ព័ត៌មាន

ទូរស័ព្ទ Huawei ជាកាដូដ៏សក្តិសម និងជាទីគាប់ចិត្តបំផុតសម្រាប់នារីក្នុងឱកាសទិវាសិទ្ធិនារី 8 មិនា

នៅក្នុងឱកាសទិវាសិទ្ធិនារី 8 មិនាដែលជាពិធីបុណ្យជាតិដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងសកលលោកទាំងមូល ដែលបង្ហាញអំពីការគោរពសិទ្ធិរបស់នារី និងការផ្តល់តម្លៃចំពោះនារីនោះដែលជាមាតានៃពិភពលោក និងជាអ្នកផ្តល់កំណើតដល់អ្នកនោះ។ នារីគ្រប់រូបដែលរួមជាមួយនឹងម្តាយ យាយ បងស្រី ប្អូនស្រី មីង និងនារីជាច្រើនទៀតដែលអ្នកស្គាល់បានផ្តល់កំណើត ផ្តល់នូវភាពជិតស្និទ្ធិ ចែករំលែកនូវក្តីរីករាយ និងជួយកិច្ចការងារជាច្រើនទៀតដែលបុរសមិនអាចធ្វើបាន។

ដើម្បីតបស្នង និងបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះនារីជាទីស្រឡាញ់របស់អ្នក តើលោកអ្នកបានត្រៀមកាដូដ៏ស្រស់ស្អាតសម្រាប់មនុស្សសំខាន់របស់អ្នកហើយឬនៅ? គួរបញ្ជាក់ផងដែរថា ថ្ងៃពិសេសនេះមិនមែនមានតែ 1 ថ្ងៃនោះទេ គឺបុរសគ្រប់រូបត្រូវតែគោរពសិទ្ធិរបស់នារីគ្រប់វេលាទើបប្រសើរ ព្រោះពួកគាត់ជាអ្នកផ្តល់កំណើត និងជាភរិយា ឬសាច់ញាត្តិដ៏ល្អរបស់អ្នក។

ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនសម្រាប់ធ្វើការជ្រើសរើសនូវកាដូសម្រាប់ឱកាសទិវាដ៏សំខាន់នេះនោះទេ ពេលនេះយើងសូមណែនាំនូវទូរស័ព្ទដ៏ទំនើបរបស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនជាប់ចំនាត់ថ្នាក់លេខ 3 ជាក្រុមហ៊ុនកំពូលនៅលើពិភពលោកនោះ។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Huawei បានបង្កើននូវទីផ្សាររបស់ខ្លួនដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ពិសេសយុវវ័យដែលបានទិញយកទៅប្រើប្រាស់ និងមួយចំនួនធំទៀតទិញយកទៅធ្វើជាកាដូសម្រាប់មនុស្សជាទីស្រឡាញ់របស់គាត់ និងខ្លះទៀតបានទិញយកទៅជូនអ្នកមានគុណធ្ងន់ខិតខំបីបាច់ថែរក្សាអ្នកតាំងពីតូចនោះ។

 image

ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ដែលកំពុងតែពេញនិយមនាពេលបច្ចុប្បន្នគឺមានដូចជា Huawei Ascend Mate 7, Ascend P7 និង Ascend G7 ជាកាដូដ៏ពិសេសបំផុតសម្រាប់បង្ហាញពីក្តីស្រឡាញ់ក្នុងឱកាសទិវាសិទ្ធិនារី ៨ មិនាខាងមុខនេះ។ ជាក់ស្តែង នៅក្នុងថ្ងៃនៃបុណ្យស្រឡាញ់ 14 កុម្ភៈ ឆ្នាំ 2015 នៅក្នុងកោះពេជ្រ ក្រុមហ៊ុនទូរស័ព្ទ Huawei បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ និងតារាល្បីៗមួយចំនួនថែមទៀតផង។ ក្រុមហ៊ុន Huawei ក៏បានផ្តល់ជារង្វាន់ដល់អតិថិជនរបស់ខ្លួននៅក្នុងការប្រគុំតន្រ្តីនៃក្តីស្រឡាញ់ផងដែរ។

