ព័ត៌មាន

ក្រុមហ៊ុន LG នឹងភ្ជាប់អេក្រង់ប្រើប្រភេទបង្ហាញ 8K resolution

 

image

 

អេក្រង់បង្ហាញប្រភេទ 4K UHD នៅមានវត្ថមាននៅឡើយ  ហើយថែមទាំងចរាចរណ៍លើទីផ្សារក្នុងតម្លៃថ្លៃ ប៉ុន្តែវានៅមានចន្លោះខ្វះខាតផ្នែករូបភាពក្រាហ្វិក ដែលជាកត្តាធ្វើឱ្យក្រុមហ៊ុន LG គ្រោងផ្លាស់ប្តូរ។

តើក្រុមហ៊ុន LG នឹងប្តូរទៅជាអ្វី?

 image

ក្រុមហ៊ុន LG បានបញ្ចេញព័ត៌មានថ្មីមួយទៀតលើប្រព័ន្ធសារព័ត៌មាន press ដើម្បីបង្ហើបពីអេក្រង់ប្រភេទ 8K UHD កម្រិត7680 x 4320​។ ម៉ូដែលទូរទស្សន៍ថ្មីរបស់ក្រុមហ៊ុន  LG នឹងបំពាក់អេក្រង់ទំហំ ​98 អ៊ីង ប្រភេទ Color Prime Ultra HDTV។ ក្រុមហ៊ុនក៏បានបន្ថែមទៀតថា ទូរទស្សន៍ថ្មីនឹងប្រើកម្រិតពន្លឺកាន់តែខ្លាំងលើម៉ូដែលប្រើអេក្រង់ទំហំ 55-អ៊ីងប្រភេទ  K UHD IPS  ហើយកម្រិតបង្ហាញឡើងដល់ទៅ 7680 x 4320  និងកម្រិតម៉ត់បានដល់ 500nit ដោយបច្ចេកវិទ្យា  M+ panel ។

 

សម្រាប់ក្រុមហ៊ុនផ្សេងៗទៀត ដូចជាក្រុមហ៊ុន Apple មិនទាន់មានផលិតផលភ្ជាប់បណ្តាញ 8K នៅឡើយទេ ប៉ុន្តែនឹងមាននៅឆ្នាំក្រោយ។ សម្រាប់ក្រុមហ៊ុន Microsoft វិញបានអះអាងពីការប្រើ 8K resolution លើផលិតផលរបស់ខ្លួនរួចហើយ។

 

គ្រាន់តែលឺថា  8K នោះ ដូចជាការបង្ហាញបច្ចេកវិទ្យាថ្មីមួយទៀតលើទីផ្សារដែលពុំទាន់មានផលិតផលណាដាក់លក់ដោយប្រើអេក្រង់កម្រិតនេះនៅឡើយ។ 8K​ ជាក្តីសង្ឍឹមពិសេសសម្រាប់ក្រុមហ៊ុន LG ដើម្បីប្រកួតប្រជែងសមត្ថភាពផលិតផលផ្សេងៗទៀត៕

 

អត្តបទប្រែសម្រួល៖

អាន៖

ប្រភព៖