ព័ត៌មាន

ទិញ ១ ថែម ៥ អបអរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ជួប មាស សុខសោភា នៅស្តង់ Huawei នៅថ្ងៃទី ១៦ មេសាក្នុងកម្មវិធី​អង្គរ​សង្ក្រាន្ត

ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃ ទី ១៦ មេសា ឆ្នាំ ២០១៥ ក្រុមហ៊ុនស្មាតហ្វូន Huawei បានផ្តល់កម្មវិធី​ប្រូម៉ូស្សិន​ពិសេសមួយ ដើម្បីអបអរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្រាប់​​ខេត្តសៀមរាប និងតាមហាងធំៗមួយចំនួននៅភ្នំពេញ ដោយទិញទូរសព្ទ័ ស្មាតហ្វូន Huawei 1 គ្រឿង ថែមរង្វាន់អនុស្សាវរីយ៍ចំនួន 5 ដូចខាងងក្រោមនេះ។

image

  • ទិញស្មាត​ហ្វូន​ Huawei Mate 7, P7, Honor 6, G7 និង​ X1 អតិថិជននឹង ទទួលបានកាដូ​ពិសេស​ដោយឥតគិតថ្លៃ ដូចជា ស្រោម​ទូរស័ព្ទ មួក អាវយឺត អង្គ​ចង​ចាំ​ 8GB និង ឧបករណ៍​បំពង​សំឡេង​។

  • ទិញស្មាត​ហ្វូន​ Huawei T1, Huawei M1, Youth 2, G620, Y625, Y550, Y530, និង​ Y520 អតិថិជននឹងទទួលបានកាដូ​ពិសេស​ដោយឥតគិតថ្លៃ ដូចជា ស្រោម​ទូរស័ព្ទ មួក អាវយឺត អង្គ​ចង​ចាំ​ 8GB និង កាបូបស្បាយ ។

 image

កញ្ញា មាស សុខសោភា ដែល​ជា​ឯកអគ្គរាជ​ទូតរបស់​ Huawei ​ដែលទើប​តែ​បាន​ចុះ​កិច្ចសន្យាបន្តជា​ថ្មី​ក្នុងឆ្នាំទី ២ នេះ បានបង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ និងការជូនពររបស់​ខ្លួន​​ថា៖ «នាង​ខ្ញុំពិត​ជា​រំភើប​រីករាយ​ និងមាន​មោទនភាពខ្លាំង​ណាស់​ដែល​បាន​រួម​ចំណែក​ជាមួយ​ក្រុមហ៊ុន Huawei និងចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយ​ប្រជាជន​កម្ពុជាទាំង​១៥​លាននាក់ ហើយ​នាង​ខ្ញុំ​សូម​យកឱកាសនេះ ជូន​ពរ​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់ ​ជួប​ប្រទះ​នូវ​ សំណាងល្អ សុខភាពល្អ ទទួលបានជោគជ័យ សិរី​សួស្តី និងសុភមង្គល គ្រប់​ក្រុម​គ្រួសារ​ ហើយប្រសិនបើប្រជាជនកម្ពុជា ស្រឡាញ់នាង​ខ្ញុំ សូម​កុំ​ភ្លេច​ជ្រើសប្រើទូរសព្ទ័ Huawei !»

 image

អ្នក​គាំ​ទ្រ​ និង​អតិថិជន ក៍អាចទៅទស្សនាស្តង់​ផលិត​ផល​ Huwai នៅឯទីលាន​ជល់​ដំរី​ ដែលមានកំពូល​តារាចម្រៀងដ៏​ល្បី​ ​កញ្ញា មាស​ សុខ​សោភា ជាឯកអគ្គរាជ​ទូតផលិត​ផល ចូលរួមថតរូប​អនុស្សាវរីយ៍​ នៅថ្ងៃទី ១៦​ ខែ មេសា ចាប់​ពីម៉ោង ៤ រសៀល ដល់ម៉ោង ៥:៣០ នាទី​ល្ងាច ក៍ដូចជាការប្រគំតន្ត្រីដ៍ធំបីថ្ងៃជាប់ៗគ្នា នៅប្រាសាទ បាយ័ន ។

 កុំភ្លេចមកទស្សនាស្តង់ហួវៃ និងថតរូបជាមួយនឹង មាស សុខសោភា នៅទីលានជល់ដំរី ក្បែរ ប្រាសាទបាយ័ន ខេត្តសៀមរាបទាំងអស់គ្នា…