ព័ត៌មាន

រំលឹកពី ZTE Grand S3 ការបំពាក់ និងភ្ជាប់ខ្លាំង ដើម្បីប្រជែងស្មាតហ្វូនដំណាលគ្នា…..

 

 

image

ZTE Grand S3 តើអ្នកបានឃើញរូបរាងពិត និងសមត្ថភាពដែលអាចប្រកួតប្រជែងជាមួយបណ្តាញស្រលាយទូរស័ព្ទផ្សេងៗទៀតហើយឬនៅ? ZTE Grand S3 បំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទបង្ហាញ Full HD OGS touch ជាមួយនឹងកម្រិតភាពច្បាស់​ 1920 x 1080 ភិចសែល។ រូបរាងស្រស់ស្អាតស្រោបដោយសារធាតុម៉្យាងដែលស្វិតធន់នឹងការកោស ឆូត និងប្រលាក់សារធាតុស្អិតផ្សេងៗ។

ផ្នែកខាងក្នុងមានថាមពលដោយប្រព័ន្ធដំណើរការ quad-core Qualcomm Snapdragon 801 (processor) ល្បឿន 2.5 GHz ធ្វើឱ្យល្បឿនដំណើរការ និងប្រព័ន្ធរត់ក្នុងម៉ាស៊ីនល្អប្រសើរជាខ្លាំង។ ម៉្យាងទៀត ម៉ូដែលថ្មីនេះ ផ្តល់ឱ្យអ្នកនូវប្រភេទអង្គចងចាំទំហំ 3GB ( RAM ) ដើម្បីរក្សារទុករាល់ទន្ន័យឱ្យបានកាន់តែច្រើន រួមជាមួយ GPU ប្រភេទ Adreno 330  អាចធ្វើឱ្យអ្នកលេងហ្គេមបានកាន់តែលឿន និងច្បាស់ជាប្រភេទ HD Gaming។ ដើម្បីបន្ថែមការរក្សាទិន្ន័យទុកឱ្យបានកាន់តែច្រើនម៉ូដែលនេះ ប្រើមេម៉ូរ៉ីទំហំ 16GB ហើយអ្នកអាចថែមតាមកាត  microSD បានរហូតដល់ទៅទំហំ 64GB។

 image

សម្រាប់ការចែកចាយឯកសារនោះ ZTE Grand S3 ភ្ជាប់សមត្ថភាពពិសេសចំរុះរួមមាន៖ ភ្ជាប់បណ្តាញ 4G LTE / 3G HSPA+, WiFi 802.11 a/b/g/n (Dual Band), GPS/aGPS និងBluetooth។ លើសពីនេះទៅទៀត អ្នកអាចទាញយកកម្មវិធីបានដោយប្រើផត PC Suite និង ZTE USB drivers លើ  ZTE Grand S3 ដ៏ស្រស់ស្អាត។  PC Suite  ប្រើប្រព័ន្ធដំណើរការ Windows based software ដែលអាចឱ្យអ្នកធ្វើការ​ Backup, Share ឬក៏ Sync  រាល់ឯកសារសំខាន់ៗពីទូរស័ព្ទទៅកាន់ PC ឬ MS Office Outlook។ ប្រសិនបើអ្នកចង់  sync រាល់ទិន្ន័យនោះ បណ្តាញចែកចាយគ្រប់ប្រភេទសម្រាប់សេវា cloud រួមមាន៖  Microsoft, Yahoo, Google ហើយអ្នកអាចចូលដំណើរការបានគ្រប់ទីកន្លែង គ្រប់ពេលវេលា​តែម្តង។ software តូចនេះ មានសមត្ថភាព updated  លើ firmware ទូរស័ព្ទរបស់អ្នកដោយរក្សារបាននូវសុវត្ថភាព និងប្រសិទ្ធភាពប្រើប្រាស់។ ទូរស័ព្ទនេះ ប្រើថ្មដែលមានថាមពល 3100 mAh ងាយប្រើប្រាស់ទាំងនៅក្នុងផ្ទះ និងចេញក្រៅផ្ទះ៕ 

 

image

អត្តបទប្រែសម្រួល៖ក លក្ខិណា 

អាន៖សមត្ថភាពខ្លាំង ម៉ូដែលពីរទីផ្សារប្រហែលគ្នា

ប្រភព៖ ZTE