ព័ត៌មាន

HUAWEI ចាក់ចំបេះដូងយុវវ័យដោយឡង់សេស្មាតហ្វូនក្នុងចំរៀងផ្ទុះថ្មីពីររបស់ មាស សុខសោភា (មានវីដេអូ)

យើងសំគាល់ឃើញថា បទស្នេហ៍អាថ៌កំបាំង កំពូលតារា មាស សុខសោភា ដូចជាលង់ចិត្ត រឺពាក្យកំពុងពេញនិយមអាចនិយាយបានថា មាស សុខសោភា វ៉ុលវ៉ុល លើទូសព្ទ័ HUAWEI G7 ជាជាងតួប្រុសដោយនាងសំដែងនូវការពេញចិត្តប្រើទូរសព្ទ័ស្មាតហ្វូន HUAWEI G7 ដូចជាអ៊ិនធើណិតលឿន ថតរូបលឿន ថ្មប្រើបានយូរ បើនិយាយពី រូបរាងគឺទាក់ទាញ ស្តើង ស្រាល មាំ ជាមួយនឹងតួរទាំងមូលស្រោបលោហៈធាតុ ដែលមាំ ធុន មិនរបកថ្នាំ រឺទុនដោយប្រើជ័រទន់ រឺជ័រស្រួល រឺសំភារៈដែលងាយបែក រឺខូចដោយគ្រាន់តែបាញ់ថ្នាំពណ៌អ៊ីណុកដូចម៉ាកផ្សេងៗ។ជាពិសេសកាមេរ៉ាកាន់តែអែម ជាមួយនឹងកាមេរ៉ាសែល ហ្វីអស់ទាស់ និងមុខងារទំនើបៗថ្មី។ ចំណែកឯបទ ស្រលាញ់គ្នាបានទេ គឺជាបទភ្លេងថ្មីប្លែក ជាមួយនឹងបារ៉ូចំរៀងថ្មីពាក្យពេជន៍ពេញនិយមញាក់បែប Remix ដែលរួមសំដែងជាមួយនឹង DJ ក្តិប ហើយ DJ ក្តិប បែរជាស្រលាញ់ រឺ ទាញស្មាតហ្វូន HUAWEI Mate 7 មកប្រើជាជាងចាប់អារម្មណ៍លើ មាស សុខសោភា ។

image

លោក អែម យុទ្ធូ បានផ្តល់បទសំភាសន៍តាមទូរសព្ទ័ថា  “យើងបន្តកិច្ចសហប្រតិបត្តិ និងគាំទ្រ កំពូលតារាចំរៀងលំដាប់មុខលេខ ១ នៅកម្ពុជាដែលកំពុងឡើងកូដខ្លាំង តាមរយៈគំរោងជាច្រើន ដូចជា ការចូលរួមពិធីសម្ពោធផលិតផលថ្មីៗការថតរូបពាណិជ្ជកម្មសំរាប់សំភារៈផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ាណូធំៗ បាដាផ្សព្វផ្សាយ តាមបណ្តាញសង្គម វ៉េបសាយ ការឧបត្ថម្ភផលិតបទចំរៀងថ្មីៗ ពេញនិយមរបស់ មាស សុខសោភា យើងសង្ឈឹមថានឹងជួយជំរុញស្មាតហ្វូន HUAWEI កាន់តែល្បឺ ពេញនិយម នឹងអាចក្លាយជាស្មាតហ្វូនឈានមុខ ពេញនិយម និងឈានដល់លំដាប់លេខ ១ នាពេលអនាគត” ។

 image

image

គួរកត់សំគាល់ថា HUAWEI ឌឺម៉ាចាស់ដៃ តាមរយៈចេញម៉ូដែល កាលីបៗថ្មី ធានាថាអ្នក សំភារៈនិយម អ្នកចូលចិត្តភាពហ៊ឺហារ ប្រើរបស់ថ្លៃៗ នឹងជ្រួលជ្រើម អន្ទៈសារ ក្នុងទីផ្សារកម្ពុជា ចុងឆ្នាំ 2014 នេះ ដោយចាប់ផ្តើមពី HUAWEI Mate 7, Honor 6 និងចេញស៊េរីកាចៗ ក្នុងឆ្នាំ 2015 ដូចចជា G7, Honor 6 plus, X2, P8, Mate 8, G8 ដើម្បីផ្តួលម៉ាកផ្សេងៗ ។

imageimageimage

ទស្សនាបទថ្មីរបស់តារាចម្រៀង មាស សុខសោភា និង DJ ក្តិប បន្តិចមើលថាឡូយដល់កម្រិតណាដែរ៖

ដោយ៖ ឆាន សុផា