ព័ត៌មាន

ហេតុផល ៥ យ៉ាងដែលអ្នកគួរជ្រើសរើសផលិតផល Samsung ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

មោទនភាពដែល Samsung ក្នុងឆ្នាំ 2014 បានក្លាយជាម៉ាកផលិតពេញនិយមស្ថិតក្នុងលេខរៀងទី7 ក្នុងចំណោមម៉ាកផលិតផលទាំងអស់លើពិភពលោក ដែលធ្វើឲ្យភ្ញាក់ផ្អើលទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ថ្មីៗនេះ ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍខ្លួន ឥតឈប់ឈរ និងឈានទៅមុខមួយកម្រិតទៀត ជាមួយនឹងគំនិតច្នៃប្រឌិតដល់កំពូលរបស់ខ្លួន ទាំងផលិតផល អេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋាន និងទូរស័ព្ទដៃ ដែលទទួលបានពាន្តរង្វាន់រហូតដល់ទៅ 80 ក្នុងពេលតែមួយ ក្នុងព្រឹត្តិការណ៍ CES 2015 ដែលជាពិព័រណ៌ផលិតផលអេឡិចត្រូនិក ធំជាងគេ ប្រចាំឆ្នាំក្នុងពិភពលោក មានដូចជា ទូរទស្សន៍ ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនកំដៅអាហារ ឧបករណ៍ផ្ទុកទិន្នន័យ កុំព្យូទ័រយួរដៃ ទូទឹកកក ម៉ាស៊ីនត្រជាក់ ជាដើម។ចំណែកឯ  ទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 និង S6 edge ដែលត្រូវបានប្រសិទ្ធិនាមជា ទូរស័ព្ទស្អាតដាច់គេ ក្នុងសមាជទូរស័ព្ទពិភពលោក MWC 2015 ទីក្រុងបាសេលូណា ប្រទេសអេស្បាញ កន្លងទៅថ្មីនេះ ដែលត្រៀមសម្ពោធលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះនៅកម្ពុជា ។

image

​ដូចអ្វីដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា Samsung មិនត្រឹមតែជាក្រុមហ៊ុនបច្ចេកវិជ្ជានាំមុខគេក្នុងប្រទេសកម្ពុជា និងពិភពលោក ​ប៉ុណ្ណោះទេ Samsung ក៏បានកំណត់នូវរាល់កិច្ចការសង្គម ជាផ្នែកមួយនៃបេះដូងក្រុមហ៊ុន ដើម្បីនាំស្នាមញញឹម និង ជាចំណែកក្នុងដំណោះស្រាយសម្រាប់មនុស្សជាតិ។ ជាក់ស្តែង ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ​ណី​ជាតិខ្មែរ​ ខាងមុខនេះ ក្រុមហ៊ុនក៏បានផ្តល់ជូនកាដូរពិសេសសម្រាប់អតិថជនទាំងអស់ ចាប់ពីថ្ងៃទី27 មីនា រហូតដល់ ថ្ងៃទី11 មេសា ខាងមុខនេះ ដែលរាល់ការជាវ ម៉ាស៊ីនបោកសម្លៀកបំពាក់ ថែមជូនសាប៊ូបោកសម្លៀកបំពាក់ 1ដបធំ និងទឹកក្រអូបមួយដប។ រាល់ការជាវទូរទស្សន៍ ថែមជូនជើងចាប់ភ្ជាប់ជញ្ជាំង ។ សម្រាប់ទូទឹកកកវិញ ថែមប្រអប់បាយ 1 ឈុត ឫ 2ឈុត ទៅតាមប្រភេទ និងម៉ូតផលិតផលដែលអ្នកជ្រើសរើស។​  

image

ខាងក្រោមនេះជាមូលហេតុដែលអតិថិជនភាគច្រើនជ្រើសរើសផលិតផល Samsung ដើម្បីជាកាដូរពិសេសសម្រាប់ក្រុមគ្រួសារ៖

  1. ជាម៉ាកផលិតផលល្បីលំដាប់ពិភពលោក

  2. ផ្តល់ទំនុកចិត្តចំពោះ សេវាកម្ម និង ការតំឡើង

  3. ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និង បច្ចេកវិជ្ជាទំនើប

  4. មានការធានាជូនរយៈពេល រហូតយូរជាង 10 ឆ្នាំ

  5. តម្លៃសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ

image

image

ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចស្វែងរកបាននៅតាមបណ្តាហាងទំនើប អេឡិចត្រូនិក​ Samsung Brand Shop នានា ទូទាំងប្រទេស ឫតាមហាងលក់សម្ភារៈអេឡិចត្រូនិកមួយចំនួន ដូចជា K4  ស៊ុនស៊ីមិចកូ KLD ផ្សារទំនើប AEON Mall និង ហាងលក់សម្ភារៈអេឡិចត្រូនិក SAND ខេត្តសៀមរាប ក៏ដូចជាតាមស្តង់លក់របស់ Samsung។