Asus Zenfone 2 ជិតបង្ហាញខ្លួនលើទីផ្សារជាថ្មីម្តងទៀតដោយដាក់លក់ជាផ្លូវការ ដែលគម្រោងរបស់ក្រុមហ៊ុនបង្ហើបថា នឹងបង្ហាញខ្លួននៅខែក្រោយ។
Asus Zenfone 2 ជាម៉ូដែលជំនាន់ក្រោយរបស់ក្រុមហ៊ុន Asus ទើបតែបានបង្ហាញខ្លួនលើវេទិការ CES 2015។ យោងតាមរបាយការចេញពី android បានបង្ហាញឱ្យដឹងថា The Zenfone 2 នឹងដាក់លក់ជាផ្លូវការ ដំណាលនឹងម៉ូដែលផ្សេងៗទៀតរួមមាន Xiaomi, OnePlus and Micromax Yu ។ Asus Zenfone 2 បំពាក់អេក្រង់ទំហំ 5.5-អ៊ីង ប្រភេទ full HD display។ ឧបករណ៍នេះ មានលក្ខនះពិសេសដោយសារប៉ូតុង power មានទីតាំងស្ថិតនៅផ្នែកខាងលើនៃប៉ូតុងសម្លេង។
ប្រព័ន្ធដំណើរការខួរក្បាលទំហំ 64-bit ប្រភេទ Intel Atom (processor ) ប្រើកូដ Z3580 ត្រូវបានភ្ជាប់ ដែលប្រើ clocked មានល្បឿន 2.3GHz។ Zenfone 2 បានផ្តល់ជូននូវថាសផ្ទុកទិន្ន័យសមស្របទំហំ 4GB (RAM)។ សម្រាប់មេម៉ូរ៉ីនឹងផលិតមកមានបីប្រភេទ ទំហំ 16GB, 32GB និង 64GB ហើយកាន់តែពិសេសអ្នកអាចបន្ថែមមេម៉ូរ៉ីបានទំហំបន្ថែមតាមរយះជើងកាត microSD card slot។
សម្រាប់ការចែកចាយឯកសារនោះ រឹតតែប្រសើរ ដោយសារម៉ដែលនេះភ្ជាប់ supports HSPA, 4G LTE Category 4 (FDD and TDD), WiFi, Bluetooth 4.0, NFC, micro USB, GPS/A-GPS, GLONASS and USB OTG។
សរុបមកក្រោយពីការដាក់បង្អួតបង្ហាញជាសារធារណះមក ក្រុមហ៊ុនបានរៀបគម្រោងដាក់លក់ម៉ូដែលនេះជាទូរទៅនៅខែក្រោយជាផ្លូវការ៕
អត្តបទប្រែសម្រួល៖ក លក្ខិណា
អាន៖LENOVO នឹងរកចំណុចកំពូលសម្រាប់ទីផ្សារ…………..
ប្រភព៖ Asus