ព័ត៌មាន

ស្វែងយល់ពីបណ្តាញសេវាប្រាំពីរប្រភេទខ្លាំងខ្សោយលើទូរស័ព្ទ

 

 

ស្មាតហ្វូនភ្ជាប់អ៊ិនធើណេតបានដោយប្រើប្រាស់ mobile networkផ្សេងៗគ្នា។ ក្នុងនោះលើអេក្រង់របស់អ្នកក៏ប្រើប្រាស់សញ្ញាដែលបង្ហាញពីស្ថានភាពអ៊ិនធើណេតរបស់អ្នកខ្លាំង ឬខ្សោយ។ តើសញ្ញាមួយណាដែលបញ្ជាក់ថា អ៊ិនធើណេតរបស់អ្នកមានសេវាពេញ?

image 

Airplane mode

 WiFi និង Bluetooth radios សុទ្ធតែស្ថិតក្នុង switched off។ ក្នុង mode ពុំមានការភ្ជាប់អ៊ិនធើណេតទេ ហើយអ្នកប្រើបានតែកម្មវិធី និងសេវាកម្មផ្សេងៗដែលពុំមានភ្ជាប់អ៊ិនធើណេតអ្វីទាំងអស់។

 image

ពុំមានសញ្ញា ឬខ្វែង

icon ខ្វែងបញ្ជាក់ពីការដាច់សញ្ញាភ្ជាប់ពីការហៅចេញ ឬចូល ជាមួយនឹងការបិទទទួលទូរស័ព្ទ ឬសារតាមរយះសេវាប្រើសេវាអ៊ិនធើណេត។

GPRS

Mode នេះតែងតែបង្ហាញសញ្ញា &#039G&#039 មកពីពាក្យពេញ General Packet Radio Service ដែលជាសញ្ញាអ៊ិនធើណេតយឺតបំផុត (114kbps) ហើយក្នុងការ Search ផ្សេងៗស្ថិតក្នុងស្ថានភាពយឺតបំផុត។

 image

EDGE

  Mode នេះបង្ហាញអក្ស &#039E&#039  ហើយត្រូវបានគេស្គាល់ថាជា​ eGPRS។ ការភ្ជាប់ប្រភេទនេះស្ថិតក្នុងចន្លោះ 2G (GPRS) និង 3G ដែលប្រើល្បឿន 400kbps។ សញ្ញានេះបញ្ជាក់ថា ឧបករណ៍របស់អ្នកមិនអាចភ្ជាប់បណ្តាញ 3G  ឬរាវរកសេវាណាលឿនឡើយ។

 

image

3G

Mode នេះពេញលេញតំណាងឱ្យ 3rd Generation និងជាបណ្តាញបង្ហាញលើឧបករណ៍របស់អ្នកជា ‘3G’។ វាជាបណ្តាញស្តង់ដា ដែលមានល្បឿន 384kbps លឿនជាង EDGE ចំនួនពីរដង។

image

HSPA+

 

&#039H&#039 ជាសញ្ញាអ៊ិនធើណេតទំនើបដែលតំណាងឱ្យ  Evolved High-Speed Packet Access និងជាបណ្តាញចុងក្រោយបំផុតរបស់បណ្តាញ 3G លើទូរស័ព្ទដៃ។ mobile data technology around. យោងតាមការប្រមូលទិន្ន័យពីទូស័ព្ទខុសៗគ្នា បណ្តាញ HSPA+ មានល្បឿន  14.4Mbps និង21Mbps ឬមានត្រឹមតែ 42Mbps អាស្រ័យលើប្រភេទបណ្តាញ។

 

4G

 ‘4G’ ទើបតែមាននៅចក្រភពអង់គ្លេសដំបូងគេ ដែលត្រូវបានគេស្គាល់ថា LTE ឬពាក្យពេញ Long Term Evolution ដែលជាបណ្តាញផ្តុំការភ្ជាប់បានលឿនបំផុត។ យោងតាមគណនាជាក់ស្តែងពីល្បឿន ‘4G’  និង HSPA+ បានបញ្ជាក់ឱ្យឃើញថា‘4G’  លឿនជាង10​ ដង គឺល្បឿន160Mbps។ LTE radios មានដំណើរការភ្ជាប់លឿន រួមជាមួយនឹងការទាញយក ឬតម្លើងផ្សេងៗរហ័សជាងគេ។

 

សរុបមក ការភ្ជាប់ប្រើបណ្តាញអ៊ិនធើណេតលឿន ឬយឺតអាស្រ័យលើ Mode ដែលជាប្រភេទសេវារបស់ទូរស័ព្ទ។ សូមចែកចាយបន្តដើម្បីផ្តល់ព័ត៌មានបច្ចេកវិទ្យាដែលមានសារះសំខាន់សម្រាប់លោកអ្នក៕

 

អាន៖HUAWEI P8 សម្ភោធជាផ្លូវការ រហស្សនាមថា “លើសពីកំពូលស្មាតហ្វូន រូបរាងលើសពីភាពឥតខ្ចោះ និងកាមេរ៉ាកំរិតអាជីពផ្នែកបំលែង

អត្តបទ៖ក លក្ខិណា

ប្រភព៖ Network