ព័ត៌មាន

ចំណុចពិសេសខ្លះៗពី Samsung Galaxy Win បង្ហាញខ្លួនស្ងាត់ៗ

គម្រោងផលិតទូរស័ព្ទម៉ូដែល Samsung Galaxy Win មានរយះកាលពីរឆ្នាំមកហើយ ពេលនេះការផលិតទទួលបានជោគជ័យ ជាមួយនឹងរូបរាង និងសមត្ថិភាពភ្ជាប់ថ្មីកាន់តែចាប់ចិត្ត។

 

 image

Galaxy Win 2 ត្រូវបានផលិតដោយរោងចក្រប្រទេសកូរ៉េ ជាមួយនឹងការភ្ជាប់ និងបំពាក់សមត្ថភាពសមរម្យសម្រាប់អ្នកប្រើប្រាស់ទូរទៅអាចទិញប្រើបាន។ ម៉ូដែលថ្មីបានភ្ជាប់ប្រព័ន្ធដំណើរការ Android version លើបន្ទះ  4.4.4 KitKat ប៉ុន្តែទំហំអេក្រង់របស់វាតូចជាងមុនបន្តិចត្រឹមតែ 4.5 អ៊ីង និងមានកម្រិតភាពច្បាស់ដដែល 800×480។

 

Samsung Galaxy Win 2  ជាម៉ូដែលជំនាន់ថ្មីត្រូវបន្ថែមចូលក្នុងបញ្ចីម៉ូដែល Galaxy ភ្ជាប់ប្រព័ន្ធដំណើរការ (quad-core processor ) ល្បឿន  1.2 GHz

 image

 សម្រាប់ថតយករូបភាព ឬវីដេអូរខ្លីៗ ម៉ូដែលនេះភ្ជាប់កាមេរ៉ាទំហំ5 MP ប្រើ LED flash និងភ្ជាប់ាកមេរ៉ាមុខទំហំ 2 MP

 image

ការផ្ទុកទិន្ន័យ បានសមស្របដោយភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 1GB និងមេម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់ទំហំ 8GB (មានកាត microSD)

 image

 សម្រាប់ការប្រើប្រាស់ក្នុង ឬក្រៅម៉ាស៊ីននេះប្រើថាមពល  2,000 mAh  រួមជាមួយនឹងការភ្ជាប់ 4G LTE ប្រើ support ជាមួយមុខងារ dual-SIM

 

ចុងក្រោយ ម៉ូដែលនេះងាយយកតាមខ្លួនដោយវាមានទំហំទាំងបី 131 x 68.1 x 8.8 mm និងមានទម្ងន់ 130g៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖SAMSUNG GALAXY S6 EDGE ទទួលបានចំណាត់ល្អដាច់គេនៅពិពណ៌ MWC 2015

ប្រភព៖ Samsung