ព័ត៌មាន

2015 ជាឆ្នាំដំបូងនៃ Wireless Charger

ការប្រើប្រាស់ទូរស័ព្ទពេលនេះកាន់តែងាយស្រួល ដល់ណាឱ្យតែមាន Wireless អ្នកអាចសាកថ្មបានដោយស្វ័យប្រវត្ត។ ឆ្នាំ 2015 នេះជាពេលវេលាដ៏អស្ចារ្យសម្រាប់ធ្វើការរចនាបច្ចេកវិទ្យា wireless charger។

image

 

ឆ្នាំនេះ ក្រុមហ៊ុនមួយបានលើគម្រោងដ៏អស្ចារ្យរបស់ខ្លួននៅលើវេទិការ Mobile World Congress ស្តីពីប្រព័ន្ធទំនាក់ទំនងកំពូលដែលធ្វើឡើងនៅក្នុង Barcelona ​និងប្រទេសអេស្បាញ។ គម្រោងនេះស្តីពីការដាក់ទូរស័ព្ទ ឬឧបករណ៍ Tablet ស្រូបយកបណ្តាញ Wireless មកប្រើប្រាស់បានជាថាមពលថ្ម។

ម៉្យាងទៀត ក្រុមហ៊ុន Samsung ដ៏ធំនៅប្រទេសកូរ៉េខាងត្បូង បានបន្ថែមសមត្ថភាពថ្មីលើទូរស័ព្ទរបស់ខ្លួន។ ទូរស័ព្ទនោះជាប្រភេទ flagship ថ្មី ឈ្មោះ Galaxy S6 ដែលបានបង្ហាញខ្លួនក្នុង Barcelona ។ លោក Kevin Curran មានប្រសាសន៍ថា នេះជាឆ្នាំដំបូងបំផុតដែលមានបច្ចេកវិទ្យា wireless charger។

សរុបមក ពេលនេះការសាកថ្មទូរស័ព្ទប្រើបណ្តាញ Wireless ដោយគ្រាន់តែដាក់ទូរស័ព្ទនៅជើងទម្រ ឬដាក់លើកន្ទេលនោះទូរស័ព្ទនឹងដំណើរការសាកថ្មដោយ Default៕

ប្រភព៖Tech

អាន៖លក្ខណះពិសេសមួយទៀត Apple Watch ខ្លាំងថាមពល

អត្តបទប្រែសម្រួល៖ ក លក្ខិណា