ព័ត៌មាន

ប៉ូលីសបានស៊ើបអង្កេតទៅលើនាយករងក្រុមហ៊ុន ZTE ចំពោះការសូកប៉ាន់ដល់ក្រុមហ៊ុន China Unicom

តាមរបាយការណ៍បាននិយាយ​ថាះ នាយករងជាន់ខ្ពស់របស់ក្រុមហ៊ុន ZTE បានរត់គេចខ្លួនកាលពីខែកុម្ភៈ បន្ទាប់ពីលោកបានសូកប៉ាន់ដល់ក្រុមហ៊ុន China Unicom ហើយពេលនេះលោកត្រូវបានគេដកចេញពីតំណែង និងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ព្រហ្មទណ្ឌ។

 ក្រុមហ៊ុនទូរគមនាគមន៍ China Unicom និងក្រុមហ៊ុនផលិតស្មាតហ្វូន ZTE ត្រូវបានដាក់ចូលនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលជាមួយគ្នានេះដែរអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន​ ZTE ត្រូវបានគេរាយការណ៍មកថា ពេលនេះប៉ូលីសកំពុងតាមចាប់ខ្លួនពីបទសូកប៉ាន់មន្រ្តីជាន់ខ្ពស់របស់ក្រុមហ៊ុទូរគមនាគមន៍ China Unicom ហើយក្រុមហ៊ុននេះគឺជា បណ្តាញទូរស័ព្ទចល័តធំជាងគេទីពីរនៅប្រទេសចិន។

 image

លោក វ៉ូ ហៃ អាយុ 44 ឆ្នាំ ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ZTE របស់ប្រទេសចិន ហើយមុនពេលដែលលោកបានរត់គេចខ្លួននៅក្នុងខែកុម្ភៈ  លោកត្រូវបានគេចាត់តាំងជាប្រធាននាយកដ្ឋានការិយាល័យត្រួតពិនិត្យសម្រាប់ក្រុមហ៊ុន China Unicom នឹងរក្សាទំនាក់ទំនងអាជីវកម្ម ។

 តាមប្រភពអនាមិកពីក្រុមហ៊ុន ZTE បានប្រាប់ថា លោក វ៉ូ ហៃ បានសូកប៉ាន់លុយជិត 1 លានយ័ន (160,000 $) ដល់មន្រ្តីជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន China Unicom នៅអំឡុងខែកញ្ញា រឺក៏ខែតុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំង ហើយនៅក្នុងករណីនេះ លោក វ៉ូ ហៃ ត្រូវបានទីភ្នាក់ងារប៉ូលីសបានប្រម៉ាញ់តាមចាប់ខ្លួនតាំងពីថ្ងៃទីពីរនៃការបាត់ខ្លួនរបស់លោក។

 image

តាមប្រភពដដែលនេះក៏បានអះអាងថា លោក វ៉ូ ហៃ អាចនឹងត្រូវបានទាក់ទងទៅនឹងលោក Zhang Zhijiang ដែលជានាយកគ្រប់គ្រងនៃក្រុមហ៊ុន China Unicom ហើយបច្ចុប្បន្នក៏ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ព្រហ្មទណ្ឌចាប់តាំងពីខែធ្នូ ២០១៤ ផងដែរ​ ហើយប្រភពនេះបាននិយាយថា: «ក្រុមហ៊ុន China Unicom បានវិនិយោគលុយរាប់សិបពាន់លានយ័នជារៀងរាល់ឆ្នាំ  ទោះបីជាលោក Zhang មិនបានទទួលអ្វីក៏ដោយ ប៉ុនែ្តក្នុងនោះវាតែងតែមានចំនួនតិចតួចដែរសម្រាប់គាត់ក្នុងការរៀបចំ»។ 

ក្រោមការដឹកនាំនៃយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលនៃប្រទេសចិន លោក Zhang ក៏ត្រូវបានដកចេញពីតំណែងផងដែរ ​ហើយក្រុមស៊ើបអង្កេតបានរកឃើញនៅក្នុងខែកុម្ភៈថា មន្រ្តីជាន់ខ្ពស់នៅក្រុមហ៊ុន China Unicom គឺមានការចូលរួមយ៉ាងខ្លាំងនៅក្នុងផ្នែកផ្សេងគ្នានៃកិច្ចព្រមព្រៀងអំពើពុករលួយក្នុងការឃុបឃិតគ្នាជាមួយនឹងការផ្គត់ផ្គង់។​ បើតាមរបាយការណ៏និយាយថា ក្រុមហ៊ុន ZTE ជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់សំរាប់អាជីវកម្មដោយផ្អែកលើ CDMA របស់ក្រុមហ៊ុន China Unicom ។

ប្រភពៈ zdnet