ព័ត៌មាន

ចងថា ផលិតផល Apple ប្រើ 1GB ទៀតមិនបានទេ iPad ចុងក្រោយ………

 

ព័ត៌មានបែកធ្លាយលើកមុន ល្បីណាស់ថា​iPhone 6 ប្រើប្រាស់អង្គចងចាំតូចត្រឹមតែ 1GB ប៉ុន្តែពេលនេះក្រុមហ៊ុន Apple បានតម្លើងអង្គចងចាំជាមួយម៉ូដែលថ្មីរបស់ខ្លួន។ ប្លែកម្យ៉ាងទៀត សម្រាប់អ្នកចេញគម្រោងផលិតម៉ូដែលថ្មីរបស់ Apple បានឱ្យដឹងថា អ្នកនឹងទទួលបានការប្រើប្រាស់ស៊ីមកាត Apple ភ្ជាប់មកជាមួយទូរស័ព្ទតែម្តង។

 

 

ពិតជាទាន់ចិត្តណាស់ ម៉ូដែល iPhone 6 ចេញមកវាយលុកលើទីផ្សារយ៉ាងខ្លាំងតែក្រោយមកមានព័ត៌មានរិះគន់ថាម៉ូដែលនេះប្រើប្រាស់អង្គចងចាំតូចពេក ពេលនេះម៉ូដែល iPad ចុងក្រោយត្រូវបានភ្ជាប់អង្គចងចាំកាន់តែធំ ទំហំ 2GB ។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុននឹងមានភ្ជាប់ស៊ីមកាតក្នុងប្រអប់ជាមួយនឹង iPad។ សម្រាប់ស៊ីមនោះទៀតសោត  មិនចាំបាច់ភ័យថាគ្មានបណ្តាញនោះទេ អ្នកគ្រាន់តែចូលទៅកាន់ Setting ហើយរើសបណ្តាញដែលអ្នកប្រើនោះជាការស្រេច។

 image

ទាក់ទងរឿង  ស៊ីមកាត Apple ទើបតែលើកតំបូងទេដែលមានវត្តមាននៅលើ iPad ចុងក្រោយ។ ចំណែកឯម៉ូដែលល្បីល្បាញ iPhone វិញ ពុំទាន់ទទួលបានព័ត៌ក្រុមហ៊ុនបណ្តាញដែលចុះកិច្ចព្រមព្រៀងធ្វើដៃគូរលើសេវាស៊ីមកាតនោះទេ៕

អត្តបទប្រែសម្រួល៖

អាន៖

ប្រភព៖