 image

អ្វីដែលកាន់តែពិសេសជាងនោះទៀត អ្នកនាងសាណាដែលពិធីករដ៏ល្បីឈ្មោះមួយរូបក៏បានសរសើរពីទូរស័ព្ទ Huawei Ascend G7 នៅលើបណ្តាញសង្គមរបស់អ្នកនាងថា “ទូរស័ព្ទ Huawei Ascend G7 ដែលនាងខ្ញុំទទួលបានក្នុងឱកាសទិវានៃក្តីស្រឡាញ់នេះជាកាដូដ៏ស្រស់ស្អាត និងល្អសក្តិសមបំផុត។ គ្រាន់តែចាប់កាន់ និងប្រើប្រាស់វាភ្លាម នាងខ្ញុំពិតជាចូលចិត្តវាណាស់។ នេះហើយដែលធ្វើឲ្យក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោក។ សូមជូនពរឲ្យទទួលបានជោគជ័យ។”

 image

 image

ក្រៅពីអ្នកនាងសាណា ទូរស័ព្ទ Huawei បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំនាក់អ្នកប្រើប្រាស់ពិសេសគឺយុវវ័យតែម្តង។ សូម្បីតែតារាចម្រៀងដ៏ល្បីល្បាញ មាស សុខសោភា ក៏ប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei និងសរសើរពីគុណភាពដ៏ល្អឥតខ្ចោះរបស់វាផងដែរ។

 image

 image

អ្វីដែលកាន់តែទាក់ទាញជាងនេះទៅទៀត សម្រាប់បទថ្មីរបស់តារាចម្រៀង មាស សុខសោភា ក៏បានប្រើប្រាស់នូវទូរស័ព្ទ Huawei Ascend G7 ដែលអាចថតរូបបានលឿនទាន់ចិត្តដោយមិនចាំបាច់ដោះសោរត្រឹមតែ 1.4 វិនាទីគឺអាចថតរូបបានយ៉ាងស្រស់ស្អាត។ វាពិតជាពិសេសណាស់ជាមួយនឹងកាមេរ៉ាដ៏ល្អឥតខ្ចោះ និងបច្ចេកវិទ្យា Ultra Snapshot នោះ។

 image

ពេលនេះ យើងនឹងស្វែងយល់ពីលក្ខណៈពិសេសរបស់ទូរស័ព្ទទាំង 3 ម៉ូដែលនេះ៖

*** លក្ខណៈពិសេសរបស់ Huawei Ascend G7

Huawei Ascend G7 ជាទូរស័ព្ទស៊េរីថ្មីដែលមានរូបរាងកាន់តែស្រស់ស្អាត មានទម្ងន់ស្រាល និងមានរូបរាងឡូយខុសប្លែកពីម៉ូដែលមុនៗដែលវាទទួលបានការពេញនិយមមិនត្រឹមតែទីផ្សារអន្តរជាតិប៉ុណ្ណោះនោះទេ វាថែមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

 image

បច្ចេកវិទ្យាដែលបំពាក់នូវលើទូរស័ព្ទ Huawei Ascend G7 ក៏ដូចជាប្រព័ន្ធកាមេរ៉ាថ្មីនេះនឹងផ្តល់នូវភាពពេញចិត្តសម្រាប់អតិថិជនយកទៅប្រើប្រាស់បានព្រោះបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះកាន់តែផ្តោតសំខាន់ទៅលើផ្នែកកាមេរ៉ាព្រោះអ្នកប្រើប្រាស់ភាគច្រើនចូលចិត្តថតរូប Selfie និងផ្តិតនូវទេសភាពដែលស្រស់ស្អាតនៅពេលដែលពួកគេបានធ្វើដំណើរទៅកាន់ទីកំសាន្ត ឬកន្លែងណាមួយដែលពួកគេពេញចិត្តដើម្បីទុកជាអនុស្សាវរីយ៍នោះ។ ។

