ព័ត៌មាន

ថ្ងៃលក់ពិសេស Samsung Galaxy S6 និង S6 edge ដែលមិនអាចមើលរំលង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

អ្វីដែលលោកអ្នករង់ចាំបានមកដល់ហើយ ក្រុមហ៊ុន Samsung ថ្ងៃនេះបានប្រកាសជាពិសេសថា ដើម្បីអបអរសាទ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់យើងខាងមុខនេះ ក្រុមហ៊ុននឹងមានការលក់ជូនជាពិសេសនូវកំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 និង S6 Edge នៅថ្ងៃទី 12 មេសា អាទិត្យនេះ ចាប់ពីម៉ោង 8:30 នាទីព្រឹកព្រលឹម ដល់ 6:00 ល្ងាច នៅផ្សារទំនើបសូរីយា បរិវេណខាងមុខ។​

image

ជាមួយនឹងការបង្ហាញរួបរាងពិតរបស់ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 ថ្មីៗនេះនៅទីក្រុង បាសេលូណា ប្រទេសអេស្បាញ ព្រមគ្នាជាមួយទូរស័ព្ទដៃ  Samsung Galaxy S6 Edge ក៏ត្រូវបានប្រសិទ្ធិនាមជា «កំពូលទូរស័ព្ទដៃស្មាតហ្វូនគ្មានពីរ» និង «ជាទូរស័ព្ទដៃអែនឌ្រូយ​ល្អបំផុតប្រចាំឆ្នាំ២០១៥នេះ» ពីសមាគមន៍ GSMA បានមកដល់កម្ពុជាយើងហើយ ជាមួយនឹងលក្ខណៈពិសេសអស្ចារ្យគ្មានគូរប្រៀប។

យោងតាមសម្តីរបស់លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយ បានឲ្យដឹងថា «ទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 និង S6 Edge គ្រោងនឹងសម្ពោធដាក់លក់ជាផ្លូវការនៅក្នុង សប្តាហ៍ទី4 ខែមេសា ឯណោះទេ តែដោយឡែកនៅប្រទេសកម្ពុជាយើង ត្រូវបានទទួលការអនុញ្ញាតិជាពិសេស ឲ្យលក់មុនប្រទេសមួយចំនួននៅលើពីភពលោក មួយថ្ងៃជាពិសេស គឺនៅថ្ងៃអាទិត្យ ទី12 មេសានេះ ចាប់ពីម៉ោង 6 កន្លះ ដល់ 8 ល្ងាច នៅ ផ្សារទំនើបសូរិយា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររបស់យើង។ »

លោកបានបន្ថែមថា « នៅប្រទេសមួយចំនួន រូបរាងពិតរបស់ Samsung Galaxy S6 និង​ S6 edge មិនទាន់បានដាក់បង្ហាញជាផ្លូវការផង តែដោយឡែកស្រុកខ្មែរយើង មិនត្រឹមតែលក់ពិសេសមុនគេនោះទេ រីឯតម្លៃវិញលក់រឹតតែពិសេសទៅទៀត។ Samsung Galaxy S6 នឹងលក់ជូនក្នុងតម្លៃតែ $690 ចំណែកឯ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 Edge នឹងដាក់ក្នុងតម្លៃត្រឹមតែ $800 ដុល្លារតែប៉ុណ្ណោះ។ ហើយរឹតតែអស្ចារ្យ​ ជាងនេះទៅទៀត រាល់ការទិញទូរស័ព្ទបួននាក់ម្តង នឹងមានឱកាសចាប់ឆ្នោតយករង្វាន់ Samsung Galaxy Tab S 8.4” មួយគ្រឿង ថែមទៀត។ »

 image

គួរបញ្ជាក់ថា Galaxy S6 និង Galaxy S6 edge​ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត អំពីលោហ:ធាតុ ជាមួយ​កពា្ចក់រឹងមាំ ដើម្បីផ្តល់នូវភាពទាន់សម័យ រំ​ភើប និងថ្លៃថ្នូរដល់អតិថិជនគ្រប់រូប។ ទាំងការងារ​ Design  ស្នាដៃ និងសមត្ថភាពដល់កំពូល  ធ្វើឲ្យ Galaxy S6 និង Galaxy S6 edge ត្រូវបានលេចចេញជារូបរាងដែលធ្វើឲ្យបណ្តាញសារព័ត៌មានល្បីៗពាសពេញពិភពលោក​ ក៏ដូចជាសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរ មានការចាប់យ៉ាងខ្លាំង ព្រមទាំងផ្តល់នូវទស្សនៈវិជ្ជមានបំផុតពី Reuters UK, BBC News, CNN Money, Financial Times, Bloomberg Business, NCBC, Business Insider, CNET, Time ជាដើម។

សូមកុំឲ្យឱកាសពិសេសនេះ ខកខានឲ្យសោះ! ត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ! ជួបគ្នាថ្ងៃអាទិត្យនេះ នៅផ្សារទំនើបសូរីយា បរិវេណខាងមុខ។