ព័ត៌មាន

ញាក់សាច់ពីស្មាតហ្វូន Huawei ដោយប្រើ អ៊ីនធើណីត តេ និងផ្ញើសារដោយមិនគិតថ្ងៃពេញ 1 ឆ្នាំ

អតិថិជនរបស់ស្មាតហ្វូន Huawei នឹង​ទទួល​បាន​ភាព​រីករាយ​ដ៏​អស្ចារ្យ​​​ ជាមួយនឹង ប្រូម៉ូស្សិន​​ឥត​គិត​ថ្លៃ​ពិសេសមិន​ធ្លាប់​មាន​កន្លង​មក ដែលមិនមានក្រុមហ៊ុនណាធ្វើបាន ដូច រឺត្រឹមតែពាក់កណ្តាលផង​ ។ រាល់ការជាវ​ស្មាតហ្វូន Huawei ប្រភេទ 4G ដូចជា Huawei G7, Honor 6, Honor 6 Plus, Mate 7 Silver, Mate 7 Gold, P7, Honor 4x និង​ Huawei X2 ឬសូម្បីតែ P8 ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ អតិថិជននឹងទទួលបាន អ៊ីនធើណេត​ 48,000 មេកាបៃក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ (4,000 មេកាបៃ​ក្នុងមួយខែ) ហៅ​ទូរស័ព្ទចេញ​ និងផ្ញើសារ ឥតគិតថ្លៃពេញមួយឆ្នាំ (10 ដុល្លារក្នុង មួយខែ) សម្រាប់​​ប្រព័ន្ធ​ Smart និងទឹកប្រាក់ប្រើប្រាស់ក្រៅ​​ប្រព័ន្ធ​ 5 ដុល្លារ ​សម្រាប់​ខែទីមួយប៉ុណ្ណោះ​ ព្រម​ទាំង​ទទួល​​បាន​ស៊ីមកាតលេខពិសេសដោយឥតគិតថ្លៃ​ទៀត​ផង​។ លើសពីនេះ ការថែមកាដូពិសេសៗក៍នៅតែបន្ត ដូចជា ស្រោម ទូរសព្ទ័​ អង្គចងចាំ ឬម៉េមរូកីតា SD  កាតាប​ស្ពាយ ឬឧបករណ៍​បំពង​សំឡេង​ឥត​ខ្សែ​។

 image

បើយោងតាម លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ បាន​ឲ្យ​ដឹង​ថា ការប្រូម៉ូស្សិន​​ដ៏​អស្ចារ្យ​នេះ នឹងអនុញ្ញាតឱ្យអតិថិជន ទទួល​បានអត្ថ​ប្រយោជន៍យ៉ាង សម្បូរ​បែប​ពី​បច្ចេកវិទ្យាអ៊ីនធើណីតល្បឿន 4G និងគុណ​សម្បត្តិ​ពិសេសរបស់ ស្មាតហ្វូន​កម្រិត​​កំពូល​របស់ Huawei ។  លោក​បាន​បន្ថែមថា៖ «ការ​ផ្តល់​ជូន​នេះនឹងធ្វើ​ឲ្យ​​ការ​ប្រើ​ប្រាស់អ៊ីនធើណេត​​​​ដោយ​ប្រព័ន្ធ​4G ឈាន​​ដល់​កម្រិតថ្មីមួយទៀត​ ហើយ អតិថិជនរបស់យើងនឹងអាចរីករាយជាមួយការតភ្ជាប់អ៊ីនធើណេត ឆែកព័ត៌មានលើ វេបសាយ មើល ទស្សនា ដោនឡូនវីដេអូ YouTube ឆែក Facebook និងបណ្តាញ សង្គមផ្សេងៗដូចជា Line, Viber, Instagram, WeChat, Skype  ដោយដំណើរ ការអ៊ីនធើណេតកាន់តែលឿន និងរីករាយជាមួយ​អត្ថប្រយោជន៍​ទាំងច្រើនសម្បើមនេះ ទទួលបានពីក្រុមហ៊ុន Huawei តែ​មួយ​គត់​ប៉ុណ្ណោះ ។»

