ព័ត៌មាន

បញ្ហារិះគន់លើ Apple Watch

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

image

ទាញយកក្នុងល្បឿនលឿនឥតគិតថ្លៃ៖PHONECITY MAGAZINE ISSUE 173 FOR MARCH 2015

 

ព័ត៌មានលំអិតចុះផ្សាយសរសើរពីសមត្ថភាពរបស់នាឡិការដៃ Apple Watch បានទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់មិនស្ទើរ។ ប៉ុន្តែក្រោយមក អ្នកប្រើប្រាស់មួយចំនួនបានរអ៊ូពីបញ្ហាចោទឡើងក្រោយពីបានប្រើប្រាស់នាឡិការដៃថ្មីនេះ។

 

 

 image

ក្រោយពីបានប្រើប្រាស់នាឡិការដៃទំនើប Apple Watch អ្នកប្រើប្រាស់ជាច្រើនបានលើកឡើងពីបញ្ហា និងភាពខូតខាតដោយងាយៗរបស់នាឡិការដៃ។ លើទំព័រ Mashable    បានលើកបង្ហាញយ៉ាងច្បាស់ៗពីភាពប្រែះបែករបស់នាឡិការ និងចំណុចរងស្រាំផ្សេងទៀត។

 

 

លើបណ្តាញ Twitter ពោរពេញទៅដោយរូបភាពដែលបង្ហាញពី Apple Watch មានលក្ខណៈប្រែះបែក  ស្រាំ និងឆូត។ Apple Watch ត្រូវបានបំពាក់អេក្រង់កែវ Ion-X ដែលមានភាពធន់។ អ្នកប្រើប្រាស់បានសាកល្បងទំលាក់វា ហើយក្រោយមករកឃើញថា វាមានលក្ខខៈប្រែស បែក និងស្រាំយ៉ាងខ្លាំង។

 

អ្នកប្រើប្រាស់មួយចំនួនទៀតបានបង្ហាញថា អ្នកប្រើប្រាស់ក៏ត្រូវថ្នមវាផងដែរ ព្រោះបើមិនដូចច្នោះទេ នាឡិការដៃរបស់អ្នកនឹងត្រូវឆូត កោស​ របកផងដែរ៕

 

ចង់ដឹងយ៉ាងណាបន្តទៀត សូមរង់ចាំព័ត៌មាន Update បន្ត។

 

អាន៖HUAWEI និង SMART ឧបត្ថម្ភ​សិក្ខាសាលា​ “ហ្វ្រេកង់​700មេហ្គាហឺតសម្រាប់បណ្តាញ LTE” សហការណ៍ជាមួយក្រសួងប្រៃសណីយ៍

ប្រភព៖Twitter 

អត្តបទដោយ៖លក្ខិណា

ទាញយកក្នុងល្បឿនពិសេសដោយឥតគិតថ្លៃPHONECITY MAGAZINE ISSUE 174 FOR APRIL 2015