ព័ត៌មាន

សមត្ថភាពខ្លាំង ម៉ូដែលពីរទីផ្សារប្រហែលគ្នា

image

 

 

ក្រុមហ៊ុន Alcatel ស្មាតហ្វូនថ្មី ចេញមកពង្រីកមុខមាត់ដល់ក្រុមហ៊ុន។ សម្រាប់ការរចនារូបរាងគឺសាកសម និងស្រស់ស្អាតសម្រាប់មនុស្សជំនាន់ថ្មី ខណៈ Infocus M2 វិញក៏ជាស្មាតហ្វូនថ្មីដែលដាក់បង្ហាញស្រករគ្នា ផលិតឡើងដើម្បីជួយបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សម័យទំនើប។

 

ក្រុមហ៊ុន Alcatel ស្មាតហ្វូនថ្មី ចេញមកពង្រីកមុខមាត់ដល់ក្រុមហ៊ុន។ សម្រាប់ការរចនារូបរាងគឺសាកសម និងស្រស់ស្អាតសម្រាប់មនុស្សជំនាន់ថ្មី។ ផ្នែកស្រោបខាងក្រៅផ្សំឡើងពីសារធាតុម្យ៉ាងដែលធន់នឹងភាពសឹករិចរិល កោសឆូត និងរក្សាភាពថ្មីរបស់ទួរស័ព្ទឱ្យបានកាន់តែយូរ។​ ទំហំទាំងបីមានលក្ខណះទូរទៅ ដែលសម្រួលដល់ការប្រាស់ងាយស្រួលគឺ132.2 x 65.1 x 11.7mm(3G) / 132.2 x 65.1 x 9.95mm(4G)។ កាន់តែចាប់ចិត្តជាមួយនឹងការភ្ជាប់កាមេរ៉ាដែលមានសមត្ថភាពថតយករូបភាពច្បាស់ៗ និងស្រស់ស្អាតដូចធម្មជាតិជាមួយនឹងទំហំ 8មេហ្គាភិចសែល សមត្ថភាព Panorama Zoom   និង  HDR   Filters  រួមជាមួយបច្ចេកទេស Geo-tag, Video stabilizer (EIS) (5017X/5017D/5017A/5017E) មិនឱ្យអ្នកខកចិត្ត។

 

ផ្នែក Support ជាមួយវីដេអូរមានច្រើនប្រភេទដែលដូចជាអាចប្រើជា Video Playerក្នុងកម្រិត 720p@30fps ប្រើ Video Capture ក្នុងកម្រិត 720p@30fps រួមជាមួយ Video Codecs ប្រភេទ  H.263, H.264 AVC, MPEG-4 SP, VP8 និងចុងក្រោយប្រើ Video Streaming ក្នុងកម្រិត 720p@30fps (4027X/4027D/4027A/4028A/4028E/4028J, 4027N)/ 1080p@30fps (5017X/5017D/5017A/5017E)។

 

ម្យ៉ាងទៀត ផ្នែកប្រព័ន្ធដំណើរការ Android 4.4 KitKat /Firefox 2.0/Windows 8.1 កំពុងតែពេញនិយម និងរត់ប្រព័ន្ធរបស់ទូរស័ព្ទមានលក្ខណះប្រសើរបំផុត។ ទូរស័ព្ទនេះ ភ្ជាប់ប្រព័ន្ធខួរក្បាលដែលពេញនិយមបំផុតមានលក្ខណះជា Dual Core ប្រើល្បឿន 1.0 GHz CPU។

 

សម្រាប់ផ្នែកភ្ជាប់ដើម្បីចែកចាយឯកសាររបស់អ្នកនោះ ម៉ូដែលនេះមាន 4G LTE: Cat , 4 150Mbps downlink, 50Mbps Uplink (5017X/5017D/5017A/5017E)

, HSPA: HSPA+ 21 Mbps downlink, 5.76 Mbps uplink

,Wi-Fi: Wi-Fi 802.11b/g/n, Wi-Fi direct, USB Moderm Tethering, ATV (4027A), ATV/DTV (4028A/4028E/ 4028J), PTT (4027A), Wi-Fi Display ,(5017X/5017D/5017A/5017E), Bluetooth: 4.0, Micro USB: 2.0, A-GPS និងប្រើ  G-sensor ជាដើម។

 

ការចាក់តន្រ្តីរបស់អ្នកកាន់តែសម្បូរបែប ដោយមាន Music Player: MP3, MIDI, FLAC, Vorbis, AAC, AAC+, AMR, MP2, APE, m4a, OGG, OGG+, Apple lossless

FM Radio RDS, HD Voice,HAC HAC M3,OMA ប្រភេទ DRM 2.0 ញាំងឱ្យតន្រ្តីររបស់អ្នកកាន់តែពិរោះរណ្តំ៕

 image

 

