ព័ត៌មាន

Samsung ប្រកាសតែងតាំងលោក Yong Sung Jeon ជាប្រធាន និងជាអគ្គនាយក ប្រចាំទ្វីប អាស៊ីអាគ្នេយ៍ និង អូសេអានី

ប្រទេសសឹង្ហបុរី ខែកុម្ភៈ ឆ្នាំ 2015 ក្រុមហ៊ុន Samsung Electronics Co., Ltd,ជាក្រុមហ៊ុននាំមុខគេនៅលើ ពិភពលោកផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបច្ចេកវិជ្ជាប្រមូលផ្តុំឌីជីថល បានប្រកាសតែងតាំង លោក Yong Sung Jeonជាប្រធាន និងជានាយកប្រចាំទ្វីបអាស៊ីអាគ្នេយ៍ និងអូសេអានី ជាផ្លូវការ ។ លោក Jeon បានមានប្រសាសន៍ថា លោកនឹងដឹកនាំក្រុមហ៊ុន Samsung ឆ្ពោះទៅរកវិសាលភាព​ទីផ្សារនៅក្នុងទ្វីបអាស៊ី អាគេ្នយ៍ និងអូសេអានីឲ្យកាន់តែមានកេរិ៍្តឈ្មោះនិង​ទទួលបាន​ចំណាត់ថ្នាក់​​ល្អបំផុតក្នុងចំណោមក្រុមហ៊ុនដទៃទៀតនៅក្នុងតំបន់។ជាមួយនឹងបទពិសោធន៍ជាងមួយទស្សវត្ស ជានាយកសាខាទីផ្សារ លោក Jeon នឹងនាំយកនូវយុទ្ធសាស្ត្រ និងចំណេះដឹងអំពីអាជីវកម្មក្នុងតំបន់ដើម្បីការរីកលូតលាស់ និងសមាហរណកម្មប្រតិបត្តិការក្នុងតំបន់។

image

 លោក Jeon បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Samsung តាំងពីឆ្នាំ1986ជាមួយបទពិសោធន៍ជាច្រើន នៅក្នុងតួនាទីការងារប្រតិបត្តិនៅក្នុងទីផ្សារនានា រួមមានដូចជា ចក្រភពអង់គ្លេស ប្រទេសតៃវ៉ាន់ ចិន និងថៃ។ មុនពេលទទួលតួនាទីថ្មីនេះ លោក Jeon ធ្វើជានាយក Samsung ប្រចាំនៅប្រទេសថៃ ទទួលខុសត្រូវកាអនុវត្ត អាជីវកម្ម និងការអភិវឌ្ឍផលិផលម៉ាក Samsung នៅក្នុងប្រទេសថៃ ទៅដល់អ្នកប្រើប្រាស់សម្ភារៈអេឡិចត្រូនិកគ្រប់បែបយ៉ាង ដូចជាទំនាក់​ទំនង​ទូរស័ព្ទចល័ត និងអាជីវកម្មសហគ្រាស។

 ដោយឡែក បន្ទាប់ពីការប្តូរតួនាទីពីនាយកក្រុមហ៊ុន Samsung Electronics ប្រចាំទ្វីបអាស៊ីអាគ្នេយ៍ និងអូសេ អានីលោក Moon Soo Kim បានទទួលតួនាទីថ្មីមួយ គឺជាប្រធានផ្នែកលក់ និងទីផ្សារការបង្ហាញរូបភាព ពាណិជ្ជកម្មនៅក្នុងប្រទេសកូរ៉េ។

 អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com