ព័ត៌មាន

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash បង្ហាញជាផ្លូវការដោយកញ្ញា មានសូនីតា និងលោក ឆន សុវណ្ណរាជ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍ ទី ១៩ ខែ មីនា ឆ្នាំ ២០១៥ ក្រុមហ៊ុនសាមសុង បានសម្ពោធ លក់ផលិតផលថ្មី ម៉ាស៊ីនបោកសម្លៀកបំពាក់​ដ៏ប្រណិត Samsung Activ Dual Wash  នៅឯសាខាស៊ុនស៊ីម៊ិចកូ​​ផ្លូវ​ម៉ៅសេទុង  ដែលមានការ​ចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន​និងដៃគូអាជីវកម្មសំខាន់ៗ​ លើផ្នែកផ្គត់ផ្គង់សម្ភារៈប្រើប្រាស់អេឡិចត្រូនិកក្នុងគេហដ្ឋាន​ ។

 image

បរិយាកាសពោរពេញទៅដោយការរចនាតុបតែងពណ៌ផ្ទៃមេឃខៀវស្រស់ត្រកាល នាព្រឹកនោះ​ បានរំលេចនូវភាពស្រស់សង្ហារបស់ ម៉ាស៊ីនបោកសម្លៀកបំពាក់ Activ Dual Wash ដែលជាម៉ាស៊ីនបោកសំលៀកបំពាក់ទំនើបចុងក្រោយរបស់ Samsung  ដែលធ្វើឲ្យកម្មវិធីទាំងមូលរិតតែមានបរិយាកាសសប្បាយរីករាយ។​ទន្ទឹមនឹងនេះ លោកស្រី ព្រីម៉ាវ៉ារីន (Premawarin) អគ្គនាយកសាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជណាចក្រ កម្ពុជា​ បានមានប្រសាសន៍ថា​​ «ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash  ​គឺជាដំណោះស្រាយថ្មីសម្រាប់គ្រួសារទាន់សម័យ​​ វាផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយសន្សំសំចៃពេលវេលា ក្នុងការបោកសម្លៀកបំពាក់ដែលប្រលាក់ខ្លាំងនៅក្នុងទម្រជ័រ ដែលជាចានបោកភ្ជាប់មកជាស្រេចក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់តែមួយ​»។

 image

លោក តាំង សុធារិទ្ធិ អ្នកតំណាង ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ក៏បានថ្លែងអំណរគុណ ក្រុមហ៊ុន      សាមសុង ដែលជាដៃគូរពាណិជ្ជកម្មធំជាងគេនៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោក ជាមួយនឹងគំនិតច្នៃប្រឌិត បង្កើតនូវផលិតផលអេឡិចត្រូនិកប្រើប្រាស់ក្នុង គេហដ្ឋាន ក៏ដូចជា ទូរទស្សន៍ស្មាតហ្វូនកុំព្យូទ័រផ្ទាល់ខ្លួនកុំព្យូទ័រលើតុម៉ាស៊ីនថតរូបឧបករណ៍ផ្ទះបាយម៉ាស៊ីនថតចម្លងឧបករណ៍វេជ្ជសាស្ត្រនិងឧបករណ៍ផ្សេងៗជាច្រើនទៀត ដែលតែងតែនាំមកនូវផលិតផលទំនើបៗ និងផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហើយក្នុងចំណោមផលិតផលអេឡិចត្រូនិកទាំងអស់ដែលមានដាក់លក់នៅក្នុងក្រុមហ៊ុន ស៊ុនស៊ីម៊ិចកូ ផលិតផល Samsung គឺជាផលិតផលដែលលក់ដាច់ជាងគេនៅកម្ពុជា។

 image

យើងក៏ឃើញមានវត្តមានតារាសម្តែងល្បី កញ្ញា មាន សូនីតា និង តារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ឆន សុវណ្ណារាជ ជាអ្នកបើកសម្ពោធ ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash ដែលធ្វើឲ្យអ្នកចូលរួមទាំងអស់មានការភ្ញាក់ផ្អើលចំពោះវត្តមានតារាល្បីទាំងពីរ ដែលចេញមុខណែនាំម៉ាស៊ីបោកសម្លៀកបំពាក់ថ្មីនេះ។ តារាទាំងពីរដួងក៏បានប្រកាស់ណែនាំឲ្យប្រជាជនកម្ពុជា ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនប្រើប្រាស់ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុងស៊េរីថ្មីនេះដើម្បីភាពងាយស្រួយ សម្លៀកបំពាក់កាន់ស្អាត និងជីវិតកាន់តែស៊ីវីល័យ។

 image

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash  មាន  9ប្រភេទ  ចាប់ពី  10 គីឡូ រហូតដល់ប្រភេទ 16 គីឡូ ដែលអាចបំពេញគ្រប់តម្រូវការបោកសម្លៀកបំពាក់​ របស់ប្រជាជនកម្ពុជា….

 image

Samsung Activ Dual Wash កាន់តែងាយស្រួល កាន់តែស្អាត។

 image

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរយើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ស្មាតហ្វូនកុំព្យូទ័រផ្ទាល់ខ្លួនកុំព្យូទ័រលើតុម៉ាស៊ីនថតរូបឧបករណ៍ផ្ទះបាយម៉ាស៊ីនថតចម្លងប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនីនិងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។យើងមានបុគ្គលិកចំនួន286.000 នាក់នៅទូទំាង 80 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com