ព័ត៌មាន

Apple បញ្ចេញកម្មវិធីដំណាលស្មាត…

 

image

 

នាឡិការដៃពេលនេះមិនដូចមុនទេ ក្រៅពីមុខងារ ការភ្ជាប់ បំពាក់សមត្ថភាពពិសេសៗនោះ កម្មវិធីថ្មីៗក៏មានលើនាឡិការដៃផងដែរ។  

 

 

ក្រុមហ៊ុន Apple បានផលិតកម្មវិធីជាច្រើនទាក់ទងនឹងមុខងារថ្មីៗលើនាឡិការដៃរបស់ខ្លួន ក្នុងនោះ កម្មវិធីApple Watch apps មានឡើងដល់ទៅ 63 ប្រភេទ ខុសៗគ្នា។ ក្រៅពីនេះកម្មវិធី WatchKit apps មានឡើងដល់ទៅ 1,000 ដែលក្រុមហ៊ុនកំពុងអភិវឌ្ឍន៍។​

លើសពីនេះ ក្នុងបញ្ចីក្នុងចំណោមកម្មវិធីទាំងអស់ មានកម្មវិធី 20 ត្រូវបានបង្កើតដោយក្រុមហ៊ុន Apple ដោយដាក់ឈ្មោះច្បាស់លាស់ប្រើសម្រាប់ iPhone ។ ម៉្យាងទៀត កម្មវិធីចំនួន  43 ផ្សេងបន្ថែមទៀតគឺត្រូវបានដាក់ឈ្មោះដោយក្រុមអភិវឌ្ឍន៍ជាជម្រើសពិសេស។

 

សូមបញ្ជាក់ថា ព្រឹកនេះក្រុមហ៊ុន Apple ក៏បានដាក់លក់នាឡិការដៃរបស់ខ្លួនជាផ្លូវការ ហើយស្របពេលដំណាលគ្នាអ្នកក៏អាចទាញយកកម្មវិធីដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន Apple ផងដែរ៕

 

អាន៖ថ្ងៃលក់ពិសេស SAMSUNG GALAXY S6 និង S6 EDGE ដែលមិនអាចមើលរំលង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ប្រភព៖Apple 

អត្តបទប្រែសម្រួល៖ ក លក្ខិណា