ព័ត៌មាន

ក្រុមហ៊ុនទូរស័ព្ទហួវៃ ផ្តល់ភាពរីករាយ និងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ តាមរយៈការឧបត្ថម្ភកម្មវិធីអង្គរសង្ក្រាន្ត

ចាប់ពីថ្ងៃ​ទី ១៤​ ដល់​ ១៦​ ខែមេសា  ក្រុមហ៊ុនហួវៃ ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់ដំណោះស្រាយ​ផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេ នឹង​ចូលរួម​​​ឧបត្ថម្ភ ការប្រារព្ធពិធីអង្គរសង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប ដែល​នឹង​ធ្វើឱ្យពិធី​បុណ្យចូលឆ្នាំ​ខ្មែ​រ​ឆ្នាំ​នេះ​ កាន់​តែ​សប្បាយ​រីករាយ និង​គគ្រឹក​គគ្រេង​ជាងឆ្នាំ​ណាៗ​​ទាំង​អស់​ ជាមួយនឹងសកម្ម​ភាព​ពិសេសៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​។ យោងតាមលោក Liu Zi Yang អគ្គ​នាយកក្រុមហ៊ុនទូរស័ព្ទហួវៃ ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថាការឧបត្ថម្ភកម្ម​វិធី​អង្គរសង្ក្រាន្ត​ គឺមានសារៈសំខាន់ណាស់ ​ព្រោះបាន​បង្ហាញ​ពី​សារៈសំខាន់នៃប្រពៃណី និងវប្បធម៌​ជាតិ​ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈដែលមាន​ការចូលរួមពី​យុវជន ទូទាំង​​ប្រទេស។

 image

image

លោកបាន​បន្ត​ទៀត​​ថា៖ «ការប្រារព្ធពិធីអង្គរសង្ក្រាន្ត​​នេះ​ គឺជាមធ្យោបាយ​ដ៏ល្អមួយ ដើម្បី​សេចក្តី​សុខ​ សុភមង្គល និងទទួល​បាន​ពរជ័យ​ដ៏​បវរ​ថ្លៃ​ថ្លា នៅ​ក្នុង​ឱកាស​​បុណ្យ   ចូ​ល​ឆ្នាំខ្មែរ។ នេះ​ក៏​ជាឱកាស​ដ៏អស្ចារ្យមួយផងដែរ ដើម្បីរក្សាវប្បធម៌​ប្រពៃ​ណី​ជាតិ​របស់​​យើងឲ្យ​រស់រាន​មាន​ជីវិត​យូរ​អង្វែង ​តាម​រយៈ​ការ​ចូល​រួម​ពី​​យុវជនជំនាន់ថ្មី។ តាម​   រយៈ​ការ​ចូលរួម​​រាំ​លេង​កម្សាន្ត​ ការ​លេង​ល្បែង​ប្រជា​ប្រិយ​ និងសកម្មភាពផ្សេងៗ​ទៀតដែលទាក់​ទង​នឹង​ពិធីបុណ្យ​​ចូលឆ្នាំខ្មែរ យើងអាចប្រារព្ធពិធីរួមគ្នាដែល​ឆ្នាំថ្មី​បាន​នាំមក និង​​ជំរុញមនុស្សជំនាន់​ថ្មី​របស់យើង ឲ្យ​បន្តនូវ​វប្បធម៌​ដ៏ល្អ​ផូរ​ផង់​ទាំងនេះ។ ជាការពិតណាស់ ក្រុមហ៊ុនទូរស័ព្ទហួវៃ នឹងស្ថិត​នៅទីនេះ ដើម្បីផ្តល់ការគាំទ្រដល់​អតិថិជន​របស់យើង ដូច្នេះ​ពួកគេអាចចែករំលែកឱកាស​ដ៏ពិសេសទាំងអស់ក្នុងអំឡុង ពេលចូលឆ្នាំខ្មែរ​នេះ​។» ជាងនេះទៅទៀត ក្រុមហ៊ុនក៍សូមចូលរួមអបអរសាទរ ដល់ ប្រទេស កម្ពុជា ដែលបានបំបែកឯកត្តកម្ម និងកំណត់ត្រាពិភពលោក Guiness World Record ផ្នែកនំអន្សមយក្ស និងរាំម៉ាឌីហ្សនដែលមានអ្នកចូលរួមចំនួន ២០១៥ នាក់ ក្នុងឆ្នាំ ២០១៥ នេះ ។

