ព័ត៌មាន

Samsung Galaxy Tab3V ចំនួន 1095 គ្រឿងសម្រាប់កុមារកម្ពុជា..

 

image

 

ផលិតផលរបស់ក្រុមហ៊ុន Samsung មានចរាចរលើទីផ្សារប្រទេសកម្ពុជាស្ទើរតែគ្រប់ទីកន្លែង ហើយពេលថ្មីៗ អង្គការ World Version បានចែកចាយម៉ូដែល​Tap ដល់សាលាបឋមសិក្សាមួយចំនួនក្នុងប្រទេសកម្ពុជាយើង។

ការពិតសម័យនេះ បច្ចេកវិទ្យាទំនើបបានជ្រៀតចូលបន្តិចម្តងៗក្នុងវិស័យអប់រំទូរទាំងសាកលលោក មកទល់សព្វថ្ងៃនេះការរីកដាលកាន់តែទូរលំទូលាយ។ យោងតាមប្រភពព័ត៌មានលើវ៉ិបសាយក្រសួងអប់រំយុវជន និងកីឡាក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា៖

ក្រសួងអប់រំ៖

Samsung Galaxy Tab3V ចំនួន 1095 គ្រឿងរបស់អង្គការអប់រំពិភពលោក នឹងចែកជូនដល់សាលាបឋមសិក្សាចំនួន៧៣ ក្នុងខេត្តចំនួន៥ កំពង់ធំ ព្រះវិហា សៀមរាប បន្ទាយមានជ័យ និងតាកែវ ក្នុងគម្រោង វិធីសាស្ត្រសរុបដើម្បីពង្រឹងអំណានបន្ថែមសម្រាប់កុមារ ។

 

 

image

 

នេះជាដំណឹងល្អមួយដែលកុមារក្នុងប្រទេសកម្ពុជាទទួលបានបណ្តាញអប់រំតាមបែបបច្ចេកវិទ្យា ដើម្បីពង្រឹងបន្ថែមលើកិច្ចការសិក្សាររៀនសូត្រ ដោយមានការជំរុញ និងគាំទ្រយ៉ាងខ្លាំងក្លាក្នុងការច្របាច់បញ្ចូលឧបករណ៍បច្ចេកវិទ្យា ក្នុងវិស័យអប់រំរដ្ឋ។

 

អត្តបទដកស្រង់ពីវ៉ិបសាយ៖ ក្រសួងអប់រំ

អាន៖ហេតុផល ៥ យ៉ាងដែលអ្នកគួរជ្រើសរើសផលិតផល SAMSUNG ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