  • ទំហំអេក្រង់ (Screen Display)៖ Huawei Ascend G7 មានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹង Resolution ខ្ពស់ដល់ទៅ 720 x 1280 pixels និងភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ IPS LCD Capacitive Touchscreen,16M Colors + Emotion UI 3.0។

  • ទម្ងន់ និងវិមាត្រ (Weight & Dimension)៖ វិមាត្ររបស់វាត្រឹមតែ 153.5 x 77.3 x 7.6 mm និងមានទម្ងន់ស្រាលត្រឹមតែ 165 g តែប៉ុណ្ណោះ។

  • អង្គប្រតិបត្តិការ (CPU)៖ វាបំពាក់នូវអង្គប្រតិបត្តិការប្រភេទ Quad-Core Qualcomm Snapdragon ដែលមានល្បឿនលឿនដល់ទៅ 1.2GHz ។

  • ម៉េម៉ូរី៖ Ascend G7 មានម៉េរូរីទំហំ 16GB ជាមួយនឹង microSD កាតបន្ថែមបានរហូតទៅដល់ 32GB ។

  • អង្គចងចាំ (RAM)៖ Ascend G7 មានអង្គចងចាំ 2GB ។

  • កាមេរ៉ា ៖ Ascend G7 មានកាមេរ៉ាខាងក្រោយទំហំដល់ទៅ 13MP ជាមួយនឹងកម្រិតភាពច្បាស់ 4160 x 3120 ភិចសែលភ្ជាប់ជាមួយនឹង Autofocus, LED Flash, Geo-Tagging, Touch Focus, Face/smile Detection, Panorama, HDR និងអាចថតវីដេអូក្នុងកម្រិតខ្ពស់ដល់ទៅ 1080p@30fps ហើយវាមានកាមេរ៉ាខាងមុខទំហំ 5MP ។

  • ថ្ម៖ Ascend G7 មានកម្លាំងថ្មដែលមានថាមពល 3000 mAh ប្រភេទ Li-Pro និងអាចប្រើប្រាស់បានយូរដល់ទៅ 600h (Stand-by Mode) ។

  • បណ្តាញតភ្ជាប់ (Network)៖ Ascend G7 ប្រើប្រាស់នូវ WLAN ប្រភេទ Wi-Fi 802.11 b/g/n, Hotspot ក៏ដូចជាប្រព័ន្ធ Bluetooth, GPS, NFC, Radio និង microUSB v2.0 + USB Host ផងដែរ។

  • ពណ៌៖ Ascend G7 មានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ស និងពណ៌ខ្មៅ។

*** លក្ខណៈពិសេសរបស់ Huawei Ascend Mate 7

 image

Huawei Ascend Mate 7 គឺជាទូរស័ព្ទស៊េរីថ្មីដែលមានរូបរាងយ៉ាងស្រស់ស្អាត និងមានការគាំទ្រយ៉ាងខ្លាំងពីសំនាក់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។ Huawei Ascend Mate 7 មានអេក្រង់ទំហំ 6 អ៊ីងជាមួយនឹងអេក្រង់ IPS LCD Capacitive Touchscreen 16M Colors ប្រភេទ Corning Gorilla Glass 3 និងមានកម្រិតភាពច្បាស់ 1080 x 1920 pixels ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងមានភ្ជាប់ជាមួយនឹង Fingerprint Sensor មានទំងន់ស្រាលត្រឹមតែ 185g និងមានវិមាត្រ 157 x 81 x 7.9 mm។ លើសពីនេះទៀតវាមានបំពាក់នូវ CPU ប្រភេទ Quad-core 1.8 GHz Cortex-A15 & quad-core 1.3 GHz Cortex-A7 ដែលមានល្បឿនលឿន មាន GPU ប្រភេទ Mali-T628 ក៏ដូចជា Chipset ប្រភេទ HiSilicon Kirin 925 និងមាន microSD កាតដែលអាចផ្ទុកទិន្នន័យដល់ទៅ 128GB។ កាន់តែពិសេសជាងនេះទៅទៀត Huawei Ascend Mate 7​ មានបំពាក់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 13MP ដែលអាចថតរូបភាពបានច្បាស់ក្នុងកម្រិត 4128 x 3096 pixels ព្រោះវាភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Autofocus, Geo-tagging, Face Detection, HDR, Panorama និង LED Flash ផងដែរ។ ចំនែកកាមេរ៉ាខាងមុខរបស់វាមានទំហំដល់ទៅ 5MP ដែលអាចថតវីដេអូបានច្បាស់ដល់ទៅ 1080p@30fps។ Huawei Ascend Mate 7 មានពីរជម្រើសសម្រាប់ជ្រើសរើសគឺទំហំ 16GB ជាមួយនឹងអង្គចងចាំទំហំ 2GB ឬ Huawei Ascend Mate 7 ទំហំ 32GB ជាមួយនឹងអង្គចងចាំទំហំ 3GB និងមានកម្លាំងថាមពលថ្មខ្លាំងដល់ទៅ 4100mAh ប្រភេទ Li-Pro ដែលអាចប្រើបាន 648 ម៉ោង (Stand-by)។ Huawei Ascend Mate 7 មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌មាសដែលសក្តិសមបំផុតសម្រាប់កាដូថ្ងៃបុណ្យនៃក្តីស្រឡាញ់។

