ព័ត៌មាន

ក្រុមហ៊ុនសាមស៊ុង ដាក់លក់កំពូលស្មាតហ្វូន Samsung Galaxy S6 & S6 Edge មុនកំណត់

ដើម្បីឆ្លើយតបនឹងការរង់ចាំយ៉ាងអន្ទសារពីអ្នកគាំទ្រ ទូរស័ព្ទដៃ​ស្មាតហ្វូនរបស់ក្រុមហ៊ុនសាមសុង ក្រុមហ៊ុនបានផ្តល់ការលក់ជូនពិសេសតែមួយថ្ងៃ ប៉ុណ្ណោះ នូវ​ទូរស័ព្ទ​​ដៃ​ស្មាតហ្វូនម៉ូដែលថ្មី Samsung Galaxy S6 & S6 edge សម្រាប់ឱកាសបុណ្យ ចូលឆ្នាំខ្មែរ មុននឹងការ​សម្ភោធ​ដាក់​លក់ជាផ្លូវការនូវទូរស័ព្ទ​ភ្លោះទាំងពីរ ដែលគ្រោងនឹងធ្វើនៅចុងខែមេសា​ឯណោះ។

 image

មនុស្សជាច្រើនក្នុងសម្លៀកបំពាក់ទាន់សម័យ ជាមួយនឹងទឹកមុខរំភើបរីករាយ កំពុងឈរតំរង់ជួរគ្នា​រង់ចាំជាវ​ទូរស័ព្ទដៃស្មាតហ្វូន ម៉ូដែលថ្មី Samsung Galaxy S6 & S6 Edge នៅមុខ ស្តង់លក់ទូរស័ព្ទដៃ​របស់​ក្រុមហ៊ុនសាមសុង នៅផ្សារទំនើបសុរិយា ខណៈពេលដែលអ្នកសារ ព័ត៌មាន​ព្រមទាំងមនុស្សជាច្រើនទៀត កំពុងផ្តិតយកនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅខាងមុខ បរិវេណផ្សារ​ទំនើបសូរិយា។

 image

ប្អូនប្រុស ឡោ លេង ដែលកំពុងតែតំរង់ជួរទិញទូរស័ព្ទទំនើបស្មាតហ្វូននេះ បានឲ្យដឹងថា «ខ្ញុំមកតម្រង់ជួរប្រហែលជាមួយម៉ោងហើយ ដើម្បីទិញទូរស័ព្ទដៃស្មាតហ្វូន S6 Edge យកទុកអួតមិត្តភក្តិ បងប្អូននៅឯស្រុក ហើយម៉្យាងវាមានប្រូម៉ូសិនពិសេសផងថ្ងៃហ្នឹង!»  

 image

ការលក់ជូនពិសេសនេះ មានរយៈពេលតែជា 9ម៉ោង កន្លះ ប៉ុណ្ណោះ នៅថ្ងៃទី12 មេសានេះ ដើម្បី​អបអរសាទរ​​ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង គឺនៅចន្លោះចាប់ពីម៉ោង8 កន្លះព្រឹក រហូតដល់​ម៉ោង​6យប់ នៅ​ផ្សារទំនើបសូរិយា។ នៅប្រទេសមួយចំនួន រូបរាងពិតរបស់ Samsung Galaxy S6 និង​ S6 edge មិនទាន់បានដាក់បង្ហាញជាផ្លូវការផង តែដោយឡែកស្រុកខ្មែរយើង មិនត្រឹមតែលក់ពិសេសមុនគេនោះទេ រីឯតម្លៃវិញលក់រឹតតែពិសេសទៅទៀត។ Samsung Galaxy S6 នឹងលក់ជូនក្នុងតម្លៃតែ $690 ចំណែកឯ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 Edge នឹងដាក់ក្នុងតម្លៃត្រឹមតែ $800 ដុល្លារតែប៉ុណ្ណោះ។ ហើយរឹតតែអស្ចារ្យ​ ជាងនេះទៅទៀត រាល់ការទិញទូរស័ព្ទបួននាក់ម្តងនៅថ្ងៃទី១២នេះ ក៏មានឱកាសចាប់ឆ្នោតយក រង្វាន់ Samsung Galaxy Tab S 8.4” មួយគ្រឿង ថែមទៀត។

 image

image

គួរបញ្ជាក់ថា រួបរាងពិតរបស់ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 ដែលបាន បង្ហាញជាលើកដំបូងនៅទីក្រុង បាសេលូណា ប្រទេសអេស្បាញ ព្រមគ្នាជាមួយទូរស័ព្ទ ដៃ  Samsung Galaxy S6 Edge ក៏ត្រូវបានប្រសិទ្ធិនាមជា «កំពូលទូរស័ព្ទដៃស្មាតហ្វូន គ្មានពីរ» និង «ជាទូរស័ព្ទដៃអែនឌ្រូយ​ល្អបំផុតប្រចាំឆ្នាំ២០១៥នេះ» ពីសមាគមន៍ GSMA ពិតជាមាន លក្ខណៈពិសេសអស្ចារ្យគ្មានគូរប្រៀបដូចបណ្តាញសារព័ត៌មានពាសពេញពិភពលោកភ្ញាក់ផ្អើល មែន។