ព័ត៌មាន

ករណីលើកលែងមានមួយសម្រាប់ដៃអ្នកពាក់

image

 

ក្រុមហ៊ុន​ Apple ទើបតែបង្អួតសមត្ថភាពនាឡិការដៃរបស់ខ្លួនថា មានមុខងារច្រើនយ៉ាង ជាមួយការប្រើប្រាស់លើដៃពុំមានផលប៉ះពាល់។ ប៉ុន្តែទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសជាផ្លូវការថា Apple Watch រើសដៃអ្នកប្រើ។

 

ទឹក​ថ្នាំ​ដែល​សាក់ និង​រូបភាព ដែល​ជា​ទ្រង់​ទ្រាយ​ផ្សេងៗជាច្រើនលើដៃនោះ អាច​ block ពន្លឺ​​ពី sensor ​​ ដែល​ធ្វើ​ឲ្យ​​​នាឡិកា​មិន​អាច​ដំណើរ​ការ​បាន នេះយោងតាមការបញ្ជាក់ពីក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Apple  ។

 

ទាញយកក្នុងល្បឿនលឿនឥតគិតថ្លៃ៖ PHONECITY MAGAZINE ISSUE 174 FOR APRIL 2015

 image

ទាក់ទងនឹងករណី ស្នាម​សាក់ ក្រុមហ៊ុនមិនទាន់លើកបញ្ជាក់ថា ស្នាមសាក់​ប្រភេទ​ណាឱ្យប្រាកដដែលអាច​ប៉ះពាល់​ខ្លាំង ឬ​ស្នាម​សាក់​ប្រភេទ​ណា​មិន​សូវ​ប៉ះ​ពាល់ដល់នាឡិការនោះទេ។ បើសិនជាលើដៃអ្នកមានសាក់ដូចរូបខាងលើនោះគឺ នាឡិការដៃ Apple  Watch នឹងមិនមានដំណើរការបាននោះទេ៕

 

អត្តបទ៖លក្ខិណា

ប្រភព៖T.Net