សម្រាប់ Infocus M2 វិញក៏ជាស្មាតហ្វូនថ្មីដែលដាក់បង្ហាញស្រករគ្នា ផលិតឡើងដើម្បីជួយបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សម័យទំនើប។ ម៉ូដែលនេះបំពាក់អេក្រង់ទំហំ 4.2 អ៊ីង បង្ហាញប្រភេទ LTPS touch កម្រិត1280 × 768  ភិចសែល ជាមួយនឹងកម្រិតភាពម៉ត់របស់រូបភាព 355PPI  ភិចសែលថតយករូបភាពបានច្បាស់ ស្រស់ស្អាតដូចធម្មជាតិ និងមានលក្ខណះទាក់ទាញដោយសារពន្លឺកាមេរ៉ាពិសេស។ ទូរស័ព្ទនេះភ្ជាប់ប្រព័ន្ធដំំណើរការប្រភេទ quad-core MediaTek MT6582 (processor) ធ្វើឱ្យម៉ាស៊ីនដើរស្រួល និងគ្មានបញ្ហាគាំងស្ទះពេលដំណើរការ។

 

អ្នកអាចរក្សាទុកទិន្ន័យបានកាន់តែច្រើនជាមួយអង្គចងចាំទំហំ 1GB (RAM) ល្បឿនលឿនឥតអាក់។ Infocus M2 ប្រើមេម៉ូរ៉ីផ្ទុកទិន្ន័យទំហំ 8GB  ប្រថាស microSD ថែមបានទំហំ 64GB។​ ទាក់ទងរឿង software ម៉ូដែលនេះប្រើប្រាស់ប្រព័ន្ធដំណើរការ Android 4.4 KitKat ភ្ជាប់ Support ជាមួយ Dual SIM cards កាន់តែចំណេញ។

 

Infocus M2 អាចថតយករូបភាពបានច្បាស់ៗ ដោយប្រើកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល ដោយបច្ចេកទេស Auto Focus និងភ្ជាប់ប្រើ LED flash  f/2.2 aperture រួមជាមួយ 5P lenses។  កាន់តែពិសេសចំណុចទាក់ទាញបន្ថែមទៀតរបស់ម៉ូដែលនេះគឺភ្ជាប់កាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល ប្រើបានទាំង Auto-focus មាន  LED flash និង f/2.2 សម្រាប់ថតយករូបភាពផ្នែកខាងមុខបានដោយខ្លួនឯង។

ដើម្បីចែកចាយឯកសារកាន់តែលឿន និងរហ័ស ម៉ូដែលនេះប្រើសមត្ថភាពភ្ជាប់បណ្តាញ3G, Wi-Fi 802.11 b/g/n, Bluetooth 4.0 + BLE និង GPS។ ប៉ុន្តែសម្រាប់ថ្មរបស់វា មិនអាចដកចេញពីទូរស័ព្ទបានទេ​ហើយប្រើប្រាស់ថាមពល 2010 mAh ។

 

សមត្ថភាពផ្សេងៗទៀតដែលម៉ូដែល Infocus M2នេះធ្វើបានគឺ ភ្ជាប់ផត USB drivers ដែលអ្នកអាចភ្ជាប់តជាមួយ ដើម្បីទាញយកកម្មវិធី Backing ឬក៏ Syncing ព័ត៌មានសំខាន់ៗរួមមាន៖  Contacts, messages, calendars, emails, appointments,ជាមួយ PC កម្មវិធីរបស់ pc ដូចជា  MS Outlook ។ សេវាកម្មផ្សេងៗទៀតដែលពេញនិយម ទាក់ទងនឹងការប្រើប្រាស់  cloud រួមមាន Google  Yahoo និង Microsoft។  PC Suite ថែមទាំងអាចឱ្យអ្នក backup និង Restore អ្វីគ្រប់បែបយ៉ាងលើទូរស័ព្ទ ហើយថែមទាំងបង្ករភាពងាយស្រួលដល់ការ update លើ firmware  របស់ទូរស័ព្ទ និងការតម្លើងកម្មវិធីមួយចំនួនផ្សេងៗទៀត។

 

សរុបមក ម៉ូដែលទាំងពីនេះមានសមត្ថភាព​ និងការបំពាក់ពិសេសរៀងខ្លួន ហើយការចែកចាយលើទីផ្សារក៏មានភាពមមាញឹកផងដែរ៕

 

 

អត្តបទ៖ ក លក្ខិណា

 

អាន៖ពិធីជួបជុំផ្តល់សំណាងដល់ អតិថិជន និង អ្នកសារព័ត៌មានជាមួយ SAMSUNG GALAXY S6 និង GALAXY S6 EDGE

ប្រភព៖ Compare