ព័ត៌មាន

Honor 6 Plus ជាមួយកាមេរ៉ា Eagle Eye ដែលយុវវ័យទន្ទឹងរង់ចាំបានមកដល់ហើយ!!! (មានវីដេអូ)

កំពូល Smartphone ប្រចាំឆ្នាំ 2015 របស់ក្រុមហ៊ុន Huawei គឺ Honor 6 Plus ដែលមានរូបរាងយ៉ាងស្រស់ស្អាត ស្តើងជាងស៊េរីមុនៗដាច់តែម្តង មានផ្នែកគែមស្រោបជាមួយនឹងសម្បក Zinc Alloy Frame ដែលមានភាពភ្លឺរលើបរលោងជាងសម្បកអាលុយមីញ៉ូមធម្មតា និងមានកាមេរ៉ាថ្មីដែលមានឈ្មោះថា Eagle Eye Camera ដែលជាបច្ចេកវិទ្យាថ្មីបំផុតដែលក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple មិនអាចធ្វើបាននោះ។

 image

ជាមួយនឹងកាមេរ៉ា Eagle Eye នេះមានកាមេរ៉ាទំហំ 8MP ដែលអាចផ្តិតរូបភាពបានរហ័សលឿនបំផុតជាងទូរស័ព្ទស្មាតហ្វូនដទៃទៀតជាមួយនឹង Focus Plus ហើយបន្ទាប់មកអ្នកអាចធ្វើការ Adjust ទៅលើពន្លឺរូបភាព និង Background ជាដើម។ ល្បឿននៃការថតរូបរបស់វាគឺជាប្រភេទ Parallel Dual-Camera ដែលអាចថតរូបបានច្បាស់ និងលឿនត្រឹមតែ 0.1 វិនាទីប៉ុណ្ណោះ។ ក្រៅពីនេះទៀត Honor 6 Plus បានភ្ជាប់ជាមួយនឹង ISP Chip Core (បច្ចេកវិទ្យា Patented 3IE Algorithmic Engine) ដែលអាចថតបានរូបភាពដែលមានគុណភាពខ្ពស់ដល់ទៅ 13MP ។

 image

ការប្រៀបធៀប Focus Speed របស់ស្មាតហ្វូន Honor 6 Plus (0.1 វិនាទី) គឺមានល្បឿនលឿនគេបំផុតជាង iPhone 6 Plus (0.25 វិនាទី) ទូរស័ព្ទ Galaxy S5 (0.3 វិនាទី) និងទូរស័ព្ទ iPhone 5S (0.5 វិនាទី)។

 image

Honor 6 Plus មិនត្រឹមតែអាចថតរូបភាពបានច្បាស់នោះទេ វាថែមទាំងអាចថតរូបភាពប្រភេទ 3D ព្រោះវាបានប្រើប្រាស់ជាមួយនឹង Binocular Vision ដែលដំណើរការបានលឿនជាមួយនឹង ISP Chip Core ដែលអាចថតរូបភាពបានចំងាយឆ្ងាយ និងច្បាស់បំផុត។ Parallel Dual-Camera បានប្រើប្រាស់ Binocular Vision សម្រាប់ការថត Focus ក្នុងចំងាយឆ្ងាយបានលឿនបំផុត។

 image

 image

លក្ខណៈពិសេសរបស់ Honor 6 Plus ៖

  • Parallel Dual Camera – កាមេរ៉ាខាងក្រោយទំហំ 8MP អាច Capture បានរូបភាពដល់ទៅ 13MP ជាមួយនឹង Aperture ដែលមានមុខងារពង្រីកការថតបានច្បាស់ លឿននឹងមានមុខងារ Super Night Capture សម្រាប់ថតរូបពេលយប់ល្អផ្តាច់ជាង iPhone 6 Plus  ហើយវាមានមុខងារ HDR ផងដែរ

  • ការរចនា – ភ្លឺរលោងចែងចាំងជាមួយនឹង Fiberglass ដល់ទៅ 6 ជាន់ដែលធន់បាននឹងការធ្លាក់មិនឲ្យបាក់បែកឡើយ

  • អង្គប្រតិបត្តិការ – Hisilicon Kirin 925 Octa-Core ដែលប្រើប្រាស់ CPU ធំចំនួន 8 និងតូច 1 ទៀតដែលកាត់បន្ថយការប្រើប្រាស់ថាមពល និងអាចកាត់បន្ថយការប្រើប្រាស់កំដៅនៅពេលដែលលេងហ្គេមប្រភេទ 3D

  • អេក្រង់​ – Honor 6 Plus មានអេក្រង់ប្រភេទ Captive Touchscreen, Multi-Touch ទំហំ 5.5 អ៊ីងដែលមានកម្រិតភាពច្បាស់ធំដល់ទៅ 1920 x 1080 ភិចសែលជាមួយនឹងពណ៌ដល់ទៅ 16.7 លានពណ៌

  • កាមេរ៉ា – កាមេរ៉ាមុខនិងក្រោយច្បាស់ដែលអាចថតវីដេអូបានក្នុងកម្រិត 1080p ប្រើប្រាស់ Sensor CMOS និងថតរូប 3D បានថែមទៀតផង

  • ថាមពលថ្ម – 3600mAh  

វីដេអូៈ

អត្ថបទដោយៈ ឆាន សុផា