ព័ត៌មាន

ស្ងាត់ៗនៅតែ 05 ថ្ងៃទៀត Xiaomi បង្ហាញម៉ូដែលថ្មី

 

 

image

 

Xiaomi ម៉ាកទូរស័ព្ទចូលមកប្រទេសកម្ពុជាចុងក្រោយគេ ប៉ុន្តែគុណភាព ​និងវិសាលភាពប្រើប្រាស់វិញគឺមិនចាញ់ស្មាតហ្វូនរបស់ក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ឡើយ។

ក្រុមហ៊ុន Xiaomi ផលិតបានស្មាតហ្វូនដែលមានគុណភាពខ្លាំងៗជាច្រើនហើយក៏ដាក់បង្ហាញជាបន្តបន្ទាប់ពីមួយជំនាន់ដល់មួយជំនាន់។ ពេលថ្មីៗនេះ មានព៍ត៌មានលេចលឺមួយទៀតបានបង្ហើបឱ្យដឹងថា​ ក្រុមហ៊ុន Xiaomi នឹងដាក់បង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួននៅថ្ងៃទី 31 ខែមីនា នៅពេលឆាប់ៗនេះ។

 

ក្រុមហ៊ុន Xiaomi នឹងចាប់ផ្តើមរៀបចំកម្មវិធីបង្ហាញទូរស័ព្ទថ្មីរបស់ខ្លួននៅថ្ងៃទី 31 ខែមីនា ។ លោក Lei Jun ជាអគ្គនាយករបស់ក្រុមហ៊ុន​ Xiaomi បានបង្ហើបប្រាប់ថា លោកនឹងកោះបណ្តាញផ្សព្វផ្សាយព៍ត៌មាន និងក្រុមបច្ចេកវិទ្យាទំនើបមកជុំគ្នាដើម្បីធ្វើបទបង្ហាញផលិតផលរបស់ខ្លួន។

 

សរុបមក ក្រុមហ៊ុន Xiaomi នឹងបង្ហាញផលិតផលថ្មីមួយទៀតរបស់ខ្លួនជាផ្លូវការ និងបង្ហាញលក្ខណះពិសេសលំអិតជាសាធារណៈ៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖

Twitch unit របស់ Amazon ត្រូវបាន Hack ខាតរកថាមិនត្រូវ បើ………..

ប្រភព៖ Xiaomi