ព័ត៌មាន

កំពូលតារាចម្រៀង មាស សុខសោភា បន្តរកុងត្រាជាមួយនឹង Huawei ងារជាអគ្គរាជទូតសុច្ឆន្ទៈនៅកម្ពុជា

កញ្ញាមាស សុខសោភាជាកំពូលតារាចម្រៀងស្រីមួយរូបដែលមានភាពរូសរាយ រាក់ទាក់ មានសម្រស់ផូរផង់យ៉ាងស្រស់ស្អាតបានក្លាយជាតំនាងផលិតផលរបស់ក្រុមហ៊ុន Huawei នឹងមានការគាំទ្រយ៉ាងខ្លាំងពីសំនាក់អតិថិជន។ ជាក់ស្តែងបទថ្មី “ស្រឡាញ់គ្នាបានទេ” ដែលកញ្ញាបកស្រាយជាមួយនឹង DJ ក្តិបនោះគឺកញ្ញាបានប្រើប្រាស់នូវទូរស័ព្ទ Huawei Mate 7 ដ៏ស្រស់ស្អាត និងជាពិសេសទៀតបទចម្រៀង “ស្នេហាអាថ៌កំបាំង” កញ្ញាមាស សុខសោភាបានប្រើប្រាស់ទូរស័ព្ទ Huawei G7 ដែលមានភាពទាក់ទាញ និងថតរូបបានច្បាស់ និងលឿនបំផុតលើសម៉ាកយីហោទូរស័ព្ទនានា។

គិតមកដល់ខែមីនានេះ កុងត្រាដែលក្រុមហ៊ុន Huawei បានជ្រើសរើសតារាចម្រៀងដ៏ល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា គឺកញ្ញា មាស សុខសោភា ឲ្យធ្វើជាអគ្គរាជទូតសុច្ឆន្ទៈប្រចាំកម្ពុជានោះមានសុពលភាពមួយឆ្នាំហើយ។

image

អតិថិជនដែលគាំទ្រកញ្ញាមាស សុខសោភាបានឡើកជាសំនួរថា “តើ កញ្ញា មាស សុខសោភា នឹងធ្វើជា អគ្គ​​​រាជ​​​ទូត​​​សុច្ឆន្ទៈ​​​ របស់ Huawei ប្រចាំកម្ពុជា ទៀតដែររឺទេ?” ។ ជាការពិតណាស់ បើតាមការបញ្ជាក់របស់ក្រុមការងាររបស់ក្រុមហ៊ុន Huawei ជាពិសេសនៅលើគេហទំព័រ Facebook របស់ក្រុមហ៊ុន “Huawei” ពិតជារីករាយណាស់ក្នុងការបន្តកុងត្រាថ្មីជាមួយនឹងកញ្ញាមាស សុខសោភាជាបន្តរទៀត។

បន្ទាប់ពីឃើញភាពជោគជ័យដែលកញ្ញាមាស សុខសោភានាំមកនូវការលក់ទូរស័ព្ទ Huawei មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំ 2014 និងដើមឆ្នាំ 2015 នេះ ។ ដូចនេះ ការបន្តរកិច្ចសន្យារបស់ក្រុមហ៊ុន Huawei និងកញ្ញាមាស សុខសោភារយៈពេល 1 ឆ្នាំទៅមុខទៀតនោះពិតជានាំមកនូវជោគជ័យយ៉ាងខ្លាំងសម្រាប់ទីផ្សារ Huawei នៅក្នុងប្រទេសកម្ពុជា។

image

ជាក់ស្តែងសម្រាប់ឆ្នាំ 2015 នេះក្រុមហ៊ុន Huawei បាននាំមកនូវទូរស័ព្ទម៉ូដែលទំនើបៗដូចជាម៉ូដែល G7, Honor 6 plus, X2, P8, Mate 8, G8 ដើម្បីផ្តួលម៉ាកផ្សេងៗ។ នេះជាការសាទរមួយ សំរាប់ កញ្ញា មាស សុខសោភា ក៍ដូចជាក្រុមហ៊ុន Huawei ដែលមានទំនាក់ទំនងល្អជាមួយគ្នាយ៉ាងជិតស្និទ្ធិ ហើយការបន្តរងារជាអគ្គរាជទូតសុច្ឆន្ទៈនេះពិតជាបំពេញនូវតំរូវការរបស់អតិថិជនជាក់ជាមិនខាន៕

អត្ថបទ៖ ឆាន សុផា