 image

image

កញ្ចប់​ប្រូម៉ូស្សិន​ពិសេស​នេះ នឹងដំណើរការចាប់ពីពេលនេះ រហូតដល់ស៊ីមកាត​អស់​ពី​ស្តុក។ ដើម្បីចូលរួមក្នុងការ​ប្រូម៉ូស្សិន​នេះ អតិថិជនត្រូវថត​ចម្លងអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ និងដំណើរ​ការ​​ស៊ីមកាត​ ដោយគ្រាន់ តែចុច *1010# រួចចុច​បញ្ជូន ​លើទូរសព្ទ័ប្រភេទ 4G  ដែលមានបណ្ណ័ធានាជាផ្លូវការ ។ អតិថិជន ក៏ត្រូវតែបញ្ចូលកាតចាប់​ពី​តម្លៃ 2 ដុល្លារ ឡើង​ទៅជារៀងរាល់ខែប៉ុណ្ណោះ ចាប់ពីខែទី 2 ។

 image

លោក សុវណ្ណ ជាបុគ្គលិករបស់​គេហទំព័រមួយបានសម្តែងនូវអារម្មណ៍រំភើប​ជ្រួល ច្រាល់​យ៉ាង​ខ្លាំង ​ចំពោះ​ការចូលរួមក្នុងការប្រូម៉ូស្សិន​ពិសេស​នេះ​។ លោក​បាន​និយាយ ថា៖ «ខ្ញុំមិនធ្លាប់រំភើប​នឹងការ​ប្រូម៉ូស្សិន​បែប​នេះកន្លង​មក​នោះ​ទេក្នុងមួយ​ជីវិតរបស់ខ្ញុំ តែ​ពេល​ខ្ញុំ​ប្រើ​ Huawei G7 ស៊ីមពីរ ខ្ញុំពិត​ជា​រីករាយនឹង​ការផ្តល់ជូនដ៏អស្ចារ្យ​នេះ​រហូត​ដល់​ពេញ​មួយឆ្នាំ។ ខ្ញុំបានណែនាំ​ពី​ការ​ប្រូម៉ូស្សិន​នេះដល់​ មិត្តភក្តិ​ ក្រុម​ការងារ និង​បង​ប្អូន​របស់​ខ្ញុំ​ និង​ប្រាប់​ឲ្យ​ពួក​គេ​ទិញ​ស្មាតហ្វូន​ Huawei ផងដែរ។»

 image

អ្នកនាង ហេង សុចិន្តា និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ​ និង កញ្ញា សុមនា ស៊ីថន ជាបុគ្គលិកក្រុម​ហ៊ុន​ឯកជនក៏​បានចែករំលែកក្តី​រំភើបដ៏រីករាយដូចគ្នា​នេះ​ អំ​ពី កញ្ចប់​ប្រូម៉ូស្សិន​ពិសេសមិនធ្លាប់​មាន​​ពីក្រុមហ៊ុន Huawei ។ កល្យាណ​មិត្ត​ទាំងពីរ បានលើក​ឡើង​ថា៖ «យើងស្ទើរ​តែ​មិន​ជឿ​ទាល់​តែ​សោះ​ថា យើងអាចរីករាយជាមួយ នឹងការ​ប្រើ​ប្រាស់​អ៊ីនធើណេត​ ការ​ហៅ​ទូរស័ព្ទ​ចេញ​  និង​ផ្ញើសារពេញ​មួយឆ្នាំដោយ​ឥត​គិត​ថ្លៃ​ ដោយប្រៀបធៀអត្ថប្រយោជន៍ ដែលទទួលបានមកវិញ ប្រមាណជិត 220 ដុល្លារ សំរាប់រយៈពេលពេញ 1 ឆ្នាំ »។

 image

សូម​ប្រញាប់​រួសរាន់ ​ទៅកាន់​ហាងលក់ទូរស័ព្ទ​ដែល​នៅជិតលោកអ្នក និងក្រុម​ហ៊ុន Smart ដើម្បី​សាកសួរ​ព័ត៌មានលម្អិត​ និងចាប់យកឱកាសដ៏​ពិសេស​នេះ​ ទិញស្មាតហ្វូន​ ប្រភេទ 4G   របស់ Huawei ដើម្បីរីករាយជាមួយនឹងប្រូម៉ូស្សិន​ឥតគិតថ្លៃដ៏​អស្ចារ្យ​​មិន​ធ្លាប់​មាន​រហូត​ដល់​ពេញមួយឆ្នាំ។