ព័ត៌មាន

ក្រុមនិស្សិត យុវវ័យ​ ត្រេក​ត្រអាល​ជក់ចិត្តជាមួយការតេស្ត​ស្មាតហ្វូន Huawei ស៊េរី G Play Mini និង​ Huawei Honor X4 (វីដេអូ)

យុវវ័យ និងនិស្សិតមួយក្រុម ក្នុង​ការ​សាក​ល្បង​ប្រើ​ស្មាត​ហ្វូន​ដ៏​ឡូយ​​ទំនើប​ ស្ដើង និងមានល្បឿនលឿនរបស់ Huawei គឺ​G Play Mini និង​ Huawei Honor X4 មុនគេ ។ និស្សិត​មក​ពី​វិទ្យាស្ថានភាសា​បរទេស យុវនិស្សិត ចាន់ ភីធឺ   ឈិត សុវណ្ណនិមល និង និស្សិតមកពីសកលវិទ្យាល័យបញ្ញាសាស្ត្រ កញ្ញា ហេង សុផាន់ណា   គៀត មូនីរ័ក្ស  ហៀង ប៊ុនឡុង  យូ បញ្ញា ក៍ដូចជាអ្នកគាំទ្ររាល់ទូរសព្ទ័ហ៊ួវៃ កញ្ញា អូន ម៉ីម៉ី និងលោក សុវណ្ណា បុគ្គលិកក្រុមហ៊ុនផ្នែកគេហទំព័រ រួម​ទាំង​កញ្ញា ឌួង ស្រីពេជ្រ តារា សំដែងកំពុងឡើងកូដក្នុងវិស័យសំដែងភាពយន្ត និងខារ៉ាអូខេ និង ក្រុមអ្នកគាំទ្រទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន Huawei មួយ​ចំនួន ​បាន​ទទួល​​ការ​អញ្ជើញ​ ឲ្យ​ចូល​រួមការជួបជុំពិសេស​មួយ​ ដែលបានរៀបចំឡើង​ដោយ​​​​ក្រុម​ហ៊ុន​ Champagne Communications អញ្ជើញមកធ្វើតេស្ត សាកល្បងប្រើស្មាត​ហ្វូន​ G Play Miniនិង​ Honor X4 ដោយ​សេរីមុនគេ ។

 image

ស្មាត​ហ្វូន​ Huawei G Play Mini បំពាក់ដោយ CPU ប្រភេទ​ Octa-Core កំលាំង​ល្បឿន 64-bit ទំហំ 1,2 GHz បំពាក់នូវអង្គប្រតិបត្តិការប្រភេទ Kirin 620 និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ KitKat 4.4 OS ។ ស្មាត​ហ្វូន​ដ៏​ទំនើប​នេះ​ បាន​ភ្ជាប់មកជាមួយនូវ​អេក្រង់​ទំហំ 5 អ៊ីញ HD IPS ថាមពល​ថ្ម 2550mAh មាន RAM ទំហំ 2GB ព្រម​ទាំង​កាមេរ៉ា​ក្រោយ​​ទំហំ 13MP និងកាមេរ៉ាមុខ 5MP ។ លក្ខណៈពិសេសរបស់ស្មាត​ហ្វូន​ដ៏​ឡូយ​នេះ​ រួមមានការ​ថត​រូប​ដោយ​ខ្លួន​​ឯង​បែប Panoramic Selfie ដើម្បី​ថតរូប​បានភ្លឺ​ច្បាស់ ត្រជាក់​ភ្នែក​ និង​ទទួល​បាន​រូប​ថត​ដ៏ស្អាត​គ្មាន​គូ​ប្រៀប​។

 image

ចំណែកឯ Huawei Honor X4 ​ដែល​មាន​ទំហំ 5,5 អ៊ីញ បំពាក់ដោយ​ Octa-Core ទំហំ​1,2 GHz Cortex-A53 និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ​​ Kitkat ។ លក្ខណៈ ពិសេសនេះ ​រួមបញ្ចូលទាំងអង្គចងចាំខាងក្នុងទំហំ 8GB ជាមួយ​ RAM ទំហំ 2GB និងមានកាមេរ៉ាទំហំ 13MP ជាមួយ​ LED flash និងកាមេរ៉ាមួយ​ទៀត​ទំហំ 5MP ។ អតិថិជននឹងអាចរីករាយជាមួយនឹងល្បឿន 4G LTE ដោយឥតគិតថ្លៃ តាម​រយៈ​កញ្ចប់​​ប្រូម៉ូស្សិនពិសេស​របស់​​ Huawei ដែល​រួម​មាន​ ប្រើ​អ៊ីនធើណេតល្បឿន​លឿន 4G ​​ដោយឥតគិតថ្លៃពេញ​មួយ​ឆ្នាំ​ ចំនួន 48,000MB (4,000 MB ​ក្នុង​មួយ​ខែ) ទទួល​បាន​ទឹក​ប្រាក់ក្រៅ​ប្រព័ន្ធ​​ 5 ដុល្លារ និង​ក្នុង​ប្រព័ន្ធ​ 10 ដុល្លារ ក្នុងមួយខែ និង​ទទួល​បាន​ស៊ីមពិសេសដោយឥតគិតថ្លៃ ពី​ក្រុម​ហ៊ុន​ Smart ទៀត​ផង​ ។

