ព័ត៌មាន

ក្រុមហ៊ុន Apple លៃលកយកពណ៌មាស+មាសឈូកឱ្យស៉ីគ្នា……..

image

 

ក្រុមហ៊ុន Apple បានផលិតនាឡិការដៃពិសេសរបស់ខ្លួនដោយបន្ថែមសមត្ថភាព និងការបាញ់ពណ៌កាន់តែទាកទាញដោយប្រើពណ៌មាសស្តង់ដា 18k និងពណ៌មាសលាយផ្កាឈូក 18k ហើយពេលនេះក្រុមហ៊ុនបានបញ្ជាក់ពីស្មាតហ្វូន Version ថ្មីរបស់ខ្លួន iPhone 6s  និង iPhone 6S Plus ​ដែលប្រើដើម្បីស៊ីគ្នាជាមួយនឹងនាឡិការដៃ។

 

យោងតាមប្រភពពត៌មានបង្ហាញពត៌មានចេញពីក្រុមហ៊ុន Apple បានឱ្យដឹងថា ក្រុមហ៊ុននៅតែរក្សាការរចនា និងបន្ថែមសម្ថភាពលើម៉ូដែល iPhone 6  និង iPhone 6 Plus របស់ខ្លួន។ ក្រៅពីការបន្ថែមសមត្ថភាព ការភ្ជាប់ខាងក្នុងក៏ត្រូវបានផ្លាស់ប្តូរ Hardware ថ្មី។

 

 

image

ម៉ូដែលថ្មីទាំងពីររបស់ Apple ត្រូវបានគេបញ្ជាក់ថា វាជាម៉ូដែលភ្ជាប់ប្រព័ន្ធដំណើរការ A9 របស់ក្រុមហ៊ុន Apple និងបន្ថែមសមត្ថភាពលើអង្គចងចាំបន្ថែមកាន់តែពិសេស(RAM)។ ក្រៅពីនេះ ក្រុមហ៊ុនបានបង្ហើបបន្ថែមពីគោលបំណង upgrade លើផ្នែកកាមេរ៉ាទាំងពីរម៉ូដែល ហើយជាប្រភេទកាមេរ៉ាប្រើសមត្ថភាពដូចគ្នា។

ម៉ូដែលថ្មីទាំងពីរនេះនឹងអាចបង្ហាញខ្លួនជាសារធារណៈនៅខែកញ្ញានេះ។

 

image

 

អត្តបទប្រែសម្រួល៖ក លក្ខិណា​

អាន៖

Windows 10 Technical Preview នឹងមានបង្ហាញម្តងទៀត

ប្រភព៖ Apple