ព័ត៌មាន

កុំភ្លេចចូលរួម!​ កម្មវិធីសម្ពោធ Galaxy S6 និង S6 edge ជាផ្លូវការថ្ងៃទី 20 មេសា នៅហាងទូរស័ព្ទអប្សរា សាខាផាកវ៉េ

អ្នកចូលរួមទាំងអស់នឹងទទួលបានឱកាសបញ្ចុះតម្លៃរហូតដល់ 50 ភាគរយ និង រង្វាន់ជាច្រើនទៀត

នៅថ្ងៃទី ១២ មេសា មុនចូលឆ្នាំខ្មែរ យើងឃើញមានមនុស្សជាច្រើនផ្អើលទិញកំពូលទូរស័ព្ទដៃ Samsung Galaxy S6 និង S6 edge នៅផ្សារទំនើប សូរិយា ដែលក្រុមហ៊ុន Samsung បានប្រកាសលក់ទូរស័ព្ទទាំងពីរម៉ូដែលនេះតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ​ ដែលជាការលក់មុនពេលកំណត់ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ យ៉ាងណាក៏ដោយ បន្ទាប់ពីការរង់ចាំជាយូរ ដើម្បីស្វាគមន៍វត្តមាន Samsung Galaxy S6 ក្នុងប្រទេសកម្ពុជា ទីបញ្ចប់ ទីកន្លែង និងកាលបរិច្ឆេទសម្ពោធជាផ្លូវការត្រូវបានកំណត់ឡើងនៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2015 នៅហាងលក់ទូរស័ព្ទដៃ អប្សរា សាខា ផាកវ៉េ ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 11 ព្រឹក។

image

ក្រុមហ៊ុន Samsung បានប្រកាសអញ្ជើញសាធារណៈជនចូលរួមដើម្បីជាសាក្សី និងទទួលយកបទពិសោធន៍ដ៏រំភើបអស្ចារ្យនៃពិធីសម្ពោធជាផ្លូវការកំពូលទូរស័ព្ទដៃដ៏អស្ចារ្យនេះ ក្នុងប្រទេសកម្ពុជាយើង ។ នៅក្នុងព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងនេះដែរ អ្នកច្បាស់ជានឹងទទួលបាននូវបទពិសោធន៍ថ្មីពីទូរស័ព្ទទំនើបចុងក្រោយរបស់ Samsung Galaxy ស៊េរី S ហើយប្រាកដជានឹងធ្វើឱ្យអ្នករំភើបប្លែកអារម្មណ៍ជាមួយនឹងបច្ចេកវិជ្ជាអេក្រង់កោង Samsung Galaxy S6 edge ដែលពិភពលោកបានទទួលស្គាល់ និងស្ញប់ស្ញែងកោតសរសើរលើស្នាដៃ នៃគំនិតច្នៃប្រឌិតរួមបញ្ចូលជាមួយនឹងវត្ថុធាតុដើមល្អឥតខ្ចោះ ដោយត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងជំរុញឱ្យ Samsung Galaxy S6 និង S6 edge បានក្លាយជាប្រធានបទពេញនិយមបំផុតនៅក្នុងសារព័ត៌មានពាសពេញពិភពលោកផងដែរ។

image

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ អ្នកដែលចូលរួមក្នុងពិធីសម្ពោធទាំងអស់នឹងទទួលបានការចាប់ឆ្នោតយករង្វាន់សម្រាប់ការបញ្ចុះតម្លៃរហូតដល់ទៅ 50 ភាគរយ ដែលផ្តល់ជូនក្នុងរយៈពេល 60 នាទី ចំនួន 1 រង្វាន់ និង 4 រង្វាន់ជាទឹកប្រាក់ 50 ដុល្លារភ្លាមៗ រាល់ការជាវទូរស័ព្ទម៉ូដែលណាមួយក៏បាន និងរង្វាន់ជាច្រើនទៀត។ បន្ថែមពីលើនេះ លោកអ្នកនឹងរីករាយជាមួយកម្មវិធីកម្សាន្តជាច្រើនទៀតក្នុងកម្មវិធីសម្ពោធនេះ។ យើងខ្ញុំនឹងរង់ចាំវត្តមានរបស់អ្នកនៅទីនោះ!