ព័ត៌មាន

កំពូលស្មាតហ្វូន Galaxy S6 និង Galaxy S6 edge បង្ហាញខ្លួនជាផ្លូវការក្នុងកម្មវិធី Samsung Trade Thank You Party

ទីបំផុត ក្រុមហ៊ុន សាមសុង បានបង្ហាញ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 និង Galaxy S6 Edge ជាផ្លូវការហើយ នៅសណ្ឋាគារ Raffle Le Royal រាជធានីភ្នំពេញ។ ជាមួយនឹងទូរស័ព្ទម៉ូដែលថ្មីនេះ ក្រុមហ៊ុន សាមសុង បានឈានជើងមួយជំហ៊ានទៀតនាំមុខគេលើផ្នែកបច្ចេកវិជ្ជា និងគំនិតច្នៃប្រឌិតដល់កំពូល លើឆាកអន្តរជាតិ ចំពោះទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 Edge ដែលត្រូវបានប្រសិទ្ធិនាមជា កំពូលទូរស័ព្ទដៃល្អឯកគ្មានពីរ ដោយសមាគមន៍ GSMA នៅក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទពិភពលោក​ MWC 2015។​

 image

តាមរយៈសម្តីរបស់លោក ហ្គីហាន់ លី អគ្គនាយក ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា-ឡាវ បានមានប្រសាសន៍ថា «ទូរស័ព្ទដៃស្មាតហ្វូន ទាំងពីរ ម៉ូដែលនេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ និងយកចិត្តដាក់ជាទីបំផុត រួមជាមួយគំនិតច្នៃប្រឌិតទាំងរូបរាង ទាំងតួម៉ាស៊ីន ធ្វើឲ្យទូរស័ព្ទ Samsung Galaxy S6 និង Galaxy S6 Edge  ក្លាយជាទូរស័ព្ទប្រកបដោយប្រណិតភាព និងស្អាតអស្ចារ្យ ដែលធ្វើអ្នកប្រើកាន់តែមានភាពថ្លៃថ្នូរថែមមួយកម្រិតទៀត។ ដើម្បីជាបទដ្ឋានសម្រាប់ការងារ​ Design  ស្នាដៃ និងសម្ថភាពដល់កំពូល Galaxy S6 និង S6 Edge ត្រូវបានបង្កើតឡើងអំពីវត្ថុធាតុដើមដ៏ប្រណិត រួមជាមួយ បច្ចេកវិទ្យាចុងក្រោយបំផុតរបស់ សាមសុង ដើម្បីផ្តល់បទពិសោធន៍គ្មានគូប្រៀបដល់អ្នកប្រើប្រាស់។ ជាមួយនឹងភាពច្នៃប្រឌិតដ៏ថ្មីសន្លាងសម្រាប់ Galaxy S6 and Galaxy S6 edge  សាមសុងនឹងនាំមកនូវ សគរាជថ្មីនៅក្នុងឧស្សាហកម្មទូរស័ព្ទចល័ត និងក្លាយជាបទដ្ឋានក្នុងវិស័យនេះ។ »

 image

តារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហាញពីសុទិដ្ឋិនិយមរបស់ខ្លួនចំពោះ ទូរស័ព្ទ Samsung Galaxy S6 និង Galaxy S6 Edge ទាំងពីរនេះ ក្នុងកម្មវិធីនេះផងដែរថា « នាងខ្ញុំកាន់តែមានមោទនភាពខ្លាំងមែនទែន ចំពោះគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន សាមសុង ដែលបានបង្កើតផលិតផលថ្មីៗទំនើបបែបនេះ ហើយនាងខ្ញុំក៏មានកិត្តិខ្លាំងណាស់ដែលក្រុមហ៊ុន ជ្រើសរើសនាងខ្ញុំជា ឯកអគ្គរាជទូតតំណាងផលិតផលទូរស័ព្ទនៅកម្ពុជា។ »

 image

លក្ខណៈពិសេសលេចធ្លោរបស់ទូរស័ព្ទដៃ Samsung Galaxy S6 និង Galaxy S6 Edge ៖

–       គែម និងតួលោហៈ មិនកោងដូចទូរស័ព្ទដទៃ មានកញ្ចក់ Gorilla សងខាង

–       អេក្រង់  5.1 អ៊ីញ គុណភាព HD (2560×1440, 577ppi) Super AMOLED

–       ងាយស្រួលមើលក្រោមពន្លឺថ្ងៃ ហើយមានទម្ងន់ត្រឹមតែ 138g  

–       អាចប្រើដោយឆ្នាំងសាកឥតខ្សែរ ហើយសាក 10 នាទីប្រើបាន 4 ម៉ោង ដែលគ្មានទូរស័ព្ទអាចផ្ទឹមបាន។

–       កាមេរាមុខ 5 មេហ្គាភិចស្សែល កាមេរាក្រោយរហូតដល់ 16MP មេហ្គាភិចស្សែល អាចចាប់រូបបានច្បាស់ទោះជាញ័ររង្គើ ឫក៏ ក្នុងទីងងឹត

–       សំឡេងឮច្បាស់ និងចាក់សោរដោយប្រើក្រយៅម្រាមដៃបានលឿន និងស្រួលជាងមុន។

 image

 image

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃ Samsung Galaxy S6 និង Galaxy S6 Edge ចាប់ផ្តើមទទួលការកក់ហើយ នៅតាមហាងទំនើប Samsung Brand Shop ទាំងអស់នៅកម្ពុជា។  ទូរស័ព្ទដៃស្មាតហ្វូន Galaxy S6 32GB មានតម្លៃត្រឹមតែ $690 រីឯ Galaxy S6 Edge 32GB មានតម្លៃ ចាប់ពី $800  ឡើងទៅ ទៅតាមប្រភេទទំហំអង្គចងចាំ និងពណ៌របស់វា។