ព័ត៌មាន

Apple នឹងបន្ថែមបច្ចេេកវិទ្យាមួយទៀតលើម៉ូដែលថ្មី កុំឱ្យ………………

 

image

 

ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនបានផ្លាស់ប្តូរការភ្ជាប់ និងបំពាក់សមត្ថិភាពកាន់តែថ្មីលើម៉ូដែឡរបស់ខ្លួន ក្នុងនោះ Apple មានប៉ាតង់ថ្មីមួយទៀតដែលកាន់តែពិសេសលើបច្ចេកវិទ្យាដែលមានស្រាប់។

 

ថ្មីៗនេះ ក្រុមហ៊ុន Apple បានដាក់ពាក្យលើពន្ធប៉ាតង់ថ្មី ហើយពេលនេះទទួលបានសិទ្ធជាស្ថាពរ។ ពន្ធប៉ាតង់ថ្មីនោះបញ្ជាក់ពី បច្ចេកវិទ្យាថ្មី មានសមត្ថិភាពទប់ស្កាត់ការជ្រាបទឹកដែលធ្វើឱ្យការប្រើប្រាស់ទូរស័ព្ទទំនើប Apple កាន់តែ បានច្រើនកាលៈទេសៈ។ ពិសេសផងដែរ គម្រោង​នៅ​ក្នុង​ប៉ាតង់​នោះ​​ដែរ​ ក៏​នឹង​ប្រើ​នូវ​សារធាតុ​ស៊ីលីកូន​ដើម្បី​ការ​ពារ​​បន្ទះ​ board និង ​ឧបករណ៍​ដែល​ភ្ជាប់​ជា​មួយ​​ឲ្យ​មាន​សុវត្ថិភាព​។

 

 image

តាមធម្មតា ដើម្បីការពារការជ្រាបទឹក គេប្រើស្រោមស្រោប ឬរុំជាតិផ្លាស្ទិក ប៉ុន្តែបច្ចេកវិទ្យា​ថ្មី​នេះ​ គឺ​ខុស​ពី​បច្ចេក​វិទ្យា​របស់​ក្រុមហ៊ុន​​Apple ខុសពីក្រុមហ៊ុនផ្សេង​ទៀតក្នុងការការពារការ​ជ្រាប​ទឹក។ ​​​គម្រោង​ប៉ាតង់​ថ្មី​​របស់​ Apple បញ្ជាក់យ៉ាងច្បាស់ពី​ឧបករណ៍​​ និងសមាសធាតុ​ភ្ជាប់ផ្នែក​ខាង​​ក្នុងសុទ្ធតែបំពាក់​ដោយ​​វត្ថុធាតុ​ដែល​ការ​ពារ​ទឹក​មិន​ឲ្យ​ជ្រៀប​​ចូល​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​ វត្ថុ​ធាតុ​ដែល​ការ​ពារ​ទឹក​មិន​ឲ្យ​ជ្រាប​ចូល​នេះ​នឹង​រក្សា​ផ្នែក​សំខាន់​ៗ​ទាំង​អស់​​មិន​ឲ្យ​ខូច​ខាត​ដែល​បង្ក​ដោយ​សំណើមទឹក​​ផង​ដែរ។ ខាងក្នុងមានប្រព័ន្ធដំណើរកា Ram និងខ្សែភ្លើងដែលចងជាប្រព័ន្ធតូចៗបំផុត។

 image

 
ដូច្នេះ​សម្រាប់​ផលិតផល​​បច្ចេកវិទ្យា​​ក្រោយ​ៗ​របស់​​ក្រុមហ៊ុន Apple អ្នកនឹងអស់បារម្ភនៅពេលដើរកាត់ភ្លៀង ឬធ្លាក់ចូលទឹកជាដើម៕

 

អត្តបទប្រែសម្រួល៖ ក លក្ខិណា 

អាន៖តែប៉ុន្មានចំណុចសោះ បានរង្វាន់ស៊ីដាច់គេ

ប្រភព៖ Apple