ព័ត៌មាន

StoreDot សមត្ថភាពពិសេសថ្មសាកពេញតែមួយនាទី

 

 

image

ពេលនេះបច្ចេកវិទ្យាបំពាក់ និងភ្ជាប់ជាមួយទូរស័ព្ទកាន់តែជឿនលឿនប្រដេញគ្នាឥតឈប់ឈរទាំងគុណភាពបង្ហាញរបស់អេក្រង់ កម្រិតថតរូបភាព និងល្បឿនដំណើរការជាដើម។ ទោះជាយ៉ាងណា មានគុណភាពមួយមុខមិនគ្រប់គ្រាន់ទេបើពិបាកផ្នែកថ្ម។ ពេលនេះ ថ្មអាចសាកបានក្នុងរយះពេលមួយវិនាទីអាចបញ្ចូនថាមពលពេញក្នុងថ្ម ហើយមានសមត្ថភាពសាកថ្មទូរស័ព្ទបានពេញតែម្តងក្នុងមួយនាទី។

 

 

ថ្មីៗនេះ មានក្រុមហ៊ុនមួយចំនួនដូចជា៖ ក្រុមហ៊ុន Google   Apple   Samsung   HTC ដែលបានបង្កើត hardware ថ្មីៗជាច្រើនដើម្បីដម្លើងជំនួយថ្ម ប៉ុន្តែក្រុមហ៊ុនអ៊ីស្រាអែលបានបង្កើត និងផ្លាស់ប្តូរការធ្វើបែបនេះចេញកាន់តែងាយស្រួលសាកជាងមុន។  

ក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាស៊ីជម្រៅពីប៉ាកតេរ៉ីក្នុង Alzheimer ដែលជាផ្នែកនៃការប្រមូលផ្តុំម៉ូលេគុល និងកាន់បន្ទុកចម្លងលឿនបំផុត។ ឧបករណ៍ថ្មីដែលនឹងត្រូវផលិតឈ្មោះថា StoreDot ដែលមានសមត្ថភាពប្រើប្រាស់ជាមួយស្មាតហ្វូនបានច្រើនប្រភេទ។ គ្រប់ប្រភេទស្មាតហ្វូនទាំងនោះត្រូវបានសាកល្បង ហើយថារាល់ដំណើរការរបស់វាមានលក្ខណះប្រសើរ និងគ្មានបញ្ហា។ ដូចនេះ StoreDot កំពុងសម្លឹងមើលឃើញទីផ្សារយ៉ាងធំដែលមិនទាន់មានឧបករណ៍ណាអាចធ្វើបានដូចខ្លួន។

ក្នុងដំណើរការសាករយះពេលត្រឹមតែមួយនាទីនោះទៀតសោត អ្នកប្រើប្រាស់ទូរស័ព្ទជុំវិញពិភពលោកទាំងអស់នឹងទទួលបានការប្រើប្រាស់។ ដំបូងឧបករណ៍ StoreDot battery ទាមទារឆ្នាំងសាកពិសេសដែលមិនមែនជាឆ្នាំងសាកធម្មតា យ៉ាងហោចណាស់ឆ្នាំងសាកនោះមានតម្លៃប្រហែល 50 ដុល្លារ ។ StoreDot  ក៏អាចមានគម្រោងបង្កើនសមត្ថភាពសាកថ្មឡានដែលដែលក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាវាអាចពន្យាពេលបាន 150 miles ក្នុងការបើកបរ ប៉ុន្តែគម្រោងនោះត្រូវបានផ្អាក៕

អត្តបទប្រែសម្រួល៖ ក លក្ខិណា

អាន៖មហិជ្ជតាដ៏ធំរបស់ APPLE CAR ប្រមូលផ្តុំដៃឯកផលិត

ប្រភព៖ Store