*** លក្ខណៈពិសេសរបស់ Huawei Ascend P7

 image

កាដូទី 3 ដែលសក្តិសមបំផុតសម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់គឺ Huawei Ascend P7 ។ Huawei Ascend P7 ជាទូរស័ព្ទដែលមានរូបរាងយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញបំផុតដែលបង្ហាញពីភាពកាលីបទាន់សម័យ។ Huawei Ascend P7 មានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 pixels ជាមួយនឹងកញ្ជក់ប្រភេទ IPS LCD Capacitive Touchscreen 16M Colors ប្រភេទ Corning Gorilla Glass 3 ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Huawei Ascend P7 មាន Chipset ប្រភេទ HiSilicon Kirin 910T មានអង្គប្រតិបត្តិការប្រភេទ Quad-core 1.8 GHz Cortex-A9 បង្កើនល្បឿនលឿនព្រោះវាភ្ជាប់ជាមួយនឹង GPU ប្រភេទ Mali-450MP4។ Huawei Ascend P7 មាន Storage ទំហំ 16GB ភ្ជាប់ជាមួយនឹងអង្គចងចាំទំហំ 2GB និងមាន microSD កាតដែលអាចផ្ទុកទិន្នន័យបានដល់ទៅ 64GB។ កាន់តែអស្ចារ្យជាងនេះទៀត វាមានកាមេរ៉ាខាងក្រោយដល់ទៅ 13MP ដែលអាចផ្តិតយករូបភាពបានច្បាស់ដល់ទៅ 4160 x 3120 pixels និងមានកាមេរ៉ាខាងមុខទំហំ 8MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Autofocus, LED Flash, Geo-tagging, Touch Focus, Face/smile Detection, Panorama និង HDR ព្រមទាំងអាចថតវីដេអូបានច្បាស់ក្នុងកម្រិត 1080p@30fps ។ លើសពីនេះទៀត វាមានថ្មប្រភេទ Li-Pro ដែលមានកម្លាំង 2500mAh និងអាចប្រើបាន 422 ម៉ោង (Stand-by) និងមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ស និងពណ៌ផ្កាឈូកដែលជាទីជម្រើសដ៏ស្រស់ស្អាតសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។

នៅក្នុង​ឱកាសទិវា ៨ មិនាខាងមុខនេះ ទូរស័ព្ទ Huawei Ascend Mate 7, Ascend P7 និង Ascend G7 សុទ្ធតែជាម៉ូដែលល្បីដែលកំពុងតែពេញនិយមនៅក្នុងទីផ្សារបច្ចុប្បន្ន និងជាកាដូដ៏ពិសេសសម្រាប់បង្ហាញពីក្តីស្រឡាញ់ ហើយវាជាកាដូដ៏សក្តិសមបំផុតសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកនៅក្នុងឱកាសដ៏ពិសេសនេះ។

ដោយ៖ ឆាន សុផា