ព័ត៌មាន

Canon មានកិត្យានុភាពកាន់តែខ្ពស់ជាមួយ Canon PowerShot SX410 IS ថ្មី

 

image

 

តើអ្នកចូលចិត្តហ្សូមលើរូបភាពដើម្បីចាប់យកចំណុចពិសេសណាស់ឬ? Canon PowerShot SX410 IS ថ្មី គុណភាពឈានមុខហ្សូមបានដល់ចំណុចល្អិតបំផុត ជាមួយនឹងគុណភាពរូបភាពមិនបាត់បង់។

 

 

Canon PowerShot SX410 IS ត្រូវបានរចនាឡើងសម្រាប់ថតយករូបភាព ហើយរូបភាពមានកម្រិតច្បាស់ៗ។ ម៉ូដែលនេះប្រើបានក្នុងលក្ខណ្ឌគ្រប់បែបយ៉ាង។ លក្ខណះពិសេសរបស់កាមេរ៉ានេះប្រើកាមេរ៉ាទំហំ 20 មេហ្គាភិចសែល កញ្ចក់ទំហំ 1/2.3 អ៊ីង ប្រើ sensor ប្រវែង 24mm ដោយប្រើlen ចំរុះ។  40x len ជាប្រភេទអ៊ុបទិកជំនួយដល់ការហ្សូមរូបភាពបានកាន់តែច្បាស់ ទំហំ  3.0-អ៊ីង ប្រភេទ 230k-dot LCD monitor។

 

image

 

សម្រាប់ប្រព័ន្ធដំណើរការរូបភាពមានលក្ខណះពិសេសដោយសារ បច្ចេកវិទ្យា DIGIC 4+  របស់ Canon និងកាត  SD/SDHC/SDXC card slot។ លើកាមេរ៉ានេះមាន Mode ច្រើនប្រភេទដែលងាយស្រួលប្រើប្រាស់ជាប្រភេទ Smart Auto and Creative Filters។ ក្រៅពីអ្នក អ្នកកាន់តែមានទំនុកចិត្តជាមួយនឹងបច្ចេកវិទ្យាប៉ះបញ្ជា និងថតយកវីដេអូរច្បាស់ៗក្នុងកម្រិត 720p@25fps HD ។ Canon PowerShot SX410 IS  ចាប់ផ្តើមលក់ក្នុងសហរដ្ឋអាមេរិចដំបូងគេក្នុងខែនេះ ហើយនឹងបន្តចែកចាយជុំវិញសាកលលោកជាបន្តបន្ទាប់៕

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖Apple នឹងបន្ថែមបច្ចេេកវិទ្យាមួយទៀតលើម៉ូដែលថ្មី កុំឱ្យ………………

ប្រភព៖CANON