ព័ត៌មាន

G4 បំពាក់អេក្រង់ថ្មីLCD display ខ្លាំងជាងម៉ូដែល QHD LCD displaysធម្មតា

image

 

ក្រុមហ៊ុន LG សំងំផលិតម៉ូដែលថ្មីជំនាន់ក្រោយមួយទៀតបំរុងដាក់លក់ជាផ្លូវការនៅចុងខែឧសភា។

 

កាលពីថ្មីៗនេះ ក្រុមហ៊ុន LG ផលិតម៉ូដែលថ្មី ឈ្មោះថា G4 នៅប្រទេសកូរ៉េខាងត្បូង។ ម៉ូដែលថ្មីរបស់ក្រុមហ៊ុន LG នឹងផ្តល់ជូនជាពិសេសសម្រាប់អ្នកទិញជាប្រភេទ screen ដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀតម៉ូដែល G4 ខុសពីម៉ូដែល G3 ត្រង់ថា ម៉ូដែលនេះក្រុមហ៊ុននឹងផ្តល់ជូន 64GB microSD card ។  

 

“ការបង្ហាញរបស់កាមេរ៉ាប្រភេទ  DSLR  ” ខាងក្រោយមានទំហំ  16-មេហ្គាភិចសែល កម្រិត f/1.8 aperture  រួមជាមួយកាមេរ៉ាមុខទំហំ 8-មេហ្គាភិចសែល។ G4  នឹងបំពាក់អេក្រង់ទំហំ 5.5- អ៊ីងប្រភេទ   Quad-HD (2,560×1,440-pixel) គុណភាពបង្ហាញ LCD display ភ្លឺច្បាស់ ហើយការបំពាក់អេក្រង់ថ្មីនឹងភ្លឺច្បាស់ជាងមុន 30 ភាគរយ ដែលវាភ្លឺច្បាស់ជាងអេក្រង់បង្ហាញ  QHD LCD displays។ ម៉ូដែលថ្មីនេះ ភ្ជាប់ប្រព័ន្ធដំណើរការប្រភេទ Qualcomm Snapdragon 810 ឬ  808 processor ល្បឿន 2.5GHz Qualcomm ។ ក្រៅពីនេះទូរស័ព្ទនឹងភ្ជាប់មេម៉ូរ៉ីទំហំ 16GB ឬ 32GB  ហើយប៉ះបញ្ជាអេក្រង់កាន់តែរអិល។

ក្រុមហ៊ុនប្រកាសដាក់លក់ម៉ូដែលជំនាន់ក្រោយរបស់ខ្លួនដំបូងគេក្នុងទីក្រុងមួយចំនួនដូចជា៖ ​ ញូវយ៉ក ក្រុងដ៍ ប៉ារីស អ៊ីស្រាប៉ូល ស៊ីងហ្គាពួរ ប៉ារីស សេអ៉ូល  និងក្រោយមកទៀតជាបន្តបន្ទាប់ទូទាំងសាកលលោក៕

អាន៖ក្រុមហ៊ុន MICROSOFT ផ្តល់ APP ថ្មីលើ APPLE WATCH

អត្តបទ៖ក លក្ខិណា

ប្រភព៖ LG