ព័ត៌មាន

Samsung Galaxy S6 Edge ទទួលបានចំណាត់ល្អដាច់គេនៅពិពណ៌ MWC 2015

កាលពីថ្ងៃទី05 ខែមីនាឆ្នាំ 2015នៅទីក្រុង ប៉ាសេឡូណា ប្រទេសអេស្បាញ – Samsung Galaxy S6 edge គឺជា “ប្រភេទទូរស័ព្ទដៃថ្មី និងទំនើបបំផុត” ដែលត្រូវបានទទួលកិត្តិយសដ៏ឧត្តុងឧត្តម​ និងល្បីរន្ទឺ ពី GSMA នៅក្នុងសមាជទូរស័ព្ទពិភពលោក(MWC) ឆ្នាំ 2015នេះ។ពានរង្វាន់នេះត្រូវបានទទួលស្គាល់ថា ជាប្រភេទទូរស័ព្ទដៃ ទំនើបបំផុត ដែលត្រូវបានសម្ពោធក្នុងកម្មវិធីនោះ។ នេះជាលើកទី 2 និងជាឆ្នាំបន្ទាប់ដែលក្រុមហ៊ុន Samsung បានទទួលពានរង្វាន់នេះ បន្ទាប់ពី Samsung Gear Fit កាលពីឆ្នាំ 2014 កន្លងទៅនេះ​។

 image

ទូរស័ព្ទដៃស្មាតហ្វូនពណ៌ស្រស់ស្អាតដូចធម្មជាតិ Samsung Galaxy S6 Edge, បង្កើតនូវការរចនាស្តង់ដាថ្មីមួយ ដែលបង្ហាញនូវសិល្បៈហត្ថកម្មដ៏អស្ចារ្យ និងជាមួយនឹងបច្ចេកវិជ្ជា ទំនើបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ។ ទូរស័ព្ទដៃម៉ាកនេះ មិនគ្រាន់តែបានរចនាឡើង ដើម្បីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ថែមទាំងផ្តល់នូវគុណប្រយោជន៍នៃមុខងារប្រើប្រាស់ ឥតគណនាជាងប្រភេទទូរស័ព្ទ Galaxy ដទៃទៀត ។

 image

ពានរង្វាន់នេះស្តែងឲ្យឃើញពីការអភិវឌ្ឍឈានមុខគេយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Samsung ទៅលើការ ច្នៃប្រឌិតខ្ពស់ ស្របទៅនឹងបច្ចេកវិជ្ជាដ៏អស្ចារ្យរបស់ទូរស័ព្ទចល័ត លើសពីនេះទៅទៀត ក្រុមហ៊ុនបាន ប្រឹងប្រែងច្នៃប្រឌិត អ្វីដែលថ្មីដើម្បីបំពេញតម្រូវការ និងផ្តល់អត្ថប្រយោជន៍ដ៏សម្បើមដល់អ្នកប្រើ ប្រាស់សម័យថ្មី និងការធ្វើអាជីវកម្ម ផ្សេងៗដ៏មានប្រសិទ្ធភាព។

 image

នៅក្នុងការបង្ហាញទូរស័ព្ទដៃ Galaxy S6 Edge, លោក JK Shin ជានាយក និងជាប្រធានដឹកនាំបច្ចេកវិជ្ជា និង ផ្នែកទំនាក់ទំនងចល័តនៃក្រុមហ៊ុន Samsung Electronics បានឱ្យដឹងថា «យើងបានស្វែងរកការបញ្ចូលរួមគ្នា រវាងបច្ចេកវិជ្ជា​ និងការរចនាដ៏ស្រស់ស្អាតនៅ ក្នុងទូរស័ព្ទតែមួយ ដែលពិភពលោកមិនធ្លាប់មានពីមុនមក»។ លោកបន្ថែមថា «យើងមានកិត្តិយស យ៉ាងខ្លាំង ដោយ GSMA បានយល់ស្របថា ទូរស័ព្ទដៃនេះគឺជាឧបករណ៍ ទំនាក់ទំនងដ៏ទំនើបដែល មានរាងស្អាតទាក់ទាញ និងមានមុខងារប្រើប្រាស់គ្រប់បែបយ៉ាង»។

 image

ទូរស័ព្ទដៃ Samsung Galaxy S6 Edge បានទទួលពានរង្វាន់ជាង 20 ដ៏មានកិត្យានុភាព ដែលផ្តល់ដោយ MWC ឆ្នាំ 2015 រួមទាំង “ភាពពិសេសបំផុតរបស់សមាជទូរស័ព្ទដៃពិភពលោក” របស់ Ubergizmo, “ការជ្រើសនូវភាពអស្ចារ្យ បំផុត” របស់ Mashable, និងរបស់ទស្សនាវដ្តី  Laptop Magazine’s ។

•    Mashable លើកឡើងថា “ការផ្ចិតផ្ចង់លើភាពសាមញ្ញ, ការរចនានិងការអត់ធ្មត់ ក្រុមហ៊ុន Samsung ពិតជាបានផ្លាស់ប្តូរទិសដៅល្អប្រសើរ ជាមួយនឹងការរចនាស្មាតហ្វូនរបស់ខ្លួន”។

  • Ubergizmo លើកឡើងថា “ក្រុមហ៊ុន Samsung បានបំពាក់នូវលក្ខណៈពិសេសជាច្រើន ដែលធ្វើឲ្យ ទូរស័ព្ទដៃស្មាតហ្វូនមួយនេះទទួលបាននូវភាពអស្ចារ្យបំផុតនោះ”។

  • Laptop Magazine លើកឡើងថា  “ទូរស័ព្ទដៃដែលមានភាពពិសេសទាំងពីរត្រង់ផ្ទៃ កញ្ចក់ និង តួលោហៈ ពិតជាផ្តល់នូវភាពស៊ិចស៊ីទាក់ទាញខ្លាំង”។

 អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ ឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307,000 នាក់ នៅទូទំាង 84 ប្រទេស។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com.