ព័ត៌មាន

Galaxy S6 Edge មានបញ្ហាលើអេក្រង់ និង……

image

 

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានដាក់បង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនពីរគ្រឿងទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើន។ ពេលនេះ មានអ្នកប្រើប្រាស់ទូរស័ព្ទនេះមួយចំនួនបានរាយការណ៍ពីបញ្ហាលើអេក្រង់បង្ហាញ។ តើអេក្រង់ម៉ូដែលទំនើបនេះមានបញ្ហាអ្វី?

 

យោងតាមការប្រមូលរបាយការណ៍ថ្មីៗពីអ្នកប្រើប្រាស់ស្មាតហ្វូនទំនើបបានឱ្យដឹងថា អ្នកប្រើប្រាស់ម៉ូដែល Samsung Galaxy S6 Edge បានរកឃើញថា ក្រោយពីបានប្រើប្រាស់មិនទាន់បានយូរប៉ុន្មានផង ទូរស័ព្ទថ្មីកោសលើអេក្រង់យ៉ាងគ្រវ៉េមក្រវ៉ាម។ ក្រៅពីនេះទូរស័ព្ទនេះក៏បាត់បង់ភិចសែលធ្វើឱ្យគុណភាពបង្ហាញរបស់រូបភាពអន់ទៅតាមនោះដែរ។

 

អ្នកប្រើប្រាស់ដែលមកទីតាំងលក់វិញ សុទ្ធសឹងតែមានបញ្ហាប្រហាក់ប្រហែលគ្នា។ ទាក់ទងនឹងបញ្ហានេះ អ្នកប្រើប្រាស់ក៏បានទៅកាន់ XDA Developers Forum​ ដើម្បីពិភាក្សាវែកញែករកដំណោះស្រាយ។

មកទល់ពេលនេះ ក្រុមហ៊ុនមិនទាន់មានប្រតិកម្មអ្វីតបមកវិញទេ សូមរង់ចាំអានព័ត៌មាន Update ជាបន្តបន្ទាប់៕

 

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖ក្រុមហ៊ុន LG នឹងភ្ជាប់ប្រភេទបង្ហាញ 8K RESOLUTION

ប្រភព៖ Samsung