ព័ត៌មាន

អតិថិជននិងអ្នកសារព័ត៌មាន លង់ចិត្តក្រោយពីបានសាកប្រើកំពូលស្មាតហ្វូនថ្មីបំផុត Huawei Honor 6 Plus

អតិថិជន​ពិសេស​មួយ​ក្រុម និងប្រព័ន្ធផ្សព្វផ្សាយមួយ​ចំនួនរបស់​ Huawei បានទទួល សិទ្ធិអាទិភាព​មុន​គេ​ ​ដោយ​ទទួល​បាន​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ Honor 6 Plus ដែល​ជា​ស្មាតហ្វូនស៊ីមពីរលំដាប់កំពូល​ចុងក្រោយបំផុតរបស់​ Huawei ។ព្រឹត្តិការណ៍នៃ​ការ​ទទួល​យក​បទពិសោធន៍​ថ្មីដ៏​អស្ចារ្យ​នេះ បានរៀបចំ​ដោយដៃគូពាណិជ្ជកម្ម និងភ្នាក់ងារផ្សព្វ ផ្សាយពាណិជ្ជកម្ម កាល​ពី​ ថ្ងៃទី ៣០​ ខែមីនា កន្លង​ទៅនេះ​។

 image

image

ស្មាត​ហ្វូន​ Huawei Honor 6 Plus ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​លក់ជា​ផ្លូវ​ការ​ នៅថ្ងៃ ០៦ មេសា និងចែកចាយពេញទូទាំងប្រទេស ​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច​ គឺ​ជា​ប្រភេទ​ស្មាត​ហ្វូន ​ដែល​ត្រូវបានបំពាក់ដោយកាមេរ៉ាឡេនភ្លោះពីរ។ ក្នុងនោះ Honor 6 Plus ត្រូវបានគេប្រសិទ្ធ​នាមឱ្យថា King Of Night-Shot ដែលអាច​ថតបាន​ច្បាស់ទោះបីកម្រិតពន្លឺទាប ដោយ​ភ្ជាប់នឹងមុខងារដ៏ឆ្លាតវៃ អាចជួយកាត់ភាពព្រាលៗ បន្ថែមពណ៌ រួមនិងពន្លឺ ធ្វើឱ្យ​អ្នក​​នឹងប្លែកភ្នែកថា ដូចកំពុងប្រើជាមួយនឹងកាមេរ៉ា​អាជីព​ដែរ។ Honor​​​ 6​​ Plus មានប្រព័ន្ធ​ចាប់​រូបភាពភ្លឺ​ច្បាស់ និងពិតជាអស្ចារ្យសម្រាប់ការថតរូប​ស៊ែលហ្វី បំពាក់មុខងារ (All focus) ថតរូបស្អាត (Best Photos) បច្ចេកវិទ្យាថតរូបច្បាស់ពេលយប់  (Super low light) ទោះបីជាខ្សោយពន្លឺ ឬ​កុងពន្លឺ នៅតែថតរូបបានច្បាស់ដូចថ្ងៃ ឬឃើញនឹងភ្នែក។ សម្បក​ខាងក្រៅ ត្រូវបាន​ស្រោ​ប​​លម្អដោយបន្ទះកញ្ចក់ភ្លឺ​រលោងមាន​៦ស្រទាប់​​ ដែលធន់​នឹងការធ្លាក់ធម្មតា ឬឆ្កូត តាម​រយៈ​ការ​ទម្លាក់​ ឬបាញ់គ្រាប់កាំភ្លើងខ្យល់។   Honor​​​ 6​​ Plus ប្រើប្រាស់​​បន្ទះ​ឈីប​​កម្លាំងយក្ស Hisilicon Kirin 925 ប្រភេទ Octa Core 1.8 GHz និង ដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android 4.4 ជាមួយនឹងអេក្រង់ FHD ទំហំ 5.5 អ៊ីញ ។ ចំពោះ​ម៉ាស៊ីនថតទំនើបពីររបស់ខ្លួនទំហំ 8.0 មេហ្គាភិចសែល ទាំងមុខ និងក្រោយ អតិថិជនអាចសប្បាយរីករាយនឹងការផ្តិតយករូបភាព និងវីដេអូ​បានគ្រប់ពេលវេលា។ លើសពីនេះទៀត វាមានល្បឿនលឿន​អស្ចារ្យ​ជាមួយ​នឹង​ RAM ​3GB និង សមត្ថភាពដោនឡូតក្នុងកម្រិត​ល្បឿនលឿន​ដូចព្យុះ ដោយ​បច្ចេក​វិទ្យា​ 4G LTE Cat 6 ។