 image

យោងតាមយុវនិស្សិត ចាន់ ភីធឺ បាន​និយាយ​ថា “ខ្ញុំពេញចិត្ត Huawei G Play mini ការរចនា ស្តើងស្រាល និងកាមេរ៉ាថតច្បាស់ ទាំងមុខ និងក្រោយ ថែមទាំងមុខងារ ថតរូបភ្លាមៗ ដោយមិនចាំបាច់ដោះសោរលឿន អាចលេងហ្គេម និងផ្សារភ្ជាប់ជាមួយមិត្តភក្តិ តាមបណ្តាញសង្គមយ៉ាងងាយស្រួល និងរហ័ស ។ ចំពោះតម្លៃវិញគឺសមស្របសំរាប់រូបខ្ញុំជានិស្សិតកំពុងសិក្សា ហើយគឺជាជម្រើសល្អ សំរាប់អ្នកដែលធ្លាប់ប្រើទូ​រ​ស័ព្ទ​​ដៃប្រភេទចុចធម្មតា ឬ​ទូរស័ព្ទមួយតឹក ឬម៉ាកមួយចំនួនដែលផលិតនៅវៀតណាម ។

 image

កញ្ញា អូន ម៉ីម៉ី និងតារាសំដែងកញ្ញា ឌួង ស្រីពេជ្រ បានសំដែងក្តីរំភើបរីករាយរួមគ្នា “កាលពីមុន កញ្ញាទាំងពីរធ្លាប់ប្រើម៉ាកផ្សេង ប៉ុន្តែបន្ទាប់ពីបានលឺការផ្សព្វផ្សាយនិងអត្ថប្រយោជន៍របស់ទូរសព្ទ័ហ៊ួវៃ កញ្ញាបានចាប់អារម្មណ៍យូរមកហើយ ទើបថ្ងៃនេះមានឱកាសសាក ទើបដឹងនិងជឿជាក់បន្ថែមទៀត ជាពិសេស លើស៊េរី Huawei Honor 4X ឈរលើលក្ខណៈពិសេស ល្បឿនប្រើអ៊ិនធើណិត អេក្រង់ធំងាយស្រួល ល្បឿនម៉ាស៊ីនអាចលេងហ្គេម ឆែកព័ត៌មាន ដោនឡូតនិងទស្សនា YouTube យ៉ាងលឿននិងតភ្ជាប់បណ្តាញសង្គមដូចជា Facebook, Instagram,Viber, WeChat និង WhatsApp បានយ៉ាងរហ័សទាន់ចិត្ត ថែមទាំងកញ្ចប់ប្រូម៉ូសិនពិសេសដ៍ទាក់ទាញ ដែលអាចបានអត្ថប្រយោជន៍មកវិញប្រមាណ ២២០ ដុល្លារ សំរាប់រយៈពេលពេញ ១ ឆ្នាំ “

 image

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ បាន​ឲ្យ​ដឹង​ថា៖ «ស្មាត​ហ្វូន​ Huawei Huawei G Play Mini និង​ Huawei Honor X4 នឹង​ផ្តល់នូវគុណ​តម្លៃ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នកប្រើទូរស័ព្ទទំនើបជា​លើកដំបូង ។ ស្មាត​ហ្វូនស៊េរីថ្មី​ទាំងពីរនេះ មានរាង ស្ដើង ស្រាល​ ស័ក្តិ​សម​បំផុត​​សម្រាប់​ យុវវ័យ ពិសេស​ សិស្ស និស្សិត​ និងអ្នកធ្វើការតាមក្រុមហ៊ុន ​។ ស្មាត​ហ្វូន​ Huawei G Play Mini និង ​Huawei Honor X4 នឹងផ្តល់ជាជម្រើសថ្មី នូវអ្វីដែលល្អ តែតម្លៃសមរម្យ ដើម្បីតម្រូវចំណូលជាមធ្យមរបស់ ប្រជាជនកម្ពុជា និងអាចជួយអតិថិជន ភាគច្រើនមានឱកាសប្រើ​ប្រើ​ប្រាស់​​ស្មាតហ្វូន​នាយុគសម័យបច្ចេកវិទ្យា និងស្មាតហ្វូន សព្វថ្ងៃនេះ »។

 

លោកបានបន្ថែមថា “Honor 4X គឺស៊េរីថ្មីខ្លាំង នៃត្រកូល Honor របស់ Huawei ។ គួរកត់សំគាល់ថា Huawei បានចេញនូវស៊េរីពេញនិយមថ្មីៗនេះ ដូចជា Honor 3C, Honor Holly, Huawei Honor 6 និង ជាពិសេសកំពូលស្មាតហ្វូន Huawei Honor 6 plus ដែលមានកាមេរ៉ាបំពាក់ឡេនភ្លោះ និងជាកំពូលស្មាតហ្វូននិងអធិរាជថតរូបពេញយប់ រឺកុងពន្លឺថ្ងៃ ដោយទទួលបាននូវគុណាភាព រូបច្បាស់ ម៉ត់ ដូចឃើញផ្ទាល់នឹងភ្នែក ។  គួរសំគាល់ថា Honor 6 plus ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយស្តុក ដែលមកដល់ 1,000 រឺ 2,000 គ្រឿងក្នុង 1 សប្តាហ៍ៗ គឺលក់ដច់អស់ៗពីដេប៉ូ និងហាងធំៗ ។ “

 image

សូម​បញ្ជាក់​ថា ស្មាត​ហ្វូន​ Huawei G Play Mini នឹងលក់ក្នុងតម្លៃ 180 ដុល្លារ​ ខណៈ​​ដែល​ Huawei Honor X4 នឹងត្រូវលក់ក្នុងតម្លៃ  220ដុល្លារ​ ។ អតិថិជន​ទាំង​អស់​នឹង​អាច​ស្វែង​​រក​ជាវ​ស្មាតហ្វូនទាំងពីរនេះបាន នៅក្នុងគ្រប់​សាខា​របស់ក្រុមហ៊ុន Huawei ទាំង​អស់​ និង​​ហាង​លក់​ទូរស័ព្ទ​ដៃ​នានា ចាប់​ពី​ដើមខែឧសភានេះ​តទៅ។