 image

image

មានអ្នក​គាំ​ទ្រ​ និង​អតិថិជន​ ជាង 2០០.០០០ នាក់ បានទៅទស្សនាស្តង់​​ទូរស័ព្ទហួវៃ នៅឯទីលាន​ជល់​ដំរី​ក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នា  ដែលមានកំពូល​តារាចម្រៀងដ៏​ល្បី​ ​កញ្ញា មាស​ សុខ​សោភា ជាឯកអគ្គរាជ​ទូតផលិត​ផល ចូលរួមថតរូប​អនុស្សាវរីយ៍​ជាមួយក្រុមអ្នកគាំទ្រ និង​អតិថិជន នៅថ្ងៃទី ១៦​ ខែ មេសា ចាប់​ពីម៉ោង ៤:៣០ រសៀល ដល់ម៉ោង ៥:៣០ នាទី​ល្ងាច ក៏​ដូចជាមាន​ការប្រគំតន្ត្រីដ៏​ធំបីថ្ងៃជាប់ៗគ្នានៅប្រាសាទបាយ័ន ។ អតិថិជនអាចទទួល​បាន​អត្ថប្រយោជន៍ ពី​ការ​ប្រូម៉ូស្សិន​ពិសេសសម្រាប់​​ខេត្តសៀមរាប ទិញទូរស័ព្ទហួវៃ១​ គ្រឿង ថែមរង្វាន់អនុស្សាវរីយ៍ចំនួន៥​ ចាប់​ពីថ្ងៃ​ទី​ ០៧​ ដល់​ថ្ងៃ​ទី ១៦​ ខែមេសា ឆ្នាំ ២០១៥​ ដោយ​រាល់ការទិញស្មាត​ហ្វូន​ Huawei Mate 7, P7, Honor 6, G7 និង​ X1 អតិថិជននឹងទទួលបានកាដូ​ពិសេស​ដោយឥតគិតថ្លៃ ដូចជា ស្រោម​ទូរស័ព្ទ មួក អាវយឺត កាបូបស្ពាយ អង្គ​ចង​ចាំ​ 8GB ឬ​ឧបករណ៍​បំពង​សំឡេង​ជា​ដើម​​។

 image

កញ្ញា មាស សុខសោភា ដែល​ជា​ឯកអគ្គរាជ​ទូតរបស់​ទូរស័ព្ទហួវៃ រយៈពេល២​ឆ្នាំ​មក​ហើយ និង​ទើប​តែ​បាន​ចុះ​កិច្ចសន្យាជា​ថ្មី​នោះ បានបង្ហាញ​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​​ថា៖ «នាង​ខ្ញុំពិត​ជា​រំភើប​រីករាយ​ និងមាន​មោទនភាពខ្លាំង​ណាស់ ​ដែល​បាន​រួម​ចំណែក​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទហួវៃ និងចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយ​ប្រជាជន​កម្ពុជាទាំង​១៥​លាននាក់ ហើយ​នាង​ខ្ញុំ​សូម​យកឱកាសនេះ ជូន​ពរ​ដល់​ប្រជាជន​កម្ពុជា​​ទាំង​អស់ ​ជួប​ប្រទះ​នូវ​ សំណាងល្អ សុខភាពល្អ ទទួលបានជោគជ័យ សិរី​សួស្តី និងសុភមង្គលគ្រប់​ក្រុម​គ្រួសារ​ ហើយប្រសិនបើប្រជាជនកម្ពុជា ស្រឡាញ់នាង​ខ្ញុំ  សូម​កុំ​ភ្លេច​ជ្រើសទូរស័ព្ទហួវៃ !»

image