image

 image

កញ្ញា​ ឈុំ​ វត្តី  និង អូន ម៉ីម៉ី បុគ្គលិកក្រុមហ៊ុនឯកជន និងជាអ្នកសារព័ត៌មានផ្នែក អនឡាញន៍ បានបង្ហាញពីក្តីរំភើប ដែលបានសាកល្បងប្រើមុន​គេថា HUAWEI Honor 6 plus គឺជាស្មាតហ្វូនដ៏​ហ៊ឺហារ ទំនើប ក្នុងក្តីសុបិន និងបង្ហាញពីស្តាយល៍​ពិតរបស់នាង ដែល​ជាយុវវ័យចូលចិត្តស្តាយល៍​កាលីបៗ Cute Cute ពណ៌មាស ​ឆើតស្រស់ ស៊ីមពីរ អេក្រង់ធំ ល្បឿនអ៊ីនធើណេត​លឿន ថតរូបក៏​លឿន ដោយមិនបាច់ដោះសោ អាចបញ្ជាបិទ ​ឬបើកម៉ាស៊ីនត្រជាក់ ទូរទស្សន៍ វីស៊ីឌី ដែលនាំឱ្យ​​​សម្រស់នាងកាន់ស្រស់​​ស្អាត​ ហ៊ឺហារ មួយកម្រិត​ទៀត ពេលដែលនាង​បង្ហាញស្តាយល៍​ថ្មីៗ ក្នុងបណ្តាញសង្គម ដូចជា Facebook  Instagram Line ជាដើម​  មិត្តភក្តិតែងសរសើរ​មិនដាច់ពីមាត់ និង ​ទទួល​​បាន​ការ​ Like ដ៏​ច្រើនលើស​លប់​។

 image

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei កម្ពុជា បានមានប្រសាសន៍ថា៖ «ស្មាតហ្វូន Huawei 6 Plus និង Huawei G7 ប្រភេទស៊ីមពីរ គឺជាកំពូលស្មាតហ្វូនដ៏អស្ចារ្យ ដែលនឹងចូលវាយលុកទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា។ ក្នុង​នាម​​ជាក្រុមហ៊ុនឈានមុខគេរបស់ពិភពលោក ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរ​គមនា​គមន៍ និងជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនលំដាប់លេខ៣ និងលេខ២ ចំពោះទូរស័ព្ទដែលដំណើរការ​​ដោយ​​​ប្រព័ន្ធ​​ដំណើរការ Android លើពិភពលោក យើងពិតជាមាន មោទនភាពខ្លាំងណាស់ ក្នុងការណែនាំដល់អ្នកប្រើប្រាស់នៅកម្ពុជា នូវស្មាតហ្វូនដែល មាន​លក្ខណៈពិសេស និងគុណភាពកម្រិតអន្តរជាតិ។ យើងមានទំនុកចិត្តថា អតិថិជនរបស់យើង នឹងទទួល​បាន​បទពិសោធន៍​​ដ៏អស្ចារ្យ​​​​ជាមួយនឹង Honor 6 Plus ដោយសារតែស្មាតហ្វូន​នេះ គឺមិនដូចទៅ​នឹង​​ស្មាតហ្វូន​ដទៃ​ទៀត​​ ដែលយើងបានផលិត​​ឡើងកន្លង​​មក​នោះ​ទេ។ វា​គឺ​ជា​ស្មាតហ្វូនកម្រិតកំពូល​ថ្មីមួយ ដែល​ប្រមូល​យក​គុណ​សម្បត្តិ​​របស់​ស្មាត​ហ្វូន​ទាំង​អស់​។»​

 image 

អំពីក្រុមហ៊ុន Huawei

គិតមកត្រឹមចុងឆ្នាំ ២០១៣ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវបានចែក​ចាយទៅដល់ជាង ១៤០ ប្រទេស បម្រើឲ្យអតិថិជនច្រើនជាងមួយភាគបី​នៃចំនួនប្រជាជនសរុបនៅលើពិភពលោក។ ក្រុមហ៊ុនHuawei ជាប់ចំណាត់ថ្នាក់លេខបី ក្នុងនាម​ជាក្រុមហ៊ុននាំចេញប្រភេទទូរស័ព្ទស្មាត​ហ្វូន​ធំជាងគេទូទាំងពិភពលោក ​នៅឆ្នាំ ២០១៣។ ក្រុមហ៊ុន Huawei បានបង្កើតឡើងផងដែរ នូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ(R & D) ជាង១៦កន្លែងនៅជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន អាជីវកម្មបីរបស់ Huawei គឺ អាជីវកម្ម​សម្រាប់​អតិថិជន​ ទទួលចែកចាយនូវផលិតផល នានា រួមមាន ទូរស័ព្ទដៃ ឧបករណ៍អ៊ីនធើណេតតាមទូរស័ព្ទ (MBB) ឧបករណ៍ អ៊ីនធើណេតតាមផ្ទះ  និងសេវាកម្ម Cloud ។ ជាមួយនឹងបទពិសោធន៍អាជីវកម្មដ៏ លើសលប់ ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈពេលជាង២០ឆ្នាំ ជាបណ្តាញសកល​ដ៏ទូលំ​ទូលាយ​ប្រតិបត្ដិការអាជីវកម្មលំដាប់ពិភពលោក ព្រមទាំង ជាដៃគូដ៏មានបទពិសោធន៍ ក្នុង​វិស័យទូរគមនាគមន៍ ក្រុមហ៊ុនHuawei បានបង្កើតបណ្តាញប្រតិបត្តិការសកលមួយ រួមជាមួយដៃគូការងារដែលពោរពេញ​ដោយសមត្ថភាព។ ក្រុមហ៊ុន Huawei បានប្តេជ្ញាពាំនាំយកបច្ចេកវិទ្យា​ចុងក្រោយបំផុត ជូនដល់អតិថិជនផ្តល់​​ជូនពិភព​​លោក​​នូវលទ្ធភាពនានា និងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ទី      កន្លែង៕