្បីធ្វើការងារនេះ។ ក្រុមហ៊ុនថែមទាំងបានជួលអ្នកជំនាញបច្ចេកវិទ្យា ជំនាញមនុស្សយន្ត និងអ្នកគ្រប់គ្រងបច្ចេកវិទ្យាថ្ម ដើម្បីមកពិភាក្សាច្របាច់គំនិតបញ្ចូលក្នុងឡាន Apple Car នេះ ។

បើយោងតាមពត៌មានបែកធ្លាយ ក៏បានឱ្យដឹងផងដែរថា Apple Car នឹងត្រូវបានដាក់បង្ហាញក្នុងឆ្នាំ 2020 ៕

សូមរងចាំពត៌មាន Update បន្ទាប់ថ្មីៗ។

 

អត្តបទប្រែសម្រួល៖ក លក្ខិណា 

អាន៖ប៉ុន្មានយ៉ាងពីទូរស័ព្ទតម្លៃទាបតែគុណភាពខ្ពស់ពី 

ប្រភព៖Apple Car